កៀក​ម៉ោង​រៀបការ​តួ​ឯក​ស្រី​រឿង "ស្នេហ៍​ប្រែ​កាយ" បង្ហោះ​រូប​ការ​ស្អាត​ដូច​រឿង​ព្រេង​និទាន

  • 2018-10-29 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ចូល​រោង​តែ​ប៉ុន្មាន​ម៉ោង តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Tang Yan បាន​បង្ហោះ​រូប​មង្គលការ​របស់​ខ្លួន ស្អាត​ដល់​ថ្នាក់ មិន​សរសើរ​មិន​បាន។

ខុស​ពី​តារា​ផ្សេង​ទៀត​ដែល​តែង​បង្អួត​រូប​មង្គល​ការ​មុន​រាប់​សប្ដាហ៍ ឬ​រាប់​ខែ​នោះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Tang Yan បាន​រក្សា​អាថ៌កំបាំង​រូប​របស់​ខ្លួន​ដល់​ថ្ងៃ​ការ​តែ​ម្ដង​ទើប​ព្រម​បញ្ចេញ។ តាម​នោះ​ដែរ នៅ​វេលា​ម៉ោង ៩ ៩នាទី ថ្ងៃ​ទី​២៨ ខែ​តុលា តួ​រឿង "Diamond Lovers” បាន​បញ្ចេញ​កម្រង​រូប​ការ​របស់​ខ្លួន​ជាមួយ​តារា​សម្ដែង​ប្រុស​រូប​សង្ហារ Lou Jin ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់។

យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​សោក​ស្ដាយ​នោះ​គឺ ពិធី​មង្គលការ​របស់​តារា​ទាំង​២​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឯកជន​នៅ​ទីក្រុង Vienna ប្រទេស​អូទ្រីស គឺ​មិន​ឲ្យ​អ្នក​កាសែត​ណា​ចូល​ទាំង​អស់ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​អាច​មើល​បាន​រូប​ក្នុង​ថ្ងៃ​មង្គល​របស់​ពួក​គេ​ឡើយ៕

ចុចអាន៖ទោះ​រឿង​ថ្មី​គេ​រិះគន់​ឈ្ងុយ​ព្រោះ​សម្ដែង​មិន​កើត តែ Baby នៅ​ត្រូវ​គេ​សរសើរ​រឿង​មួយទៀត

ប្រភព៖ Kenh14 អត្ថបទ៖ Caramel