ពេល​បុរស​មិន​អើពើ​អំពីខ្លួនទៀត ប្រៀប​ដូច​ជា​បង្រៀន​ឲ្យ​នាង​ឲ្យ​រឹងមាំ​ដោយ​គ្មាន​អ្នក

  • 2018-11-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​តែងតែ​បែបនេះ កាល​ដើម​ដំបូង​ព្យាយាម​ធ្វើឲ្យ​នាង​ចាប់អារម្មណ៍។ នៅ​ពេល​នាង​ចាប់ផ្ដើម​បាក់​ចិត្ត​ទៅ​លើ​ហើយ គេ​បែរជា​លែង​អើពើ​ជាមួយ​នាង​វិញ។ ក្រោយ​ទាក់ទង​គ្នា​ហើយ បើ​បុរស​ធ្វើ​ចរិត​បែប​នេះ​ដាក់​នារី វា​ប្រៀប​ដូចជា​ការ​បង្រៀន​នាង​ឲ្យ​រឹងមាំ​ឡើង​ដោយ​គ្មាន​វត្តមាន​អ្នក​នៅ​ក្បែរ

.នៅ​ពេល​ដែល​នាង​មើល​ឃើញ​ថា អ្នក​លែង​ខ្វាយខ្វល់​ពី​នាង នាង​ក៏​ចេះ​មេរៀន​នេះ​ពី​អ្នក ហើយ​នាង​ក៏​លែង​ខ្វាយខ្វល់​ពី​អ្នក​ទៀត​ដែរ។ ព្រោះ​នាង​ដឹង​ថា ខ្លួន​មាន​តម្លៃ​គ្រប់គ្រាន់​មិន​ឲ្យ​បុរស​ណា​ម្នាក់​មក​ជាន់​ឈ្លី​នាង​តាម​អំពើ​ចិត្ត​ឡើយ។

.ពេល​នាង​និយាយ​រឿង​អ្វី​ប្រាប់​អ្នក តែ​អ្នក​បែរជា​មិន​ចាប់អារម្មណ៍ ឬ​មិន​ងក់​ក្បាល​ឆ្លើយ។ ក្រោយ​មក​នាង​នឹង​ឈប់​ប្រាប់​រឿង​ដល់​អ្នក។ ចាប់ពី​ពេល​នេះ​តទៅ​នាង​នឹង​មិន​និយាយ​ជាមួយ​អ្នក​អំពីអ្វី​ពាក់ព័ន្ធ​រវាង​អ្នក និង​នាង ទោះ​ជា​រឿង​រីករាយ កើតទុក្ខ...។ ប្រសិនបើ​ជួប​រឿង​មិន​ល្អ នាង​នឹង​ស្វែង​រក​នរណា​ផ្សេង​ទៅ​រៀបរាប់​ប្រាប់​គេ​វិញ។

.នាង​ឈប់​នឹកនា​អ្នក​ទៀត​ហើយ ព្រោះ​អ្នក​ក៏​ឈប់​នឹកនា​នាង​ដូចគ្នា​ដែរ។ ពីមុន​នាង​ចង់​ចំណាយ​ពេល​រៀងរាល់​វិនាទី​ជាមួយ​អ្នក តែ​អ្នក​មិន​អាច​ផ្ដល់​ឲ្យ​នាង​បាន ដូចនេះ​នាង​លែង​គិត​ពី​អ្នក​ទៀត​ហើយ។ យូរ​ៗ​ទៅ​នាង​នឹង​ទម្លាប់​រស់នៅ​ម្នាក់ឯង​យ៉ាង​មាន​សេចក្ដី​សុខ។

.ឈប់​រង់ចាំ​អ្នក​តទៅ​ទៀត​ហើយ ព្រោះ​អ្នក​បាន​ដើរ​ចេញ​ពី​នាង​គ្មាន​ស្ដាយស្រណោះ​អ្វី​បន្តិច​ឡើយ។ ដូចនេះ​ហើយ នាង​ក៏​គ្មាន​ថ្ងៃ​រង់ចាំ​អ្នក​តទៅ​ទៀត​ដែរ ព្រោះ​នាង​ដឹង​ថា​អ្នក​មិន​ត្រឡប់​មក​វិញ​ឡើយ។

.នាង​ដឹង​ពី​របៀប​រស់នៅ​ម្នាក់ឯង ព្រោះ​តែ​ការ​ដើរ​ចោល​នាង​យូរ​ពេក ធ្វើឲ្យ​ស្ត្រី​ចាប់ផ្ដើម​រៀន​មេរៀន​ថ្មី នោះ​គឺ​ការ​ចាប់ផ្ដើម​រស់នៅ​ម្នាក់ឯង​ដោយ​គ្មាន​វត្តមាន​អ្នក។

នៅ​ពេល​អ្នក​ចាកចេញ​ពី​នាង អ្នក​បង្រៀន​នាង​ឲ្យ​រស់នៅ​ជាមួយ​ភាព​ឯកា​ឡើង​ធ្លាប់​ទៅ​ហើយ។ កុំ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​នាង​មិន​ត្រូវការ​អ្នក​ទៀត ព្រោះ​អ្នក​ទេ​ដែល​បង្ហាញ​នាង​ថា នាង​អាច​ធ្វើ​បាន។ មិន​ថា​អ្នក​ចង់ឲ្យ​នាង​ត្រលប់​មក​វិញ​យ៉ាង​ណា​ទេ ពេល​ធ្លាប់​នឹង​គ្មាន​វត្តមាន​អ្នក​ហើយ នាង​កាន់តែ​សប្បាយ​ចិត្ត​ខ្លាំង​ទៅ​វិញ៕

ចុចអាន៖“អរគុណ​ដែល​ក្បត់​ខ្ញុំ” ការ​សងសឹក​របស់​ប្រពន្ធ​ម្នាក់​​ដែល​ធ្វើ​ឲ្យ​ប្ដី​​នាង​ស្ដាយ​ក្រោយ​បំផុត

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម