ការ​សិក្សា​​បាន​បង្ហាញ​ថា៖ អ្នកនៅ​ឯកា អាចស្លាប់លឿន​ជាង​អ្នកធាត់​ទៅ​ទៀត

  • 2018-10-05 10:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ឯក​ទេស​បាន​ព្រមាន​ថា​ ភាព​ឯកោ​គឺ​ជា​រឿង​ស្លាប់​រស់​មួយ​ដ៏ធ្ងន់​ជាង​ជំងឺ​ធាត់​​ទៅ​ទៀត ម្យ៉ាង​ទៀត​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ហានិភ័យ​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​មួយ។ ចំពោះ​អ្នក​មាន​ទំនាក់​ទំនង​សង្គម​មិន​ល្អ​​ គឺ​មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្លាប់ ៥០% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ទំនាក់ទំនង​សង្គម​ល្អ។

រូបតំណាង

អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក​បាន​មើល​លើ​ការ​សិក្សា​ចំនួន​ ២១៨ ស្តី​ពី​ផល​ប៉ះពាល់​សុខភាព​របស់​អ្នក​មាន​ភាព​ឯកោ។ពួក​គេ​បាន​រក​ឃើញ​ថា​ភាព​ឯកោ​នៅ​ក្នុង​សង្គម​បាន​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​របស់​មនុស្ស​ពាក់​កណ្ដាល​ បើ​ប្រៀបធៀប​ទៅ​នឹង​ភាព​ធាត់។

វេជ្ជបណ្ឌិត Julianne Holt-Lunstad ជា​អ្នក​ដឹកនាំ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​នៅ​ Brigham Young ​University​ បាន​និយាយ​ថា​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​​ជាមួយ​អ្នកដទៃ​ គឺ​មាន​សំខាន់​ណាស់​ចំពោះ​សុខុមាលភាព​ និង​ការ​រស់រាន​មានជីវិត​របស់​មនុស្ស។

ការ​មាន​អារម្មណ៍​ថា​ឯកោ​ត្រូវ​បាន​គេ​គិត​ថា​ ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​មិន​ល្អ ហើយធ្វើ​ឲ្យ​​ខួរក្បាល​ និង​រាងកាយ​កាន់​តែ​ដុនដាប​ទៅ​ៗ ​ជា​ពិសេស​​អ្នក​ឯកា​ទំនង​ជា​ទទួល​រង​រោគសញ្ញា​កាន់​តែ​អាក្រក់​ នៅ​ពេល​ដែល​ពួកគេ​មិន​ស្រួល​ខ្លួន​ជាង​អ្នក​មិន​មាន​ភាព​ឯកា។

រូបតំណាង

លោក Holt-Lunstad បាន​បន្ថែម​ថា៖ "មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​ ភាព​ឯកោ​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ ​ជាជាង​មាន​ជំងឺ​ផ្សេង​ៗ​ទៀត។ "ជា​ការ​ពិត​ណាស់​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​បាន​បង្ហាញ​ថា​​ពួកគេកំពុង​ប្រឈម​មុខ​នឹង ការ​រីក​រាល​ដាល​​នៃ​ឯកោ​នេះ

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​គ្រូពេទ្យ​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថាន​ភាព​សង្គម​របស់​អ្នក​ជំងឺ​នៅ​ពេល​ព្យាបាល​ពួកគេ៕

ចុចអាន៖កុំ​សួរ​ថា​ «ហេតុ​អី​ជីវិត​នេះ​អាប់អួរ​ម្ល៉េះ?» បើ​ខ្លួន​ឯងនៅ​មាន​ទម្លាប់​​ទាំង ១០ នេះ​នៅ​ឡើយ

ប្រភព៖ nypost ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម