ប្លែក! សណ្ឋាគារឆ្កែសម្រាប់អ្នកត្រូវទៅដើរលេងភ្ជុំ លែងភ័យរឿងបាត់ឆ្កែ
- 2018-09-25 07:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! សណ្ឋាគារឆ្កែសម្រាប់អ្នកត្រូវទៅដើរលេងភ្ជុំ លែងភ័យរឿងបាត់ឆ្កែ
ឆ្នាំនេះចង់ទៅដើរលេងភ្ជុំ ប៉ុន្តែអត់មានអ្នកមើលថែកូនឆ្កែសំណព្វចិត្តរបស់អ្នក ហើយក៏មិនចង់ទុកឱ្យវានៅផ្ទះម្នាក់ឯងឬ? វាពិតជាមានការលំបាកណាស់សម្រាប់ម្ចាស់កូនឆ្កែមួយចំនួន នៅពេលដែលចង់ដើរលេងឆ្ងាយៗ ប៉ុន្តែមិនអាចយកកូនឆ្កែរបស់អ្នកទៅជាមួយបាន។
ពេលនេះអ្នកដែលមានកូនឆ្កែចិញ្ចឹមលែងបារម្ភពីបញ្ហានេះទៀតហើយ ព្រោះមានសណ្ឋាគារសម្រាប់ឆ្កែ ដែលអាចឱ្យកូនឆ្កែរបស់អ្នកសម្រាកលំហែកាយអំឡុងពេលទៅដើរលេងឆ្ងាយៗបាន។ តាមរយៈទំព័រ Facebook BBO DOG 뽀독 របស់ហាងចិញ្ចឹមឆ្កែជនជាតិកូរ៉េមួយនៅក្រុងភ្នំពេញបានបង្ហាញថា ហាងខាងលើនឹងជួយមើលថែកូនឆ្កែរបស់អ្នកក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ដូច្នេះបើអ្នកមានគម្រោងដើរលេងទៅខេត្តឆ្ងាយៗ អ្នកអាចពិចារណាកក់បន្ទប់សណ្ឋាគារនេះឱ្យកូនឆ្កែរបស់អ្នកបាន។