របស់​លេង ៨យ៉ាង​គួរ​ទិញ​ឲ្យ​កូន​តូច​លេង​ ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ឆ្លាត​ និង​រហ័សរហួន

  • 2018-10-11 04:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មើល​ថែរក្សា​កូន​គឺ​ជា​រឿង​សំខាន់​មួយ​ដែល​ឪពុក​ម្ដាយ​គ្រប់រូប​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​កូន​តូច​ប្រៀប​បាន​ដូច​ក្រណាត់​ស​មួយ​ផ្ទាំង​ដែល​ងាយ​នឹង​ប្រឡាក់​ខ្លាំង​ណាស់។ ក្មេង​តូច​ងាយ​នឹង​រង​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​បំផុត ដូច្នេះ​សូម្បី​តែ​របស់​លេង​របស់​កូន​ក៏​អ្នក​ត្រូវ​តែ​ដឹង និង​ជ្រើស​រើស​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។ ខាង​ក្រោម​នេះ​ជា​របស់​លេង ៨​យ៉ាង​ដែល​អ្នក​គួរ​តែ​ទិញ​ឲ្យ​កូន​តូច​លេង ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ឆ្លាត និង​រហ័សរហួន ៖

១. រូប​ផ្គុំ ឬ​ប្រដាប់ផ្គុំ

រូប​ផ្គុំ និង​ប្រដាប់​ផ្គុំ​ដូច​ជា​ផ្ទះ ឬ​រូបភាព​ផ្សេងៗ​ គឺ​ជា​របស់​លេង​មួយ​ប្រភេទ​ដែល​ល្អ​សម្រាប់​កូន​អ្នក​ណាស់ ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ការ​គិត​បាន​លឿន និង​មាន​ភាព​អត់ធ្មត់​ក្នុង​ការ​លេង​របស់​នេះ។

២. Rody

Rody ជា​របស់​លេង​ដែល​ជួយ​ពង្រឹង និង​ការពារ​សុខភាព​រាង​កាយ​របស់​កូន​តូច​អ្នក​ ព្រោះ​នៅ​ពេល​កូន​ៗ​អ្នក​លេង​វា គឺ​ដូច​ជា​ការ​ហាត់​ប្រាណ​អីចឹង។ រាងកាយ​កូន​អ្នក​នឹង​រឹងមាំ មិន​ងាយ​ឈឺ ហើយ​មិន​ខ្ជិលច្រអូស​ទៀត​ផង។

៣. កូន​ឡាន

ភាគ​ច្រើន​កូន​ឡាន​គឺ​ជា​របស់​លេង​យ៉ាង​ពេញ​និយម​បំផុត​សម្រាប់​ក្មេង​ៗ ព្រោះ​វា​ជួយ​ពង្រឹង​ផ្នែក​ស្មារតី និង​បញ្ញា​របស់​ក្មេង។ ឪពុកម្ដាយ​ដែល​ឲ្យ​កូន​របស់​ខ្លួន​លេង​កូន​ឡាន គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ត្រៀម​ខ្លួន និង​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ប្រដូច​ខ្លួន​ជា​អ្នក​បើកបរ​មួយ​រូប។

៤. សៀវភៅរូបភាព ឬ​គំនូរ​ផាត់​ពណ៌

សៀវភៅគំនូរ​ផាត់​ពណ៌​គឺ​អស្ចារ្យ​សម្រាប់​ការ​អភិវឌ្ឍ​ និង​បង្កើន​ភាព​សប្បាយ​រីករាយ​ដល់​ក្មេង​ៗ។ វា​ជួយ​ឲ្យ​ក្មេង​កាន់​តែ​មាន​គំនិត​ច្នៃប្រឌិត និង​ភាព​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ផាត់​រូប​ម្ដងៗ។

៥. ដីឥដ្ឋ

ដីឥដ្ឋ​គឺ​ជា​របស់​លេង​មួយ​បែប​ដែល​អាច​ឲ្យ​ក្មេង​ៗ​ធ្វើ​ចេញ​រូប​ផ្សេង​ៗ​ដែល​ពួក​គេ​ចង់​បាន ដូច្នេះ​ជា​ជួយ​ជំរុញ​ឲ្យ​ខួរក្បាល​របស់​គេ​មាន​ការ​បត់បែន​បាន​លឿន និង​ដឹង​ថា​ពួក​គេ​ចង់​បាន​អី​រួច​ជា​ស្រេច​ក្នុង​ខួរក្បាល​របស់​គេ។

៦. បាយ​ឡុក​បាយ​ឡ

ប្រដាប់ប្រដា​ក្មេងលេងតូចៗ​ដូចជាគ្រឿង​ទេស​ដែលគួរ​ឱ្យស្រឡាញ់​នេះ​អនុញ្ញាតឱ្យពួកគេ​ស្វែងរកកា​រស្រមើលស្រមៃ និងភាពច្នៃប្រឌិតរបស់ពួក​គេនៅពេលដែលពួកគេបង្កើតពិភពលោកតូចមួយដើម្បី​ធ្វើត្រាប់តាម​ជីវិត​ដែល​ពួក​គេ​ចង់​បាន។

៧. ស្គរ និង​ព្យាណូ​តូចៗ

វា​ជា​របស់​លេង​ដែល​អាច​បញ្ចេញ​សំឡេង​បាន ដូច្នេះ​កូន​របស់​អ្នក​នឹង​ព្យាយាម​វាយ ឬ​ធ្វើ​យ៉ាង​ណា​ឲ្យ​របស់​នោះ​ចេញ​សំឡេង។ វា​ជួយ​ឲ្យ​ខួរក្បាល​ក្មេង​ៗ​មាន​ភាព​ស្រស់​ស្រាយ ហើយ​បត់​បែន​បាន​លឿន និង​មាន​ការ​រំញោច​ផ្នែក​សំឡេង​បាន​លឿង។

៨. កូនបាល់

បាល់​មិន​មែន​ជា​របស់​លេង​សម្រាប់​តែ​ក្មេង​ប្រុស​នោះ​ទេ គឺ​ទាំង​អស់​តែ​ម្ដង ព្រោះ​វា​ជួយ​ឲ្យ​ក្មេង​មាន​ភាព​រឹងមាំ និង​រហ័សរហួន​ក្នុង​ការ​ចាប់កាន់ ឬ​ទាត់​ បោះ​ចុះ​បោះ​ឡើង។

ចុចអាន៖ចង់​ឱ្យ​កូន​ឆ្លាតមាន​ប្រាជ្ញា ត្រូវ​​ឱ្យ​ញ៉ាំ​អាហារ​ចម្បង​ ៧​យ៉ាង​នេះ​តាំង​ពី​ក្មេង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម