៧ ចំណុចមិនអាចឲ្យអ្នកក្លាយជាអ្នកមានធូរធារនឹងគេបានឡើយទោះប្រឹឹងធ្វើការយ៉ាងណា
- 2018-08-30 06:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ចំណុចមិនអាចឲ្យអ្នកក្លាយជាអ្នកមានធូរធារនឹងគេបានឡើយទោះប្រឹឹងធ្វើការយ៉ាងណា
មានបទពិសោធន៍ខ្លះបានចែករំលែកដោយបុគ្គលជោគជ័យ និងមហាសេដ្ឋីជាច្រើនទាក់ទិនទៅនឹងរឿងបញ្ហាហិរញ្ញវត្ថុនេះ។ បើសិនជាអ្នកស្ថិតក្នុងដំណាក់កាលដែលចង់ឲ្យខ្លួនក្លាយជាអ្នកមានម្នាក់នោះ អ្នកគួរតែជ្រើសរើសដើរតាម និងរៀនពីបទពិសោធន៍ដែលអ្នកល្បីៗទាំងនោះចែករំលែក៖
**១. អ្នកពូកែធ្វើការ តែមិនឆ្លាតក្នុងការធ្វើការ**
អ្នកដែលពូកែធ្វើការមួយមុខមិនគ្រប់គ្រាន់ក្នុងការធ្វើឲ្យខ្លួនឯងជាអ្នកមានបានទេ តែធ្វើការដោយឈ្លាសវៃទើបជារឿងដែលអ្នកត្រូវមាន។ មានធ្លាប់សួរខ្លួនឯងអត់ថា «ហេតុអីបោះជំហានយឺតម៉េស ទាំងខ្លួនឯងប្រឹងធ្វើការគ្មានដឹងថ្ងៃ គ្មានដឹងយប់?» អ្នកត្រូវចាំអ្នកអ្វីក៏ដោយមិនអាចប្រើតែកម្លាំងបាយបាននោះទេ តែត្រូវប្រើបញ្ញា។
២. ផ្ដោតតែលើការសន្សំលុយ ជំនួសឲ្យការវិនិយោគលុយដែលមាន
ការសន្សំលុយគឺជាគន្លឹះមួយអភិវឌ្ឍជំហានដ៏ល្អសម្រាប់អនាគតអ្នក តែមិនមែនមានន័យថាអ្នកផ្ដោតតែលើការសន្សំពេកនោះទេ។ អ្នកមានឱកាសជាច្រើនទៀត ដែលអាចរកលុយបានដោយសារលុយ ដូច្នេះអ្នកត្រូវប្រើលុយដើម្បីរកលុយឲ្យអ្នក ហើយនោះគឺជាវិធីដ៏ឆ្លាតបំផុតដែលអាចជួយឲ្យអ្នកក្លាយជាអ្នកមានបានរហ័ស។
៣. ការទិញរបស់ដែលមិនចាំបាច់
គួរតែចេះកំណត់ពីរបស់អ្វីដែលចាំបាច់ខ្លាំង និងមិនចាំបាច់ ដូច្នេះអ្នកអាចដឹងថាអ្វីដែលគួរទិញ ឬមិនគួរទិញហើយ។ ពេលខ្លះអ្នកគ្រាន់តែចង់បានកាបូបស្ពាយមួយ តែអ្នកបានចំណាយលុយរហូតរាប់រយដុល្លាទៅលើវា ទាំងពេលខ្លះអ្នកដឹងថាទិញហើយអ្នកអាចមានលុយមិនគ្រប់សម្រាប់ការចាយវាយក៏ដោយ។ ពេលខ្លះទៀតអ្នកគ្រាន់តែចង់ដូរស៊េរីឡាន អ្នកក៏បានចំណាយលុយរាប់ម៉ឺនដុល្លាដើម្បីគ្រាន់តែចង់បានថ្មី។ នេះជាអ្វីដែលអ្នកត្រូវគិតគូរបន្ថែម។
៤. ចាំតែចំណូលមួយមុខ
មានមនុស្សភាគច្រើនប្រហែលចាំតែចំណូលប្រាក់ខែតែមួយមុខសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃតែម្ដង។ នេះមិនមែនជាវិធីល្អទេ បើសិនជាអ្នកចង់បង្កើនលុយឲ្យបានច្រើននោះ ព្រោះចាំតែចំណូលតែមួយច្រកមិនអាចជួយអ្នកឲ្យធូរធារលឿននោះទេ។ អ្នកគួរតែមានគំនិតក្នុងការរកចំណូលផ្សេងទៀតដើម្បីឲ្យចំណូលកាន់តែកើនឡើង។
៥. ឃើញគេមានអី អ្នកចង់មានហ្នឹងដែរ ទាំងដែលកាលៈទេសៈខុសគ្នា
មនុស្សភាគច្រើនតែងមានគំនិតចង់មានផ្ទះ មាន ឡាន អីនៅអាយុ២៥ ជាដើមព្រោះឃើញគេមានបែបនេះ ទាំងដែលខ្លួនឯងខុសគ្នាដាច់ជាមួយជីវិតគេ។ អ្នកមិនគួរដើរតាមអ្នកជុំវិញខ្លួនអ្នកទាំងដែលមិនមើលពីខ្លួនឯងនោះទេ។ ចាប់ផ្ដើមមើលពីខ្លួនឯង រកចំណុចចាប់ផ្ដើមដែលខ្លួនឯងអាចធ្វើបាន និងដើរតាមអ្វីជារបស់ខ្លួន ព្រោះមនុស្សយើងមានឱកាសខុសគ្នា។
៦. អ្នកចំណាយមុន សន្សំក្រោយ
បើអ្នកចង់ឆាប់មានបាន អ្នកត្រូវធ្វើវាឲ្យផ្ទុយពីឃ្លាខាងលើ គឺសន្សំមុន ហើយចំណាយក្រោយ។
៧. ចាំឱកាសរត់មករកអ្នក មិនចេះបង្កើតឱកាសខ្លួនឯង
កុំគិតថាគ្រប់យ៉ាងគឺទេវតាជាអ្នកកំណត់ តែអ្នកទៅវិញទេជាអ្នកកំណត់វា។ បើអ្នកដេកចាំតែឱកាសមកដល់ដៃអ្នក អ្នកកុំរំពឹងថាអ្នកអាចមានបាននឹងគេ អ្នកត្រូវស្វែងរកឱកាសឲ្យខ្លួនឯង និងចាប់វា ធ្វើវាដោយខ្លួនឯង នោះទើបជាអ្វីដែលទេវតាប្រទានឲ្យអ្នក៕
ចុចអាន៖បើមានប្រាក់ខែ៥០០ដុល្លារ ចាយតាមក្បាច់ទាំង៦នេះ ធានាថាសល់កប់ក្ដោង