តិចនិច​ឲ្យ​មនុស្ស​ប្រុស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដោយ​ការ​សរសេរ​សារ (Text)

  • 2018-11-16 09:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​មិន​បាច់​ទាល់​តែ​អ្នក​ជួប​គ្នា​ ឬ​ ក៏​នៅ​ក្បែរ​គ្នា​ ទើប​អាច​ឲ្យ​មនុស្ស​ម្នាក់​លង់​ស្រឡាញ់​អ្នក​បាន​នោះ​ទេ​ គ្រាន់​តែ​ជជែក​គ្នា​តាម​សារ​ តាម Text ​អ្នក​ក៏​អាច​ឲ្យ​គេ​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍​អ្នក​បាន​ដែរ ៖

១. ប្រាប់​ថា​អ្នក​នៅ​ចាំ​គាត់​ ៖ វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​អ្នក​ប្រាប់​គាត់​ថា​អ្នក​ចាំ​គាត់​ថា​ ធ្លាប់​ជួប​គ្នា​នៅ​ឯណា? ឬ​ក៏​ធ្លាប់​ឃើញ​នៅ​ក្នុង​កម្មវិធី​អ្វី​មួយ?​ ហើយ​គាត់​នឹង​ចាប់​ផ្ដើម​កត់​សម្គាល់​ពី​អ្នក។

២. សរសេរ​បែប​រីករាយ ៖ អ្នក​គួរ​តែ​សរសេរ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ជក់​ចិត្ត​ក្នុង​ការ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ ដោយ​ជជែក​ជា​លក្ខណៈ​លេង​សើច​ និង ផ្ដល់​ភាព​រីករាយ​ដល់​គាត់ ចៀសវាង​សរសេរ​ជា​អ្វី​ដែល​តឹង​តែង​ពេក​ ហើយ​ គួរ​ឲ្យ​ធុញ​ពេល​ដែល​ឃើញ។

រូប​តំណាង​

**៣. ហៅ​ឈ្មោះ​គាត់ ៖** ពេល​ដែល​អ្នក​សរសេរ​ពី​អ្វី​មួយ​ទាក់ទង​នឹង​គាត់​គួរ​តែ​ហៅ​ឈ្មោះ​គាត់​នៅ​ក្នុង​នោះ​ ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ទៀត​ផង។ ឧទាហរណ៍ ៖ ខ្ញុំ​ឃើញ​វិសាល​ចូល​ចិត្ត​ញ៉ាំ​អា​ហ្នឹង​សឹង​អី​ ហើយ​នៅ​មក​ថា​អត់​ទៀត។

៤. កុំ​សរសេរ​បែប​កំបុត​ៗ ហើយ ឆ្មើងឆ្មៃ ៖ អ្នក​​មិន​គួរ​ព្យាយាម​ធ្វើ​ខ្លួន​បែប​ព្រះនាង​ម្ចាស់​ឡើយ​ កុំ​និយាយ​កំបុត​ៗ​ ឬ​ ក៏​និយាយ​ទៅ​គាត់​ លក្ខណៈ​គាត់​អន់​ជាង​អ្នក​នោះ។ អ្នក​គួរ​តែ​សរសេរ​បែប​ឲ្យ​គាត់​ចង់​សួរ​អ្នក​បន្ត​ និង​ មាន​ភាព​កក់​ក្ដៅ​ជាមួយ​អ្នក។

៥. កុំ​សរសេរ​បែប​ពន្យល់​គាត់​ច្រើន​ពេក ៖ សារ​ខ្លះ​អ្នក​មិន​គួរ​សរសេរ​បែប​ពន្យល់​គាត់​វែង​អន្លាយ​ពេក​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គាត់​ធុញ​ ដូច្នេះ​អ្នក​គួរ​តែ​រក្សា​វា​ឲ្យ​ល្មម​បែប​ប្រទាក់​ក្រឡា​គ្នា​វិញ​ទើប​ល្អ។

រូបតំណាង

៦. កុំ​សរសេរ​សរសើរ​ពី​ខ្លួន​ឯង ៖ បើ​យើង​ល្អ​មែន​ទោះ​មិន​ប្រាប់​គេ​ក៏​គេ​អាច​ដឹង​ដែរ​ ដូច្នេះ​ហើយ​អ្នក​មិន​ចាំ​បាច់​សរសើរ​ថា​ខ្លួន​ឯង​ល្អ​នេះ​ ល្អ​នោះ​ទេ​ ព្រោះ​វា​ដូច​ជា​អ្នក​កំពុង​អួត​ខ្លួន​ឯង​អីចឹង។

៧. កុំ​សួរ​ដេញដោល​គាត់​ពី​រឿង​ផ្ទាល់​ខ្លួន ៖ ជា​រឿង​មួយ​ដែល​មនុស្ស​មិន​ចូលចិត្ត​នោះ​ទេ​ ព្រោះ​វា​គ្មាន​ហេតុ​ផល​អី​ដែល​អ្នក​ត្រូវ​ដេញដោល​គាត់​ពី​រឿង​ទាំង​នេះ​ទេ។

ជា​រឿង​ល្អ​ដែល​អ្នក​គួរ​តែ​សាកល្បង​ ព្រោះ​ពេល​ដែល​ជួប​មុខ​គ្នា​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក៕​

ប្រភព៖ Lovepanky ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម