តិចនិក​រើស​ម៉ូដ​ស្បែក​ជើង​ឲ្យ​សក្ដិសម​ ពាក់​មិន​ឈឺ​ជើង​ហើយ​ស្លៀកពាក់​អី​ក៏​មិន​ឆ្គង​ដែរ​

  • 2018-09-04 02:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចេះ​រើស​ម៉ូដ​ស្បែក​ជើង​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ ពាក់​មិន​ឈឺ​ជើង​ ហើយ​អាច​ពាក់​ទៅ​សក្ដិសម​ជា​មួយ​សម្លៀក​បំពាក់​ច្រើន​ប្រភេទ​ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ ពេល​វេលា​ដើរ​ផ្សារ​ និង​ងាយ​ស្រួល​ក្នុង​ការ​ស្លៀកពាក់​មិន​ឲ្យ​ឃើញ​ឆ្គង​ផង​ដែរ​ ។​ យ៉ាង​ណា​មិញ​ ចំពោះ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ ពេល​បច្ចុប្បន្ន​ កញ្ញា​ រចនា​ រ៉ាវាឌី​ បាន​ចែក​រំលែក​តិចនិក​ខ្លះ​ៗ​ដែល​ជា​បទ​ពិសោធន៍​នាង​ធ្លាប់​មាន​ ដើម្បី​ជ្រើស​រើស​ម៉ូដ​ស្បែក​ជើង​ដែល​​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ពាក់​ទៅ​មិន​រើស​សម្លៀក​បំពាក់​ថា​៖

១.​ ជ្រើស​រើស​ស្បែក​ជើង​រាង​រាវ​ និង​មាន​មុខ​មិន​វែង​ឬ​ខ្លី​ពេក

ស្បែក​ជើង​រាង​រាវ​ អាច​ជា​ប្រភេទ​ អេស​ស្កា​បាំង​ ឬ​ក្រវាត់​កែង​ គួរ​ជ្រើស​រើស​ម៉ូដ​ណា​ដែល​ស្ដើង​ ព្រោះ​និង​ធ្វើ​ឲ្យ​ជើង​អ្នក​​មើល​ទៅ​ស្រឡូន​។ ចំពោះ​ម៉ូដ​ផ្នែក​ខាង​មុខ​ គួរ​តែ​ជ្រើស​រើស​មុខ​កុំ​វែង​ពេក​ឬ​ខ្លី​ពេក​ ដោយ​ទទឹង​រាង​ធំ​ល្មម​ដើម្បី​ពាក់​ទៅ​មិន​ឈឺ​ជើង​។

២.​ ជ្រើស​រើស​ពណ៌​

សម្រាប់​ពណ៌​ ប្រើ​អ្នក​ចូល​ចិត្ត​ស្បែក​ជើង​ពណ៌​ស្រស់​ ត្រូវ​ប្រើ​កាបូប​ពណ៌​ដូច​គ្នា​ ឬ​ ស្លៀក​ពាក់​និង​កាន់​កាបូប​ពណ៌​ដូច​គ្នា​ ។​ ត្រូវ​ចាំ​ថា​ដាច់​ខាត​កុំ​ឲ្យ​លើ​ខ្លួន​មាន​ ៣​ ពណ៌​ ទើប​មើល​ទៅ​មិន​ឃើញ​ឆ្គង។

ចង់​ដឹង​ច្បាស់​តាម​ដាន​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ Pencharm