ស្រីៗ បើឃើញសញ្ញាទាំងនេះ ល្មមដល់ពេលដូរម៉ូដសក់ហើយ

  • 2018-10-26 03:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការផ្លាស់ប្តូរម៉ូដសក់ ជាចំណុចសំខាន់មួយដើម្បីជួយលើកសម្រស់។ ជាដំបូន្មានពីអ្នកជំនាញមនុស្សស្រីគួរតែកាត់តំរឹមសក់រៀងរាល់ពីរខែម្តង។ បើមិនចង់កាត់ខ្លីពេកក៏បាន សំខាន់កាត់សក់ដែលបែកចុងចេញឲ្យអស់ ដើម្បីកុំឲ្យជំពាក់និងប៉ះពាល់ដល់សរសៃសក់។ ដូច្នេះសម្រាប់អ្នកមានម៉ូដសក់ដដែលៗ យូរពេក មិនព្រមដូរម៉ូដសោះ ល្មមដល់ពេលគិតគូរ បើឃើញសញ្ញាដូចខាងក្រោមទាំងនេះ៖

១. ត្រូវចំណាយពេលយូរពេក ក្នុងការសិត ឬធ្វើម៉ូដសក់

ប្រសិនបើអ្នកមានសក់ខ្លី រាល់ព្រឹកពេលភ្ញាក់ឡើង មិនចាំបាច់សាំញ៉ាំច្រើន គ្រាន់តែសិតមួយខ្វាច់ហើយបាត់ ប៉ុន្តែបើត្រូវចំណាយពេលរហូតពី២០-៣០នាទី ទើបរួចរាល់ ដោយសារតែសក់វែងខ្លាំងពេក ជំពាក់ពិបាកទាំងសិតនិងធ្វើម៉ូដ វាគួរតែដល់ពេលដែលអ្នកគួរកាត់ចេញខ្លះហើយ។

២. សក់មិនសមនឹងទម្រង់មុខ

ប្រសិនបើអ្នក ចង់កាត់សក់ខ្លីតាមស្ទីលកូរ៉េ ឬខ្លីប្រេះស្មា គឺសំខាន់ខ្លាំងណាស់។ ម៉ូដបែបនេះ អាចជួយបិទបាំងឲ្យទម្រង់មុខមើលទៅតូចជាងមុន លុះត្រាតែអ្នកកាត់បែបប៉ោងៗបន្តិច ប៉ុន្តែបើសក់ខ្លីហើយរាបស្មើនឹងស្បែកក្បាលខ្លាំងពេក នោះក៏ត្រូវតែប្តូរចេញដែរ។

៣. ម៉ូដសក់ដែលធ្វើឲ្យឃើញមុខចាស់

ម៉ូដសក់ខ្លះធ្វើឲ្យឃើញមុខចាស់ជាងអាយុដល់ទៅ៣-៤ ឆ្នាំ អីចឹងនៅចាំដល់អង្កាល់ទៀត? ត្រូវចេះជ្រើសរើសម៉ូដណាដែលត្រឹមត្រូវស័ក្តិសមនឹងទម្រង់មុខវិញល្អជាង។ មួយវិញទៀត ពណ៌សក់ក៏សំខាន់ដែរ ព្រោះពណ៌ខ្លះលាបទៅ ធ្វើឲ្យអ្នកមើលទៅឃើញចាស់តែម្តង។ ពណ៌សក់ស្រាលល្មម អាចជួយលើកមុខឲ្យឃើញក្មេង។

៤. សក់ខូចខ្លាំង

មិនយកចិត្តទុកដាក់ថែរក្សាសក់ឲ្យបានល្អ រហូតដល់ខូចខ្លាំងឆេះងាប់អស់ ដោយការលាបពណ៌សក់ខ្លាំងៗ រងកម្តៅម៉ាស៊ីនកិប កៀប និងភ្លុំរាល់ថ្ងៃ គ្មានអ្វីត្រូវនៅរង់ចាំទៀតទេ។ ទៅហាងកាត់សក់ប្តូរស្ទីល ដើម្បីជួយសង្គ្រោះសក់ឡើងវិញ ហើយត្រូវប្រើសាប៊ូកក់សក់ណាដែលមានគុណភាពខ្ពស់ អាចធ្វើឲ្យសក់រស់រវើកស្រស់ស្អាត។ ដំណោះស្រាយមានប្រសិទ្ធភាពបំផុតជួយឲ្យសក់ខូចប្រែជាសុខភាពល្អយ៉ាងឆាប់រហ័ស និងមើលទៅស្រស់ស្អាតរៀងរាល់ថ្ងៃនោះ គឺប្រើឈុត Dove Intense Repair ដោយអ្នកត្រូវប្រើក្រែមបន្ទន់សក់ដូហ្វជាប្រចាំរាល់ពេលកក់សក់រួច។ ព្រោះមានតែក្នុងក្រែមបន្ទន់សក់នេះប៉ុណ្ណោះដែលមានរូបមន្ត Viber active និង Micro sheet 100% ជួយនាំយកសារធាតុបំប៉នបានយ៉ាងជ្រៅចាប់ពីចុង រហូតដល់គល់សក់។

៥. ពេលដែលអ្នកធុញថប់ ហើយចង់ចាប់ផ្តើមជីវិតថ្មី

អ្វីៗប្រែប្រួលមិនទៀង រឿងអាក្រក់ៗដែលបានកើតឡើងរួចហើយ គួរព្យាយាមបំភ្លេចឲ្យអស់។ ចាប់ផ្តើមជីវិតថ្មី ជាមួយនឹងម៉ូដសក់ថ្មី ដើម្បីស្តារខ្លួនឯងឲ្យរីករាយស្រស់បំព្រងសារជាថ្មី៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម