កុំឲ្យរំលងណា៎! "ពិព័រណ៍សម្ភារត្រៀមសម្រាល" សំខាន់បំផុត សម្រាប់ម៉ាក់ប៉ាថ្មីថ្មោង

  • 2018-10-19 10:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចុង​ខែ​មាន​កម្មវិធី​ពិព័រណ៍​ពិសេស​មួយ សម្រាប់​ឪពុក​ម្ដាយ​សម័យ​ថ្មី ពិសេស​អ្នក​ម្ដាយ​ដែល​ត្រៀម​យក​កូន និង​សម្រាល​នា​ពេល​ឆាប់ៗ។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា "ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​" ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ​២៦-២៧ ​តុលា ​២០១៨ នៅ​ហាង Baby Outlet សាខា​ទួលគោក ចាប់​ពី​ម៉ោង ​៨​ព្រឹក ដល់​ម៉ោង ៨​យប់។

ក្រៅ​ពី​ដាក់​បង្ហាញ និង​ណែនាំ​ពី​សម្ភារៈ​ត្រៀម​សម្រាល​ហើយ ការ​តាំង​ពិព័រណ៍​​​​​​នេះ ក៏​មាន​ការចូលរួម​​ ពី​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប មក​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​របស់​អ្នក​​អ្នក​ម្ដាយ​កំពុង​​ពពោះ និង​អ្នក​​ទើប​សម្រាលកូន។

ក្រៅ​ពី​​អាច​ជ្រើសរើស​សម្ភារ​សម្រាប់​ស្វាគមន៍កូនតូចរបស់អ្នក​ #LittleOne​ ហើយ រយៈពេល​ ២​ថ្ងៃ​ពេញ​​នេះ អ្នក​នឹង​បាន​រីករាយ​ជាមួយ​កម្មវិធី​ជា​ច្រើន​ទៀត​ដូចជា ការ​ដើរ​ម៉ូដ​កុមារ​ជា​ដើម។ ជាពិសេស អ្នកចូលរួម និង​ទិញ​ទំនិញ​នៅ​ក្នុង​ថ្ងៃ​នោះតែម្តង ថែមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ភ្លាមៗ ជាមួយ​ការ​​ផ្សងសំណាង​យ៉ាង​សន្ធឹកសន្ធាប់​ទៀត​ផង។

​ព័ត៌មាន​លម្អិត សូម​ទាក់ទង​តាម​លេខ​ 017 222 978 ឬ​ចូល​ទៅ​​វិបសាយ www.bbocambodia.com ដើម្បី​ស្វែង​រក​ផលិត​ផល​ចាំបាច់​ថ្មីៗ តាម​តម្រូវ​ការឥលូវ​នេះ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម