អតីតសមាជិក​ក្រុម KARA ខ្វាច​មុខ​មិត្ត​ប្រុស​ឡើង​រយះមុខ​ដូច​យក​កាំបិត​ឆូត

  • 2018-09-18 03:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​កំពុង​ប្រតាយប្រតប់​គ្នា តារា​ចម្រៀង និង​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Goo Hara បាន​ធ្វើ​អំពើ​ហិង្សា​លើ​មិត្តប្រុស ដែល​បណ្ដាល​ឲ្យ​លោក​ប្ដឹង​នាង។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្ដាញ​ព័ត៌មាន​កូរ៉េ​កំពុង​ក្ដៅ​គគុកករណី តារា​ចម្រៀង និង​សម្ដែង​ជួរ​មុខ​កូរ៉េ Goo Hara ឈ្លោះ​គ្នា​និង​មិត្តប្រុស​រហូត​ដល់​ថ្នាក់​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា។ តាម​នោះ​ដែរ ដោយ​ទ្រាំ​នឹង​ទង្វើ​នេះ​លែង​បាន មិត្ត​ប្រុស​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង KARA បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ឲ្យ​ជួយ​អន្តាគមន៍​ករណី​របស់​ខ្លួន ថែម​ទាំង​បញ្ចេញ​ភស្តុតាង​ដែល​មិត្ត​ស្រី​បង្ក​លើ​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិត្ត​ប្រុស​របស់​ស្រី​ស្អាត​វ័យ​២៧​ឆ្នាំ កើត​ឆ្នាំ​១៩៩១ ឈ្មោះ​ថា Choi Jong Bum ជា​អ្នក​ជំនាញ​ផ្នែក​ម៉ូដ​សក់​មួយ​រូប។ អ្នក​ទាំង​២​បាន​ស្គាល់​គ្នា​ក្រោយ​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ។ ក្រោយ​ស្រលាញ់​គ្នា​បាន​៣​ខែ ពួក​គេ​បាន​រស់​នៅ​ជាមួយ​គ្នា​នៅ​ភូមិគ្រឹះ​មួយ​នៅ​ទីក្រុង​សេអ៊ូល។

ទស្សនិកជន​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ឃើញ​ភស្តុតាង​ដែល​ប្រុស​ស្អាត​រូប​នេះ​បង្ហាញ ត្បិត​ទោះ​បី​ជា​ឆ្លើយ​ថា​ត្រូវ​មិត្តស្រី​ខ្វាច​ដោយ​ក្រចក​ដៃ​មែន​ពិត តែ​ស្នាម​ដែល​បន្សល់​លើ​មុខ​របស់​លោក​គឺ​មិន​ខុស​ពី​យក​កាំបិត​ឆូត​ឡើយ។ អតីត​ម្ចាស់​បទ “Lupin” ក៏​ត្រូវ​មហាជន​រិះគន់​មិន​ធម្មតា​ដែរ​ក្រោយ​ពេល​រឿង​នេះ​ត្រូវ​បែក​ធ្លាយ។ តំណាង​របស់ Goo Hara បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា​ពួក​គេ​មិនទាន់​អាច​ទាក់ទង​នឹង​នាង​ដើម្បី​ស៊ើបសួរ​បាន​ឡើយ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម