បាបកម្មទាំង៤ដែលអ្នកលួចប្ដី លួចសង្សារគេនឹងត្រូវទូលរែកអស់មួយជីវិត
- 2018-09-28 02:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាបកម្មទាំង៤ដែលអ្នកលួចប្ដី លួចសង្សារគេនឹងត្រូវទូលរែកអស់មួយជីវិត
នៅលើលោកនេះមានបាបកម្ម៣ធ្ងន់ជាងគេនោះ អកតញ្ញូ ផិតក្បត់ និងបំផ្លាញសុភមង្គលអ្នកដទៃ។ ដូចនេះអ្នកណាដែលមានបំណងជ្រៀតជ្រែករឿងគ្រួសារត្រូវគិតឲ្យមែនទែនមុនធ្វើអ្វីខុសពីមនសិការខ្លួនឯង។
ខាងក្រោមនេះគឺជាបាបកម្មទាំង៤ដែលអ្នកលួចប្ដី លួចសង្សារគេត្រូវរែកទូលពេញមួយជីវិត ទោះពេលស្លាប់ហើយក៏មិនអាចរួចផុត។
១. ស្អុយឈ្មោះមួយជីវិតងើបមុខមិនរួច
អ្នកលួចរបស់សុភមង្គលគេគ្មានថ្ងៃរស់នៅបានស្រណុកសុខស្រួលឡើយ ត្បិតពេលផុងខ្លួនចូលផ្លូវនេះហើយ ពួកគេនឹងរងសម្ពាធផ្លូវចិត្តជាទម្ងន់។ ថ្ងៃបាយមិនឆ្ងាញ់ យប់ដេកមិនលក់ បក់មិនល្ហើយ។ ទោះអចេតនា ឬចេតនាក៏ដោយ ក៏អ្នកយកប្ដីគេនឹងរងតែភាពល្វីងជូរចត់។ សុភមង្គលដែលសាងឡើងដោយទឹកភ្នែក និងភាពឈឺចាប់របស់អ្នកដទៃសួរថាអូសបន្លាយបានយូរប៉ុណ្ណា? ដូចនេះហើយ នារីទាំងអស់អើយ សូមស្វែងរកសុភមង្គលខ្លួនឯង កុំលួចរបស់អ្នកដទៃ។
**២. មួយជីវិតក៏គ្មានសិទ្ធិពេញលេញ**
បុរសទោះបីជាមានស្រីប៉ុន្មាននាក់ក្ដី នៅពេលលេងនៅក្រៅឆ្អែតឆ្អន់ហើយក៏នឹងត្រលប់ទៅរកប្រពន្ធដើមវិញ មានអ្នកណាទៅរត់តាមស្រីចោលផ្ទះសំបែងនោះ។ អាស្រ័យហេតុនេះ អ្នកយកប្ដីគេ មួយជីវិតនេះក៏បានត្រឹមជាស្រីលួចលាក់រហូត គ្មានថ្ងៃមានសិទ្ធិដូចគេឡើយ។ អ្នកនឹងបានត្រឹមនៅក្រោមស្រមោលរបស់គេ គ្មានសិទ្ធិនិយាយ ក៏គ្មានសិទ្ធចេញមុខ។ នារីរូបណាក៏ចង់ឲ្យក្បាលក្រាបដល់កន្ទេលដែរ ដូចនេះជាស្រីលួចលាក់គឺភាពអាម៉ាស់ខ្លាំងបំផុត។ នេះអាចនិយាយថាជាបាបកម្មធ្ងន់បំផុតសម្រាប់អ្នកចូលចិត្តលួចរបស់គេ។
៣. កើតកូនគ្មានឪពុក
អ្នកយកប្ដីគេភាគច្រើនតែងត្រូវសម្ដីផ្អែមល្ហែមរបស់បុរសលួងលោមរហូតលែងដឹងខុសត្រូវ រហូតដល់កើតកូនឲ្យបុរសដែលមានគ្រួសាររួចហើយ។ ហើយលទ្ធផលដែលទទួលបានចុងក្រោយនោះគឺ កូនកើតមកគ្មានឪពុក អាចត្រូវចិញ្ចឹមកូនតែម្នាក់ឯង។ បើចង់មានកូន គឺត្រូវរកបុរសដែលជារបស់ខ្លួនឯងម្នាក់គត់ មិនមែនទៅកើតកូនឲ្យប្ដីគេទេ។
៤. ចំណាយយុវភាពទាំងស្រុងដើម្បីតែស្រលាញ់មនុស្សក្បត់ម្នាក់
ទោះបីជានៅនឹងមុខគេល្អនឹងអ្នកប៉ុណ្ណា ថ្នាក់ថ្នមអ្នកប៉ុណ្ណា នៅចុងបញ្ចប់ គេក៏គ្រាន់តែជាជនក្បត់ប្រពន្ធម្នាក់។ សួរថាស្រលាញ់មនុស្សដែលក្បត់ប្រពន្ធមានន័យអ្វី? ប្រពន្ធគេពេញសិទ្ធិ គេនៅហ៊ានក្បត់ ចុះទម្រាំអ្នកត្រឹមស្រីកំណាន់ចិត្តគេ គិតថាគេអាចច្បាស់លាស់នឹងយើងបានប៉ុន្មាន? នេះគឺជាបាបកម្មរបស់អ្នកលួចប្ដីគេ លួចរបស់គេបានហើយ ក៏នឹងស្រីដទៃ ក្មេងជាង ស្អាតជាង ល្បិចខ្ពស់ជាង លួចចេញពីដៃវិញដដែល។ អ្នកអាចលួចរបស់គេបានពេលនៅក្មេងស្អាត តែសួរថាពេកអាយុជ្រេហើយ គេនឹងចោលអ្នកទៅយកអ្នកថ្មី ពេលនោះអ្នកនឹងលែងមានផ្លូវបកក្រោយហើយ៕
ចុចអាន៖
៥ ចំណុចនេះ បញ្ជាក់ថាស្រីៗយើងកំពុងចំណាយពេលមានតម្លៃលើប្រុសគ្មានប្រយោជន៍
ចង់ឲ្យមិត្តប្រុសគោរពនិងឲ្យតម្លៃ ស្រីៗត្រូវជៀសវាងទង្វើទាំងនេះ