ចង់​ Make up ឲ្យ​បាន​ស្អាត​ដូច​អ្នក​ជំនាញ អ្នក​គួរ​មាន​របស់​ទាំង​នេះ​ក្នុង​ដៃ

  • 2018-11-14 09:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​ការ Make up គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ស្រី​សឹង​តែ​មិន​អាច​ជៀស​រួច​ទៅ​ហើយ ទោះ​បី​ជា​សម្រស់​ធម្មជាតិ​ស្អាត​ស្រាប់​ហើយ​ក៏​ដោយ។ យ៉ាង​ណា​មិញ​ដើម្បី​ឲ្យ​ការ Make up មាន​ភាព​ស្រស់​ស្អាត និង​មើល​ទៅ​ដូច​​អ្នក​ជំនាញ​ដោយ​មិន​បាច់​ទៅ​សាឡន​នោះ ស្រីៗ​គួរ​តែ​មាន​របស់​ទាំង​នេះ​នៅ​ក្នុង​ដៃ៖

សម្រាប់​មុខ

១. ជក់ផាត់បិទបាំងស្លាកស្នាម៖ ជា​ប្រភេទជក់បំបាត់ ឬលាក់បាំងស្នាមនៅក្រោមភ្នែក និងជុំវិញច្រមុះ។

២. ជក់ផាត់ម្សៅទ្រនាប់រាងពងក្រពើ៖ សម្រាប់ការផាត់ម្សៅទ្រនាប់ប្រភេទទឹកបានយ៉ាងល្អឥតខ្ចោះ។

៣. ជក់មានក្បាលរាបស្មើរ៖ ប្រភេទ​នេះអាចជួយដល់ការផាត់ម្សៅ​លើផ្ទៃមុខបានស្មើរ​សាច់​ល្អ។ វា​ក៏​ជួយ​ឲ្យ​មុខ​មុខ​អ្នក​មាន​សភាព​ម៉ត់ ភ្លឺ​រលោង​មិន​ស​សព្រូស​ដែរ។

សម្រាប់​ផាត់ថ្ពាល់

១.​ ជក់មានមុខសម្រាប់លាបម្សៅធំ ៖ វាជួយ​​បោស​ម្សៅ​ឲ្យ​សព្វ​ចូលគ្នា និង​ធ្វើ​ឲ្យ​មុខ​ភ្លឺ​រលោង និង​ពន្លិច​នឹង​ពណ៌​ដែល​ប្រើ​សម្រាប់​ធ្វើ​ឲ្យមុខ​អ្នក​ចេញ​ឆ្អឹងរួម​តូច​ជាង​មុន។ អ្នក​អាច​ប្រើស​ម្រាប់គូល័រ​ថ្ពាល់​ផង​ដែរ ដែល​វា​ជួយ​ឲ្យ​មើល​ទៅ​ស្មើ​ល្អ​ និង​ជួយ​ឲ្យ​ថ្ពាល់​មាន​ភាព​ស្រស់ស្អាត។

សម្រាប់​ភ្នែក៖

១. ជក់សម្រាប់គូសចិញ្ចើមជ្រុង៖ ល្អឥតខ្ចោះសម្រាប់ការគូស ឬ លាបពណ៌ចិញ្ចើម​ឲ្យ​បាន​ស្អាត និង​មើល​ទៅ​ស្ដើង​បែប​ធម្មជាតិ។

២.ជក់គូសភ្នែកអាល់ត្រាហ្វាញ៖ ជក់​នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គូស​ភ្នែក​ និងគូល័រ​ភ្នែក​ទៅ​តាម​ការ​ចូលចិត្ត​របស់​អ្នក។ ​ ៣. ជក់លាយស្រមោលភ្នែក៖ វា​ល្អ​បំផុត​សម្រាប់​ការ​ផាត់​ស្រមោល​ភ្នែក​ដែល​អ្នក​ចង់​តាម ដើម្បី​រំលេច​នូវពណ៌ភ្នែក​យ៉ាង​ស្រស់​ស្អាត។

សម្រាប់​ការ​សម្អាត ៖

ដើម្បីរក្សាជក់ផាត់មុខឱ្យមានអនាម័យ សូមលាងសម្អាតវាដោយប្រើទឹក ឬសាប៊ូសម្រាប់សម្អាត។ លាងចេញឱ្យសព្វ ហើយទុកវាឱ្យស្ងួតតាមលក្ខណៈធម្មជាតិ។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​មិត្តនារី​ដែល​ចង់​បាន​ជក់​ប្រមាណ​ប្រភេទ​ខាង​លើ អាច​រក​បាន​នៅ beyoutiful

ចុចអាន៖ជក់​ ៣​ប្រភេទ ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ផាត់​មុខ​ឲ្យ​ម៉ដ្ឋ​ រលោង​ និងបិទបាំង​ស្នាម

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម