៥ចំណុច​ផ្លាស់​ប្តូរ​ជីវិត​អ្នក ក្រោយ​សម្រេច​ចិត្ត​ពត់​ធ្មេញ

  • 2018-09-19 04:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេវា​ពត់​ធ្មេញ​កំពុង​តែ​ពេញ​និយម​​គ្រប់​ស្រទាប់​ប្រជាជន មិន​ថា​​បុគ្គល​ជោគ​ជ័យ​ក្នុង​មុខ​ជំនួញ​ តារា​សម្ដែង តារា​ចម្រៀង និង​យុវវ័យ​ជា​ដើម។ ព្រោះ​តែ​បែប​នេះ​ហើយ ទើប​​​មន្ទីរ​ព្យាបាល​សម្ផស្ស​ធ្មេញ សន្តិភាព​បាន​បង្ហើប​ពី​គុណ​សម្បត្តិ​ធំ​ៗ​​ទាំង​៥​យ៉ាង​ដែល​អ្នក​នឹង​ទទួល​បាន​ ក្រោយ​ការ​ពត់​ធ្មេញ៖​

១. Brace​ ជា Fashionទាក់​ទាញ​ចំណាប់​អារម្មណ៍៖

Brace (ឧបករណ៍​ពាក់​ពត់​ធ្មេញ) មិន​ត្រឹម​តែ​ជា​ឧបករណ៍​ពាក់​ឱ្យ​ធ្មេញ​ត្រង់​ជួរ​ប៉ុណ្ណោះ​ទេ ​វា​ថែម​ទាំង​ជួយ​ឱ្យ​អ្នក​ពាក់​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ជុំវិញ​ខ្លួន​ទៀត​ផង។ ការ​លេង​ពណ៌​កៅស៊ូ​ទៅ​តាម​ចំណូល​ចិត្ត ធ្វើ​ឱ្យ​ស្នាម​ញញឹម​និង​សម្រស់​របស់​ពួក​គេ​កាន់​តែ​ទាក់ទាញ។

រូបតំណាង

២. សម្រស់​អ្នក​ប្រែ​ជា​ស្រស់​ស្អាត​ខ្លាំង និង​មាន​ទំនុក​ចិត្ត៖

ការ​ពត់​ធ្មេញ​ធ្វើ​ឱ្យ​ទម្រង់​មុខ​របស់​អ្នក​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ដូច​ជា​ ពេល​សើច​មិន​វៀច​មាត់​ ធ្មេញ​រត់​ត្រង់​ជួរ និយាយ​បាន​ច្បាស់ ​ងាយ​ស្រួល​ធ្វើ​អនាម័យ ​មិន​មាន​ក្លិន​មាត់ ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ជឿ​ជាក់​លើ​សម្រស់​របស់​ខ្លួន។ កាល​ណា​មាន​ស្នាម​ញញឹម​ស្រស់​ស្អាត អ្នក​អាច​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​ជំនឿ​ចិត្ត​ និង​ទំនាក់ទំនង​ល្អ ឈាន​ទៅ​ដល់​ជោគជ័យ​លើ​អ្វី​ដែល​អ្នក​ចង់​បាន។

៣. ពត់​ធ្មេញ​ដើម្បី​ជៀសវាង​បញ្ហា​មាត់​ធ្មេញ​ធ្ងន់​ធ្ងរ៖

ធ្មេញ​ចំពើស ឬ​មិន​ត្រង់​ជួរ​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​លើស​ពី​ធម្មតា ​ទម្រង់​មុខ​ខុស​ប្រក្រតី (វៀច) បញ្ហា​សន្លាក់​ថ្គាម​ ងាយ​កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​ទៅ​ថ្ងៃ​អនាគត។ ហេតុ​នេះ​ហើយ​ទើប​ការ​ពត់​ធ្មេញ​​គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​បំផុត​មួយ​​ក្នុង​ការ​លុប​បំបាត់ និង​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ​បាន។

៤. ពត់​ធ្មេញ​ដើម្បី​ជៀស​វាង​បញ្ហា​សុខភាព​ទូ​ទៅ៖ ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នក​ក៏​អាស្រ័យ​ទៅ​លើ​​សុខភាព​មាត់​ធ្មេញ​ដែរ ព្រោះ​មាត់​គឺ​ជា​ច្រក​តែ​មួយ​គត់​សម្រាប់​នាំ​អាហារ​ទៅ​ទ្រ​ទ្រង់​រាង​កាយ។ បើ​ធ្មេញ​របស់​អ្នក​មិន​មាន​មុខងារ​ទំពា​អាហារ​ល្អ​ទេ នោះ​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​មាន​បញ្ហា​​ និង​ធ្វើ​ឱ្យ​សុខភាព​ទាំង​មូល​របស់​អ្នក​ទ្រុឌ​ទ្រោម​​ទៅ​តាម​នោះ​ដែរ។

៥.ទទួល​បាន​តម្លៃ​និង​សេវាកម្ម​ពិសេស៖ ដោយសារ​ការ​ពត់​ធ្មេញ​ត្រូវ​ការ​មន្ទីរ​ពេទ្យ​ធ្មេញ​ដែល​មាន​បច្ចេកទេស​ខ្ពស់ ទើប​តម្លៃ​ក៏​ខ្ពស់​​ទៅ​តាម​នោះ​ដែរ។ ​​​ប៉ុន្តែ​ទោះ​បី​​​សេវា​កម្ម​ពត់​ធ្មេញ​មាន​គ្រប់​ទី​កន្លែង​ក៏​ដោយ ​​ដើម្បី​ទទួល​បាន​សុវត្ថិភាព និង​គុណភាព​ អ្នក​គួរ​តែ​ជ្រើស​រើស​មន្ទីរ​ព្យាបាល​ធ្មេញ​ណា​ដែល​ទុក​ចិត្ត​ទាំង​សេវាកម្ម​និង​​តម្លៃ​​ទើប​​​មិន​ចំណាយ​ពេល​វេលា និង​ថវិកា​ឥត​ប្រយោជន៍។

ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍ និង​ជួយ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​អ្នក​​ មន្ទីរ​ព្យាបាល​មាត់​ធ្មេញ និងសម្ផស្ស សន្តិភាព​ មាន​ទាំង​ទន្ត​បណ្ឌិត​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​ជំនាញ ដែល​បាន​នឹង​កំពុង​ផ្តល់​ជូន​នូវ​កម្ម​វិធី​ពិសេស ដោយ​បង់​ត្រឹម​តែ​ ៨២​ដុល្លារ/ខែ ហើយ​គ្មាន​ប្រាក់​កក់​ឡើយ។

ក្រៅ​ពី​នេះ​អ្នក​​​​អាច​ជ្រើស​រើស​ Brace​ គ្រប់​ប្រភេទ​ជាមួយ​សេវាកម្ម​ដែល​មាន​ទំនុក​ចិត្ត​ និង​អាច​ធ្វើការ​ផ្លាស់​ប្តូរ​កង្វល់​ជុំវិញ​​បញ្ហា​សម្ផស្ស និង​ស្នាម​ញញឹម​របស់​អ្នក​បាន៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម