ជួយ​គេ​​ពេក យូរៗ​ទៅ​​​បែរ​ត្រូវ​​​គេ​បោក​ប្រើ​ គួរ​កែប្រែ​ខ្លួន​វិញ​ដោយ​វិធី​៥​​យ៉ាង​នេះ

  • 2018-09-19 10:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ពូកែ​ជួយ​យកអាសា​គេ​ខ្លាំង​ណាស់​​មែន​ទេ? អ្នក​ប្រហែល​ក្លាយ​ជា​មនុស្ស​ដ៏​មាន​ប្រជាប្រិយភាព​​ខ្លាំង​ ព្រោះ​ឲ្យ​តែ​គេ​លំបាក​ ដឹង​តែ​គេ​​នឹក​ឃើញ​​​អ្នក​មុន​គេ​។ យូរៗ​​​ទៅ​អ្នក​ក៏​ចាប់ផ្ដើម​ហត់ ព្រោះ​ដឹង​ច្បាស់​ថា​ខ្លួន​កំពុង​តែ​ត្រូវ​គេ​បោក​ប្រើ​ស្រស់ៗ​។ ដើម្បី​កែប្រែ​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ឡើង​វិញ ៥​ចំណុច​ខាង​ក្រោម​អាច​ជួយ​អ្នក​បាន​៖​ ​

រូបតំណាង

**១. បញ្ឈប់​ភាព​ជា​វីរជន​**

មនុស្ស​​ដែល​ពូកែ​ជួយ​យក​អសារ​អ្នក​ដទៃ តែងតែ​មាន​ទម្លាប់​មួយ​នេះ​​ជាប់​ខ្លួន​។ អ្នក​គិត​ថា​ ខ្លួន​មាន​សមត្ថភាព​អស្ចារ្យ អាច​​ជួយ​ធ្វើ​​​កិច្ចការ​អ្នក​ដទៃ​ជា​ច្រើន ​ឲ្យ​សម្រេច​ក្នុង​ពេល​ដ៏​ខ្លី​។ អ្នក​គួរ​រៀន​ទទួល​ស្គាល់​ភាព​ពិត​ប្រាកដ​ខ្លះ​ កុំ​ប្រឹង​ផ្គាប់​ចិត្ត​អ្នក​ជុំវិញ​រហូត​ភ្លេច​ខ្វល់​ពី​ភាព​លំបាក​ខ្លួន​ឯង​​ឲ្យ​សោះ​​។

២. រៀន​ប្រើ​ពាក្យ​ “ទេ​”

អារម្មណ៍​របស់​អ្នក​តែងតែ​គ្មាន​ភាព​ជឿជាក់ ខ្លាច​គេ​ខឹង ខ្លាច​គេ​អន់​ចិត្ត ខ្លាច​គេ​ឈប់​រាប់អាន ដូច្នេះ​ឲ្យ​តែ​គេ​ពឹងពាក់​អ្វី អ្នក​មិន​ហ៊ាន​បដិសេធ​ម្ដង​ណា​ឡើយ​។ ហេតុអ្វី​អ្នក​នៅ​ត្រូវការ​មនុស្ស​ដែល​មើល​ឃើញ​តែ​ប្រយោជន៍​ទាំង​នោះ? ឈប់​ស្ទាក់ស្ទើរ​ត​ទៅ​ទៀត បើ​មិន​អាច​ជួយ​បាន ត្រូវ​តែ​ឆ្លើយ​ថា ​”ទេ” ជានិច្ច​។​

៣. ផ្ដល់​អាទិភាព​ឲ្យ​ខ្លួន​ឯង​

វា​ជា​រឿង​ល្អ ដែល​អ្នក​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ជា​ទី​ពឹងពាក់ សម្រាប់​អ្នក​ដទៃ​ ប៉ុន្តែ​អ្នក​មិន​អាច​បូជា​ពេល​វេលា​ទាំង​អស់​ដើម្បី​ធ្វើ​រឿង​​មនុស្ស​ធម៌​​​រហូត​​ឡើយ​​។ ​អ្នក​​​ត្រូវ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ ដើម្បី​រីករាយ​ជាមួយ​​កិច្ចការ​ខ្លួន​ឯង​​​ឲ្យ​បាន​ច្រើន​។ បើ​នៅ​សល់​ពេល​ចាំ​ជួយ​យក​អសារ​គេ​ចុះ​។​

៤. បើ​គេ​មិន​ខ្វល់​ពី​អ្នក អ្នក​ក៏​មិន​បាច់​ខ្វល់​ពី​គេ​វិញ​ដូច​គ្នា​

ប្រសិន​គេ​ស្រឡាញ់ ចូលចិត្ត​អ្នក​តែ​ពេល​គេ​ត្រូវការ​ជំនួយ ច្បាស់​ណាស់​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​គេ​បោក​ប្រើ​បាន​យ៉ាង​ស្រួល​។ ឈប់​ចាញ់​បោក​គេ​ត​ទៅ​ទៀត បើ​គេ​មិន​ខ្វល់​ពី​អារម្មណ៍​អ្នក អ្នក​ក៏​មិន​​​ចាំបាច់​ខ្វល់​ពី​គេ​វិញ​ដូច​គ្នា​។ អ្នក​គួរ​រៀន​សង្កេត​មនុស្ស​ឲ្យ​បាន​ច្រើន ដើម្បី​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​​​ពូកែ​បោក​ប្រើ​បែប​នេះ​។

៥. ដឹង​ថា​ពេល​ណា​ត្រូវ​ដោះលែង​

ទោះ​អ្នក​ប្រឹង​ស្រឡាញ់ ប្រឹង​យក​ចិត្ត ឬ​លះបង់​កម្រិត​ណា ប្រសិន​គេ​ចង់​ទៅ អ្នក​គ្មាន​ថ្ងៃ​ឃាត់​គេ​បាន​ឡើយ​។ ពេល​ខ្លះ អ្នក​ត្រូវ​បណ្ដោយ​តាម​ព្រហ្មលិខិត​ខ្លះ​។ អ្នក​កាន់​តែ​ទាញ​គេ គេ​កាន់​តែ​ចង់​ទៅ ដូច្នេះ​ប្រសិន​អ្នក​ក្លាហាន​ ហ៊ាន​ដោះលែង ប្រហែល​គេ​អាច​ស្គាល់​តម្លៃ​របស់​អ្នក​បាន​រហ័ស​ជាង​នេះ ៕​

ចុចអាន៖

ប្រែ​សម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម