រើសយករូបដើមឈើមួយដើម្បីដឹងពីចរិតពិតរបស់អ្នក
- 2018-10-19 06:52:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសយករូបដើមឈើមួយដើម្បីដឹងពីចរិតពិតរបស់អ្នក
ខាងក្រោមនេះ គឺជារូបភាពមួយផ្ទាំងដែលមានដើមឈើ៦ប្រភេទខុសៗគ្នា។ ដំបូងអ្នកត្រូវ រើសដើមឈើតែមួយគត់ទុកក្នុងចិត្តសិន បន្ទាប់មកទៅពិនិត្យមើលចម្លើយ ទៅតាមលេខដែលអ្នកបានជ្រើសរើស។
ដើមឈើទី១៖ មានទំនួលខុសត្រូវនិងចូលចិត្តភាពស្ងប់ស្ងាត់
បើអ្នកជ្រើសរើសដើមឈើទី១ អ្នកជាមនុស្សដែលមានទំនួលខុសត្រូវតាំងពីកំណើត រាល់ពេលធ្វើអ្វីមួយតែងប្រើប្រាជ្ញាគិតគូយ៉ាងល្អិតល្អន់។ ទំនួលខុសត្រូវមួយនេះហើយ ដែលជួយឲ្យអ្នកអាចប្រឈមគ្រប់បញ្ហាកើតឡើងចំពោះមុខ។ យ៉ាងណាមិញ ភាពស្ងប់ស្ងាត់របស់អ្នក បានក្លាយជាចំណុចខ្លាំងនិងចំណុចខ្សោយផងដែរ ប៉ុន្តែចិត្តស្ញប់នេះ អាចជួយឲ្យអ្នករក្សាទំនាក់ទំនងរឹងមាំជាមួយមិត្តរួមការងារនិងអ្នកផ្ទះ។
ដើមឈើទី២៖ ចេះសហការគ្នាល្អ និងមានការពិចារណាខ្ពស់
អ្នកចេះពីរបៀបសហការគ្នាបានយ៉ាងល្អ ដូច្នេះហើយងាយនឹងចុះសម្រុងជាមួយអ្នកដទៃ។ អ្នកជាមនុស្សពូកែអត់ធ្មត់ ចូលចិត្តជួយយកអសារគេ និងផ្តល់ជាគំនិតយោបល់សម្រាប់ដោះស្រាយបញ្ហា។ ចរិតបែបនេះហើយ ទើបធ្វើឲ្យអ្នកមានរឿងរវល់មិនចេះឈប់ ប៉ុន្តែពេលខ្លះខ្វល់ខ្វាយ ជួយអ្នកដទៃច្រើនពេក អាចនាំឲ្យអ្នកខាតប្រយោជន៍។
ដើមឈើទី៣៖ មានចិត្តសប្បុរសនិងឆ្លាតវៃ
អ្នកជាមនុស្សមានទឹកចិត្តល្អ មិនដែលប្រកែកពេកមានគេពឹងឲ្យជួយ ព្រោះអ្នកមានប្រាជ្ញាឆ្លាតវៃ តែងតែអាចរកវិធីល្អៗ ចំពោះបញ្ហាដែលបានកើតឡើង។ មិនតែប៉ុណ្ណោះ អ្នកអាចដឹងថានឹងមានរឿងអ្វីកើតឡើង នាពេលខាងមុខ ដូច្នេះអ្នកតែងរិះរកមធ្យោបាយដើម្បីបង្ការទប់ស្កាត់។ ហេតុផលនេះដែរ បានធ្វើឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ មុនបោះជំហានធ្វើកិច្ចការគ្រប់បែបយ៉ាង។
ដើមឈើទី៤៖ មានភាពរហ័សរហួននិងច្នៃប្រឌិតខ្ពស់
អ្នកជាមនុស្សមានពន្លឺចែងចាំង ក្នុងចំណោមអ្នកដទៃទៀត ដោយសារតែពោរពេញទៅដោយគំនិតច្នៃប្រឌិតប្លែកៗខុសពីគេ។ គំនិតទាំងឡាយដែលគ្មាននរណាអាចគិតដល់ បាននាំអ្នកទៅដល់
ដើមឈើទី៥៖ ពុះពារជាមួយការងារនិងតែងទទួលបាននូវប្រសិទ្ធភាព
ដើមឈើទី៦៖ មានការស្រមើស្រមៃខ្ពស់និងមានភាពច្បាស់លាស់