ហេតុផល ៥យ៉ាង​ដែល​ធ្វើ​ឲ្យ​នារីពិបាក​នឹង​រក​បុរស​ល្អ​​បាន​ក្នុង​សម័យ​នេះ

  • 2018-09-13 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​ច្រើន​ណាស់​តែង​និយាយ​ថា​ បុរស​ល្អ​ស្លាប់​បាត់​ហើយ គ្មាន​នៅ​សល់​លើ​លោក​នេះ​ទេ។ តែ​ពេល​ខ្លះ​គាត់​ប្រហែល​ជា​មិន​គិត​ដល់​ថា​ហេតុអី​បាន​ជា​គាត់​មិន​អាច​រក​បុរស​ល្អ​បាន។ ខាង​ក្រោម​នេះ​ជា​ហេតុផល​ដែល​មនុស្សស្រី​មិន​អាច​រក​បុរស​ល្អ​បាន ៖

១. ការ​ណាត់​ជួប​នៅ​សម័យ​នេះ​មាន​ភាព​ងាយ​ស្រួល

មក​ដល់​សម័យ​នេះ​ទៅ​ហើយ​ការ​ណាត់​ជួប​​រវាង​ប្រុស​ស្រី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ដូច្នេះ​មនុស្ស​ប្រុស​អាច​ណាត់​ជួប​នារី​ផ្សេង​ទៀត​បាន​តាម​ចិត្ត។ ពេល​ខ្លះ​ទៀត​អាច​ជា​មនុស្ស​ស្រី​ដទៃ​ទៀត​ចង់​ណាត់​ជួប​គេ​ក៏​មាន ដែល​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​អាច​ឲ្យ​មនុស្ស​ប្រុស​បែក​ចិត្ត។

រូបតំណាង

**២. សម័យ​នេះ​បុរស​កាន់​តែ​មាន​ជម្រើស​ច្រើន**

ពួក​គេ​ចាប់​ផ្ដើម​មាន​ជម្រើស​ច្រើន ហើយ​កាន់​តែ​សម្លឹង​មើល​រក​នារី ស្អាត នារី​ល្អ ឆ្លាត​ជា​ដើម។ គេ​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន គេ​កាន់​តែ​ប្រៀបធៀប ហើយ​ពេល​ខ្លះ​ចូល​មក​ជិត​យើង​គ្រាន់​តែ​ចង់​សាកល្បង​ក៏​មាន។

៣. បរិយាកាស​​ជុំវិញ​ខ្លួន​គេ​ជា​អ្នក​ផ្លាស់​ប្ដូរ

ពេល​ខ្លះ​គេ​អាច​មាន​និស្ស័យ​ជា​មនុស្ស​ប្រុស​ល្អ​ ប៉ុន្តែ​ដោយសារ​ជុំវិញ​ខ្លួន​សុទ្ធ​តែ​ជា​មនុស្ស​មិន​ល្អ ខូច​ខិល ឬ​ក៏​គេ​ពេញ​និយម​បែប​ហ្នឹង​ គេ​ក៏​អាច​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ខិល​ខូច​បាន​ដែរ។ ការ​មាន​ស្រី​ច្រើន​នាក់​ក្នុង​ពេល​តែមួយ ការ​ដើរ​លេង​ច្រើន ការ​គិត​តែ​ពី​សេចក្ដី​សុខ​ខ្លួន​ឯង​ជា​ដើម។

រូបតំណាង

៤. ធម្មជាតិ​របស់​មនុស្ស​មិន​អាច​ល្អ​គ្រប់​យ៉ាង​ឡើយ

រឿង​មួយ​ដែល​អ្នក​ត្រូវ​ចាំ​មិន​គួរ​ភ្លេច​គឺ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ឡើយ ដូច្នេះ​តែង​តែ​ខ្វះ​ខាត​នៅ​ចំណុច​ណា​មួយ​ហើយ។ អ្នក​មិន​អាច​ចង់​បាន​គ្រប់​យ៉ាង​ពី​គាត់​ទេ ពេល​ខ្លះ​គាត់​អាច​ជា​មនុស្ស​សោះកក្រោះ តែ​គាត់​គិត​ពី​អនាគត ប្រឹង​ប្រែង​មិន​ដែល​ឈប់ ហើយ​ខ្លះ​ទៀត​គាត់​អាច​ប៉ិន​លួងលោម​ តែ​គាត់​អាច​នឹង​ខូច​ជា​ដើម។

៥. មនុស្ស​ស្រី​មិន​ល្អ​មិន​អាច​រក​មនុស្ស​ប្រុស​ល្អ​បាន​ទេ

គាត់​ប្រហែល​ជា​ចង់​បាន​មនុស្ស​ប្រុស​ល្អ តែ​គាត់​ប្រហែល​ជា​ភ្លេច​សួរ​ខ្លួន​ឯង​ថា​ គាត់​ល្អ​គ្រប់គ្រាន់​ដើម្បី​បុរស​ល្អ​មក​រក​គាត់​ឬ​នៅ? ត្រូវ​ចាំ​ថា​មនុស្ស​ស្រី​មិន​ល្អ​មិន​អាច​រក​ឃើញ​បុរស​ល្អ​ជា​ដាច់​ខាត។

ពេល​ខ្លះ​ដោយ​សារ​តែ​យើង​ចង់​បាន​ល្អ​មិន​ចេះ​ចប់​ពេក​ទើប​គ្មាន​បុរស​ណា​អាច​ល្អ​គ្រប់​គ្រាន់​សម្រាប់​យើង៕

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម