អត់​ផាត់​មុខផង ​ហត់​ខ្លាំង​ផង ចៀ វៃ ដើរ​បើក​ភ្នែក​សឹង​មិន​រួច

  • 2018-10-28 03:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ តារា​សម្ដែង​ស្រី​ជើងចាស់​តៃវ៉ាន់ Ruby Lin បាន​បង្ហាញ​ពី​ភាព​នឿយហត់​ខ្លាំង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយបារម្ភ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា​មុន​នេះ តារា​សម្ដែង​ស្រី​រលក​មុន​តៃវ៉ាន់ Ruby Lin បាន​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ​ខេត្ត Shaanxi ប្រទេស​ចិន​ដើម្បី​ទៅ​បំពេញ​ការងារ​របស់​ខ្លួន។ មាន​វត្តមាន​នៅ​ទី​នេះ ភរិយា​របស់​តារា​សម្ដែង Wallace Huo បាន​ស្លៀក​ពាក់​សាមញ្ញ ដោយ​ពាក់​អាវ​យឺត និង​ខោ​ខូវប៊យ។ យ៉ាងណាក្ដី ដោយសារ​តែ​មិន​បាន​តុបតែង​មុខ ព្រម​ទាំង​ត្រូវ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ច្រើន​ម៉ោង​ទៀត​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​កូន​​មួយ​រូប​នេះ​ហត់​នឿយ​ខ្លាំង។

នៅ​ក្នុង​រូប​ខ្លះ គេ​សង្កេត​ឃើញ​ថា តួ​រឿង “ព្រះនាងយេយេ” ដើរ​សឹង​តែ​បើក​ភ្នែក​មិន​រួច។ ជាមួយ​គ្នា​នេះ​ដែរ មួយ​រយៈ​នេះ ស្រី​ស្អាត​មិន​សូវ​បង្ហោះ​រូប​កូន​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ថា​ឲ្យ​នាង​ថា ឱប​ក្រសោប​ការងារ​ខ្លាំង​ពេក មិន​សូវ​មាន​ពេល​សម្រាប់​កូន៕

ចុចអាន៖

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម