​វិចិត្រករ​ខ្មែរ​​​​​​​​​ច្នៃ​ផ្ទាំង​គំនូរ​​ ទៅ​ជា​​​ឈុត​សម្លៀក​បំពាក់​យ៉ាង​ស្រស់​​ស្អាត

  • 2018-08-30 07:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិចិត្រករ​​ខ្មែរ​វ័យ​​ក្មេង​​​ ​លោក សេក វិសាល​ បាន​​បញ្ចេញ​ស្នាដៃ​​ថ្មី​​ប្លែក​មួយ​​ទៀត​​ហើយ ​​គឺ​​ការ​​​ច្នៃ​​ផ្ទាំង​គំនូរ​ទៅ​ជា​​​​ឈុត​​​​សម្លៀក​​បំពាក់​បុរាណ​​​​យ៉ាង​​ស្រស់​ស្អាត។

ឈុត​​អប្សរ​វល្លិ៍មាស ដែល​​គ្រង​​​ដោយ​​តារា​សម្តែង​​ខ្មែរ​​កាត់​ឡាវ កញ្ញា វណ្ណៈ បូរមី ចង់បង្ហាញពីការគូរគំនូរ​កម្ទេច​មាស(បារត)នៅ​លើផ្ទាំងក្រណាត់ ព្រម​ទាំង​មាន​​​ការ​​​តុប​តែង​​​បន្ថែម​ ដោយ​​ផ្អែក​ទៅ​លើ​​​​​​​​ចម្លាក់​ទេព​​អប្សរ​​​ផ្សេងៗ​ដែល​​មាន​ឆ្លាក់​​នៅ​លើ​​ប្រាសាទ​​​ខ្មែរ តាំង​ពី​យូរ​លង់​ណាស់​មក​​ហើយ​។ ​វិចិត្រករ​ វិសាល​បាន​បញ្ជាក់​ថា "ការធ្វើឡើងនេះ​​គឺតាមសម្ថភាពនិងលទ្ធភាពបូករួមជាមួយ​នឹង​​ការស្រលាញ់​ផង​ដែរ។" ហេតុ​នេះ​​ហើយ​​បាន​​​ជា​លោក​​​ សុខ​ចិត្ត​​ចំណាយ​​អស់​​រយៈ​ពេល​ជិត​មួយ​ខែ ​និង​ថវិកា​​​​​​​ផ្ទាល់​​ខ្លួន​សរុប​អស់​​ប្រមាណ​​១លាន​​រៀល ​​សម្រាប់​មួយ​​ឈុត​នេះ។

លោក សេក វិសាល

​​​​ទោះ​​យ៉ាង​ណា​​ ​វិសាល នៅ​តែ​​បន្ត​ក្តី​ស្រមៃ ការ​​​ខិត​​​ខំ​ប្រឹង​​ប្រែង​​ និង​ពង្រីក​​​បន្ថែម​​នា​ពាល​អនាគត។ គួរ​បញ្ជាក់​ថា រាល់​ស្នាដៃ​និមួយៗ​របស់​លោក​ តែង​តែ​ទទួល​បាន​ការ​គាំ​ទ្រ និង​​កោត​​សរសើរ​​ពី​មហាជន ជា​​ពិសេស​ការ​​ចែក​​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម។

​​​​​​​​​​​

រូបភាព៖ Freto Arts&Kimhong Chheng

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី