ស្នេហា​រឹងមាំ គង់វង្ស​យូរ​អង្វែង​មិន​ខាន បើ​​​គូ​ស្នេហ៍​ធ្វើ​បាន ១០​ចំណុច​នេះ

  • 2018-09-18 07:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចាប់​ផ្ដើម​ស្នេហា​មួយ​អាច​ជា​រឿង​ងាយ ប៉ុន្តែ​ការ​ថែ​រក្សា​​ឲ្យ​ស្នេហា​នោះ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ ឆ្លង​ផុត​បាន​គ្រប់​ឧបសគ្គ គ្រប់​ដំណាក់​កាល​នោះ​ទើប​ជា​រឿង​ពិបាក។ បើ​អ្នក​ពិត​ជា​ស្រលាញ់​គ្នា​ដោយ​ចិត្ត​នឹង​ចិត្ត​ពិត​មែន ហើយ​មាន​បំណង​ឲ្យ​ស្នេហា​របស់​ខ្លួន​នៅ​ស្ថិតស្ថេរ​មិន​បែកបាក់ ត្រូវ​ជឿជាក់​ថា​អ្នក​និង​ដៃ​គូ​អាច​ធ្វើ​បាន ១០​ចំណុច​ខាង​ក្រោម​នេះ៖​​

រូបតំណាង

**១. ស្រលាញ់​គ្នា​ត្រូវ​ទុក​ចិត្ត​គ្នា**

ព្រោះ​ការ​ជឿជាក់​និង​ទុក​ចិត្ត​គ្នា​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​គូ​ស្នេហ៍។ បើ​មាន​ភាគី​ណា​មួយ​កើត​ចិត្ត​សង្ស័យ មិន​ទុក​ចិត្ត​គ្នា​ហើយ នោះ​នឹង​អាច​នាំ​ឲ្យ​មាន​បញ្ហា​ឈាន​ដល់​ការ​បាក់បែក​បាន។

២. មិន​គួរ​តាម​ចាប់​កំហុស​គ្នា

ចំណុច​នេះ​គឺ​លទ្ធផល​បន្ទាប់​ពី​ចំណុច​ទី​មួយ។ ការ​ចាប់​កំហុស​គ្នា​គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ​នោះ​ឡើយ ព្រោះ​វា​នឹង​ធ្វើ​​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​ចាប់​កំហុស មាន​អារម្មណ៍​​អន់​ចិត្ត​ និង​សម្ពាធ។ ជំនួស​មក​វិញ គួរ​មើល​ឃើញ​អំពើ​ល្អ​របស់​គ្នា​ឲ្យ​បាន​ច្រើន​វិញ​ទើប​ប្រសើរ។

៣. មិន​កុហក​គ្នា

ការ​កុហក​គឺ​ជា​អ្វី​ដែល​ពិបាក​នឹង​ហាម​ឃាត់ ប៉ុន្តែ​បើ​យើង​អាច​ធ្វើ​បាន នោះ​នឹង​ធ្វើ​ឲ្យ​​មនុស្ស​ដែល​អ្នក​ស្រលាញ់​ជឿ និង​ទុក​ចិត្ត​អ្នក​។

៤. ស្រលាញ់​មិន​ប្រែប្រួល

មនុស្ស​ប្រុស​ទាំង​ឡាយ​គួរ​ស្រលាញ់​មនុស្ស​ស្រី​ឲ្យ​បាន​ដូច​កាល​​ស្រលាញ់​ដំបូង​ៗ ឬ​មាន​ភាព​នឹងនរ មិន​មែន​ពី​មួយ​រយ​ទៅ​សូន្យ​នោះ​ឡើយ។   ៥. មិន​ច្រើន​ពេក មិន​តិច​ពេក

ការ​ស្រលាញ់​ក៏​ដោយ ការ​ប្រចណ្ឌ ឬ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សេង​ៗ​ក៏​ដោយ គួរ​ធ្វើ​​ឲ្យ​ល្មម​ៗ។ អ្វី​​ដែល​ច្រើន​ពេក ឬ​តិច​ពេក​នឹង​ធ្វើ​ឲ្យ​គូ​ស្នេហ៍​មាន​ការ​នឿយណាយ។

រូបតំណាង

៦. ធ្វើ​ជា​ខ្លួន​ឯង

គួរ​បង្ហាញ​ចរិត​ពិត​​ពេល​​នៅ​ជាមួយ​គ្នា ​ធ្វើ​ជា​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​បំផុត កុំ​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​ដូច​ណា ឬ​តាម​អ្នក​ណា ព្រោះ​អ្នក​មិន​អាច​ធ្វើតាម​គេ​​បាន​យូរ​ទេ។

៧. ចិត្ត​ត្រជាក់​

នៅ​ពេល​ឈ្លោះ​គ្នា ឬ​នៅ​ពេល​ម្នាក់​ខឹង​ខ្លាំង ម្នាក់​ទៀត​គួរ​តែ​ចិត្ត​ត្រជាក់​បន្តិច ព្រោះ​បើ​ចិត្ត​ក្ដៅ​ទាំង​ពីរ​នាក់ បញ្ហា​នឹង​កាន់​តែ​ធំ និង​យូរ។

៨. មិន​ចាត់​ទុក​ដៃ​គូ​ជា​​តុក្កតា

កុំ​គិត​ថា​គេ​នឹង​អត់ធ្មត់​ជាមួយ​ភាព​ព្រងើយ​កន្តើយ​របស់​យើង​បាន​យូរ ហើយ​កុំ​គិត​ថា​ដៃ​គូ​របស់​យើង​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​យើង។

៩. ឈប់​ង៉ក់ង​រឿង​ឥតប្រយោជន៍ ឬ​ង៉ក់ង​ច្រើន​ពេក

កុំ​ង៉ក់ង​ក្នុង​បញ្ហា​ដែល​មិន​សម​ជា​បញ្ហា ឬ​​ង៉ក់ង​យូរ​ពេក។ ពេល​ខ្លះ​ការ​ង៉ក់ង​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត​ធុញទ្រាន់ ហើយ​ចាប់​ផ្ដើម​ងាក​ទៅ​រក​​អ្នក​ថ្មី។

១០. កុំ​ធ្វើ​ខុស​ពាក្យ​សន្យា

កុំ​សន្យា​នូវ​អ្វី​ដែល​ខ្លួន​មិន​អាច​ធ្វើ​បាន ឬ​អ្វី​ដែល​ខ្លួន​មិន​ទាន់​ប្រាកដ ព្រោះ​សម្រាប់​អ្នក​ខ្លះ ពាក្យ​សន្យា​ពី​​​គូ​ស្នេហ៍​​គឺ​ជា​ពាក្យ​ដែល​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​គេ ៕

ចុចអាន៖

ប្រភព៖ sb.in.th ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម