ជា​មនុស្ស​ស្រី កុំ​ទុក​ដល់​ខ្លួន​ចាស់​​ហើយ ទើប​ចាប់​ផ្ដើម​​សោកស្ដាយ​យុវភាព​របស់​ខ្លួន

  • 2018-10-11 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​មួយ​ជាតិ គឺ​មាន​ពេល​ខ្លី​ខ្លាំង​ណាស់ សូម​រស់​នៅ​ដោយ​មាន​សុភមង្គល​ចាប់​ពី​ពេល​នេះ​តទៅ កុំ​ចាំ​ដល់​ពេល​ចាស់​ទៅ​ទើប​ស្ដាយ​ក្រោយ​កាល​នៅ​ក្មេង។

មនុស្ស​ស្រី​ពេល​នៅ​ក្មេង​តែង​មិន​សូវ​ពេញ​ចិត្ត​នឹង​រូប​សម្បត្តិ​របស់​ខ្លួន។ ពេល​ឃើញ​ស្រី​ដទៃ​ស្បែក​ស រាង​ស្គម តែង​និយាយ​ដាក់​ខ្លួន​ឯង​ថា៖ “បើ​ស្បែក​យើង​ស​ជាង​នេះ​បន្តិច រាង​ស្អាត​ជាង​នេះ​បន្តិច ច្រមុះ​ស្រួច​ជាង​នេះ​បន្តិច នេះ​បន្តិច នោះ​បន្តិច​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា”។ ដោយ​សារ​មូលហេតុ​នេះ មាន​នារី​មិន​តិច​ឡើង​បាន​ពឹងពាក់​ដល់​កន្ត្រៃ និង​កាំបិត​ដើម្បី​កែប្រែ​ទម្រង់​មុខ​ខ្លួន​ឯង។

បង​ស្រី​ខ្ញុំ​ឆ្នាំ​នេះ​អាយុ​សែ​ជាង​ហើយ។ នៅ​ក្នុង​វ័យ​នេះ យុវភាព​របស់​គាត់​បាន​កន្លង​ផុត​ទៅ​យូរ​ហើយ ដោយ​គ្មាន​វិធី​ណា​ដែល​អាច​អូសទាញ​បាន​ទាំង​អស់។ កូន​របស់​គាត់​ក៏​ធំ ហើយ​ចូល​សាកល​អស់​ហើយ។ គ្រួសារ​គាត់​ក៏​មាន​ជីវិត​រស់​នៅ​សមរម្យ គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ។ តែ​មួយ​រយៈ​នេះ​ខ្ញុំ​ចាប់​អារម្មណ៍​ថា​គាត់​តែង​ឆ្លុះ​មើល​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់ ហើយ​និយាយ​ដាក់​ខ្លួន​ឯង​ថា៖ “កាល​ពីក្មេង​បង​ក៏​ស្អាត​ដែរ​អូន​ណេះ? បើ​ពេល​នេះ​បង​អត់​ជ្រួញ ពោះ​មិន​យារ​ធ្លាក់​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ”។

រូបតំណាង

សែ​សិប​ឆ្នាំ​មិន​មែន​ចាស់​ពេក តែ​សញ្ញា​នៃ​ភាព​ចាស់​បាន​បង្ហាញ​លើ​មុខ​នារី​ម្នាក់​នេះ​ហើយ។ កើត​កូន​២​ដង ពោះ​បង​ខ្ញុំពេល​នេះ​សល់​តែ​ស្នាម​សង្វារ ហើយ​យារ​ដោយ​ខ្លាញ់​ព្រោះ​ធាត់។ មនុស្ស​ស្រី​រូប​ណា​ចុង​ក្រោយ​​ក៏​ប្រែ​ទៅ​ជា​យ៉ាង​នេះ មិន​អាច​អូសទាញ​យុវភាព​របស់​ខ្លួន​បាន។

បង​ស្រី​ខ្ញុំ​ថា៖ “ការ​ពិត​ទៅ​ពី​មុន​បង​តូច​ចិត្ត​ពី​រូប​រាង​ខ្លួន​ឯង​ខ្លាំង​ណាស់។ បង​តែង​អន់​ចិត្ត​ព្រោះ​ខ្លួន​ឯង​មិន​ស ច្រមុះ​ខើច។ ឃើញ​គេ​ស្អាត​ៗ​ បង​តែង​ស្រមៃ​ថា​បើ​មាន​លុយ​ច្រើន បង​ប្រាកដជា​ទៅ​កែ​មុខ​មិន​ខាន…”។ បង​ស្រី​ខ្ញុំ​ក៏​ដូច​នារី​ៗ​ដទៃ មាន​ប្ដី​ហើយ​កើត​កូន តែ​បង​ខ្ញុំ​បាន​ប្រើ​យុវភាព​របស់​ខ្លួន​សម្រាប់​តែ​តូច​ចិត្ត​រឿង​ដែល​មិន​បាន​ការ​គឺ​ខ្លួន​មិន​សូវ​ស្អាត។ ដល់​ហើយ​ពេល​ចាស់​ទៅ​ គាត់​នៅ​តែ​ស្ដាយ​ទៀត​ដោយ​សារ​តែ​កាល​ពី​ក្មេង​រវល់​តែ​ពិបាក​ចិត្ត​ហើយ​ភ្លេច​រស់​នៅ​ដោយ​មាន​ក្ដី​ខុស។

រយៈ​ពេល​ដ៏​ស្រស់​ស្អាត​ជាង​គេ​របស់​មនុស្ស​ស្រី​គឺ​អាយុ​ម្ដៃ​ជាង​នេះហើយ បើ​ក្នុង​ពេល​នេះ យើង​រវល់​តែ​នឹក​គិត​រឿង​មិន​សប្បាយ​ចិត្ត នោះមួយ​ជីវិត​នេះ​នឹង​ស្ដាយ​ក្រោយ​ជា​រៀង​រហូត។ កាល​ពី​ក្មេង​ពិបាក​ចិត្ត​រឿង​ខ្លួន​មិន​ស្អាត ដល់​ចាស់​ទៅ​ពិបាក​ចិត្ត​ព្រោះ​កាល​ពី​ក្មេង​ពិបាក​ចិត្ត​ច្រើន​ពេក៕

រូបតំណាង

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម