ស្នេហា​ដែល​បញ្ចប់​ដោយ​ភាព​ស្ងៀមស្ងាត់ គឺ​ជា​ស្នេហា​ដែល​ឈឺចាប់​បំផុត

  • 2018-09-06 02:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុផល​ដើម្បី​ដឹង​ថា​ស្នេហា​យើង​បែក​ដោយ​សារ​អ្វី​ក៏​ស្ងប់ចិត្ត​ជាង នៅ​សុខ​ៗ​មនុស្ស​២​នាក់​ដែល​ស្រលាញ់​គ្នា​ប្រែ​ក្លាយ​ជា​មនុស្ស​មិន​ស្គាល់​គ្នា​ដែរ។

រូបតំណាង

គេ​តែង​និយាយ​ថា​ស្នេហា​ចាប់​ផ្ដើម​ដោយ​គ្មាន​ហេតុផល​ឡើយ ដូច​នេះ​ហើយ​ពេល​វា​ចប់​ទៅ​ក៏​កុំ​សួរ​រក​ហេតុផល​អី។ មាន​តែ​ទទួល​យក​ដោយ​ស្ងប់ស្ងាត់ បោះបង់​ដោយ​ស្ងប់ស្ងាត់ ហើយ​ក៏​បែក​គ្នា​ដោយ​ស្ងប់​ស្ងាត់។ ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​គិត​អ្វី នៅ​ស្រលាញ់​ខ្ញុំ​​ឬ​អត់ ហើយ​មនោសញ្ចេតនា​របស់​ពួក​យើង​នៅ​ពេល​នេះ​បង​ចាត់​ទុក​ជា​អ្វី? ពួក​យើង​ស្ងាត់​ស្ងៀម​ហើយ​បាត់​គ្នា​ជា​រៀង​រហូត។ គ្មាន​អ្នក​ណា​មាត់​រក​អ្នក​ណា​មួយ​ម៉ាត់ ខ្ញុំ​ចាំ​ឲ្យ​បង​បញ្ចេញ​សំឡេង​មុន ហើយ​ចុង​បញ្ចប់​បង​នៅ​តែ​មិន​ព្រម​និយាយ​អ្វី​ទាំង​អស់។ ពេល​នេះ​ខ្ញុំ​រសប់រសល់​ខ្លាំងណាស់ មិន​ដឹង​ថា​ស្នេហា​របស់​យើង​នឹង​រសាត់អណ្ដែត​ដល់​ទី​ណា។ គ្មាន​ជម្លោះ គ្មាន​កំហឹង ហេតុអី​មនោសញ្ចេតនា​មួយ​នេះ​ប្រែ​ទៅ​ជា​បែប​នេះ? នៅ​ពេល​ដែល​ចំណង​មួយ​ដែល​លែង​មាន​ឈ្មោះ​ហៅ​ថា​ជា​ចំណង​អី មាន​ន័យ​ថា​វា​ចប់​ហើយ​មែន​ទេ?

នៅ​ក្នុង​ចិត្ត​នឹក​ស្ទើរ​ស្លាប់​តែ​មិន​អាច​ស្រែក​ចេញ​ក្រៅ​បាន។ អ្នក​មិន​ដឹង​ឡើយ​ថា ភាព​ស្ងៀមស្ងាត់​របស់​អ្នក​កំពុង​សម្លាប់​បេះដូង​មនុស្ស​ម្នាក់​ដោយ​ប្រយោល​យ៉ាង​ម៉េច​ខ្លះ។ ពិត​ណាស់ របួស​ដែល​សាង​ដោយ​មនុស្ស​ដែល​យើង​ស្រលាញ់​គឺ​ពិបាក​ព្យាបាល​ជាង​អ្វី​ៗ​ទាំង​អស់។ គេ​និយាយ​តៗ​គ្នា​ថា វិធី​បែក​គ្នា​ដោយ​ឈឺ​តិច​បំផុត​គឺ​បែក​ដោយ​ស្ងៀមស្ងាត់ តែ​ហេតុអី​ចំពោះ​ខ្ញុំ បែក​របៀបនេះ​ឈឺ​ខ្លាំង​ម្ល៉េះ? ឈឺ​ជាង​ពេល​ធ្លាប់​ឈ្លោះ​គ្នា​បែក​ផ្សែង​តែ​មិន​បែក​ទៅ​ទៀត។

ដាច់​គ្នា​ដោយ​ស្ងប់ស្ងាត់​ធ្វើ​ឲ្យ​ខ្ញុំ​ចោទ​សួរ​ខ្លួន​ឯង​១០០០​សំនួរ​ថា​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អី ឬ​គ្រាន់​តែ​សាមញ្ញ​ថា​បង​បែក​ចិត្ត​ហើយ។ បែក​គ្នា​ដោយ​ស្ងប់ស្ងាត់​គឺ​បង សូម្បី​តែ​ឱកាស​ឲ្យ​ខ្ញុំ​សុំអូសទាញ​ក៏​គ្មាន។ ហើយ​បើ​ខ្ញុំ​ចាប់​ផ្ដើម​ស្ងៀមស្ងាត់​ដែរ គឺ​ខ្ញុំ​ព្រម​ទទួល​ហើយ​ថា​ពួក​យើង​បែក​គ្នា។ ស្ងាត់​ៗ​បែក​គ្នា ទោះ​មិន​កងរំពង តែ​ការ​ឈឺចាប់​នៅ​ដក់​ជ្រៅ៕

រូបតំណាង

ចុចអាន៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម