អត់​លុយ​ទិញ​ខោ​អាវ​ច្រើន​ដូច​គេ គួរ​ដឹង​តិចនិក​ស្លៀក​ខោ​អាវ​ដដែល​ៗ​មិន​ឲ្យ​សាំ​ភ្នែក​ទាំង​នេះ

  • 2018-08-26 07:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​កញ្ញា​ណា​ខ្លះ​ដែល​មាន​បញ្ហា​មាន​ខោ​អាវ​តិច ឧស្សាហ៍​ស្លៀក​តែ​ខោ​អាវ​ដដែល​ៗ​ខ្លះ? ការ​ពិត​ទៅ​វា​មិន​មែន​ជា​បញ្ហា​អី​ធំ​ដុំ​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​មាន​អារម្មណ៍​ខ្មាសអៀន​ដែល​ត្រូវ​ស្លៀក​ពាក់​ខោ​អាវ​ដដែល​ៗ ពេល​ចេញ​ទៅ​នេះ​ចេញ​ទៅ​នោះ។ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា​សូម​នាំ​មក​នូវ​ល្បិច​ខ្លះ​ៗ​ដើម្បី​ឲ្យ​ការ​ស្លៀក​ពាក់​របស់​យើង​មើល​ទៅ​​មាន​ភាព​ប្លែក​និង​លេច​ធ្លោ​ជានិច្ច បើ​ទោះ​បី​ជា​សម្លៀកបំពាក់​ដដែល​ៗ​ក៏​ដោយ៖

១. ចង​អាវ

បើ​ចង់​បាន​ស្ទីល​ថ្មី គួរ​តែ​សាក​ល្បង​លេង​ម៉ូដ​នេះ​ខ្លះ ដោយ​គ្រាន់​តែ​ចង​អាវ ដូច​រូប​ខាង​ក្រោម នោះ​វា​នឹង​កាន់តែ​បង្ហាញ​រាង​សិចស៊ី​របស់​យើង ជា​ពិសេស​សម្រាប់​អ្នក​មាន​រាង​ស្អាត​ស្រាប់។

២. តឺនុយ​អាវ​ក្នុង​ខោ

អាវ​យឺត អាវ​សាច់​ក្រណាត់ មិន​ថា​ដៃ​វែង ឬ​ដៃ​ខ្លី ឬ​ក៏​អាវ​ហាវ៉ៃ បើ​អ្នក​ធ្លាប់​តែ​ពាក់​ធម្មតា​ៗ គួរ​តែ​ប្ដូរ​ Style ខ្លះ​ដោយ​តឺនុយ​វិញ នោះ​វា​នឹង​មើល​ទៅ​ប្លែក និង​កាន់​តែ​ស្អាត​ជាង​មុន។

៣. មូរ​ជើង​ខោ

បន្ទាប់​ពី​ដោះស្រាយ​បញ្ហា​ពាក់​អាវ​ដដែល​ៗ​ហើយ ឥឡូវ​នេះ​យើង​មក​និយាយ​ពី​ខោ​វិញ​ម្ដង។ ស្ទីល​ដែល​អាច​ជួយ​បាន​សម្រាប់​ខោ នោះ​គឺ​ការ​មូរ​ជើង ធានា​ថា​មើល​ទៅ​ចេញ​ស្ទីល​ថ្មី​ប្លែក​តែ​ម្ដង។

៤. ពាក់​ខ្សែ​ក្រវាត់

វិធី​មួយ​ទៀត​ក្នុង​ការ​ផ្លាស់​ប្ដូរ​ Style ស្លៀក​ពាក់ គឺ​ប្រើ​ខ្សែ​ក្រវាត់។ ជ្រើស​រើស​ខ្សែ​ក្រវាត់​ម៉ូដ​ណា​ក៏​បាន​ដែល​គិត​ថា​សក្ដិសម​ជាមួយ​ខោ ឬ​ក៏​អាវ​របស់​យើង នោះ​នឹង​មើល​ទៅ​កាន់​តែ​ទាន់​សម័យ។

៥. មូរ​ដៃ​អាវ

ត្រលប់​ទៅ​អាវ​វិញ នៅ​មាន​វិធី​មួយ​ទៀត​ដែល​អាច​​ប្រើ​ការ​ដែរ នោះ​គឺ​មូរ​ដៃ​អាវ សម្រាប់​អាវ​​ទាំង​សាច់​ក្រណាត់ និង​អាវ​យឺត ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន