ជក់​ ៣​ប្រភេទ ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ផាត់​មុខ​ឲ្យ​ម៉ដ្ឋ​ រលោង​ និងបិទបាំង​ស្នាម

  • 2018-10-19 05:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជក់​ជា​ប្រដាប់​ប្រដា​មួយ​ដែល​សំខាន់​សម្រាប់​ការ​តុបតែង​មុខ ព្រោះ​បើ​អ្នក​រើស​ជក់​ខុស​មក​ផាត់​មុខ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​មិន​ម៉ត់ រលោង​នោះ​ទេ។ ជក់​គឺ​មាន​ប្រភេទ​ខុស​គ្នា​ ហើយ​វា​មាន​មុខ​ងារ​ផ្សេង​ៗ​គ្នា ដែល​អ្នក​មិន​អាច​ចេះ​តែ​យក​ទៅ​ផាត់​លើ​មុខ​តាម​តែ​នឹក​ឃើញ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ជក់​ ៣​ប្រភេទ​ដែល​អ្នក​គួរ​ប្រើ​នៅ​ពេល​ផាត់​មុខ ដើម្បី​ជួយ​បិទបាំង​ស្នាម ស្បែក​មុខ​ម៉ត់​ខៃ និង​ភ្លឺ​រលោង ៖

១. ជក់ផាត់បិទបាំងស្លាកស្នាម

ជម្រើស​ល្អបំផុតសម្រាប់ប្រើប្រាស់ដោយអ្នកជំនាញ និងទទួលបានលទ្ធផលឥតខ្ចោះ ដោយសា​វា​ជា​ប្រភេទជក់បំបាត់ ឬលាក់បាំងស្នាមនៅក្រោមភ្នែក និងជុំវិញច្រមុះ។

២. ជក់ទ្រនាប់ជ្រុង

ជក់​នេះ​មានក្បាលជ្រុង​ដែល​អាចមាន​សមត្ថភាព​ស្រូប​យក​កម្រាស់ម្សៅច្រើនដែលល្អបំផុតសម្រាប់​ការ​ផាត់​មុខ​ដិត និងផាត់ស្រោបលើផ្ទៃមុខបែបក្រហម។ វា​ជួយ​ឲ្យ​ម្សៅ​ចូល​ម៉ត់​ទៅ​លើ​ស្បែក​មុខ មិន​ឲ្យ​កក ឬ​ប្រតាក​នោះ​ទេ ទោះ​អ្នក​ផាត​ក្រាស់​បែប​ណា​ក៏​ដោយ។

៣. ជក់មានក្បាលរាបស្មើរ

ប្រភេទ​នេះអាចជួយដល់ការផាត់ម្សៅ​លើផ្ទៃមុខបានស្មើរ​សាច់​ល្អ។ វា​ក៏​ជួយ​ឲ្យ​មុខ​មុខ​អ្នក​មាន​សភាព​ម៉ត់ ភ្លឺ​រលោង​មិន​ស​សព្រូស​ដែរ។

សម្រាប់​ការ​សម្អាត ៖

ដើម្បីរក្សាជក់ផាត់មុខឱ្យមានអនាម័យ សូមលាងសម្អាតវាដោយប្រើទឹក ឬសាប៊ូសម្រាប់សម្អាត។ លាងចេញឱ្យសព្វ ហើយទុកវាឱ្យស្ងួតតាមលក្ខណៈធម្មជាតិ៕

ចុចអាន៖​ម៉ាស​​ធម្មជាតិ​​​ធ្វើ​នៅ​ផ្ទះ ជួយ​ឲ្យ​​ស្បែក​មុខ​​ស្អាត​​​​​​​មិន​ចាញ់​​​ម៉ាស​​ទិញ​នៅ​​ហាង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម