អាហារ​ដែល​អ្នក​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​ស្បែក​ស​បែប​ស៊ី​ជម្ពូ​

  • 2018-08-24 10:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​ ពណ៌​សម្បុរ​ស​ឬ​ខ្មៅ​ គឺ​បណ្ដាល​មក​ពី​ហ្សែន​របស់​ឪពុក​ម្ដាយ។​​ ពណ៌​សម្បុរ​កូន​នឹង​កាត់​ទៅ តាម​នោះ​ដែរ​។ ប៉ុន្តែ​ដើម្បី​បន្ថែម​ពី​លើ​កត្តា​ ហ្សែន​ នេះ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​អាហារ​ទាំង​ ៤​​មុខ​នេះ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កូន​កើត​មក​មាន​ពណ៌​សម្បុរ​ស​ស្អាត​ ពណ៌​ស៊ី​ជម្ពូ៖

១.​ ផ្លែ​ឈើ​ដែល​ផ្ទុក​វីតាមីន​ C​ច្រើន

អ្នក​ម្ដាយ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​វីតាមីន​ C​ ច្រើន​ដូចជា​ ក្រូច​ ក្រូចឆ្មារ​ ប៉េង​ប៉ោះ​ ផ្លែ​ប៉ោម និង​ក្រូច​ខ្វិច។​ ជា​ពិសេស​អ្នក​មាន​ផ្ទៃ​ពោះ​ដែល​ឧស្សាហ៍​ខ្វះ​ឈាម​ ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាង​រាល់​ថ្ងៃ​ និង​ជួយ​បង្កើន​គ្រាប់​ឈាម​ និង​ថែម​ទាំង​ជួយ​ដល់​ស្បែក​ឲ្យ​ភ្លឺ​ថ្លា​ផង​ដែរ។​

២.​ ផឹក​ទឹក​ដូង​មួយ​ផ្លែ​រាល់​ថ្ងៃ​

ទឹក​ដូង​ផ្ទុក​ដោយ​វីតាមីន​ A,E,និង​ C​ ដែល​ជួយ​បំប៉ន​ស្បែក​ទារក​ឲ្យ​ស​ភ្លឺ​ ទន់​រលោង​ ពេល​កើត​មក​បាន។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ខ្សោយ​របស់​អ្នក​ម្ដាយ​ និង​បំពេញ​ជាតិ​អំបិល​ចាំ​បាច់​ទៅ​ក្នុង​រាង​កាយ។​

៣.​ ផ្លែ​ប៊ឺ​

ផ្លែ​ប៊ឺ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​វីតាមីន​ Omega-3 ​ខ្ពស់​ និង​ផ្ទុក​ដោយ​សារជាតិ​ខ្លាញ់​ដែល​ល្អ​ដែល​ សារពាង្គកាយ​ត្រូវ​ការ​។​ ម៉្យាង​ទៀត​ផ្លែ​ប៊ឺ​សំបូរ​ទៅ​ដោយ​ វីតាមីន​ Aនិង​ E​ដែល​សំខាន់​ក្នុង​ការ​ផលិត​ខូឡាជេន​ក្នុង​រាង​កាយ។ ដូច្នេះ​អ្នក​ម្តាយ​គួ​រញ៉ាំ​ ផ្លែ​នេះ​ ៣​ខែ​មុន​សម្រាល​ ដើម្បី​ឲ្យ​កូន​កើត​មក​សាច់​ស​ស្អាត។​

៤.​ ទឹក​ទំពាំង​បាយ​ជូរ​ស្រស់

ទឹក​ទំពាំង​បាយ​ជូរ​ស្រស់​សំបូរ​វីតាមីន​​AHA ​ដែល​ជួយ​បំប៉ន​សម្បុរ​ស្បែក​កូន​ឲ្យ​ស​តាំង​ពី​នៅ​ក្នុង​ពោះ​។​ ម្ដាយ​គួ​រញ៉ាំ​ ទឹក​ទំពាំង​បាយ​ជូរ​ស្រស់​នេះ​ចាប់​ពី​ពពោះ​ ៣០​មីលីលីត្រ​ មួយ​ថ្ងៃ​ ២​កែវ​ ព្រឹក​ម្ដង​ល្ងាច​ម្តង​ដើម្បី​ឲ្យ​បាន​កូន​មក​ស​ស្អាត​ដូច​សំឡី

ទឹកដោះគោ

វា​​ពិត​ជា​សំខាន់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​ត្រូវ​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២​កែវ​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ ព្រោះ​មាន​តែ​ទឹក​ដោះ​គោ​ទេ​ ដែល​ជា​ប្រភព​កាល់​ស្យូម ប្រូតេអ៊ីន និង​វីតាមីន D ល្អ​បំផុត​ក្នុង​កំឡុង​ពេល​ពរ​ពោះ បើ​មិន​ដូច្នេះ​ទេ​ស្ត្រី​អាច​បាត់​បង់​សារជាតិ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​ទ្រ​ទ្រង់​សុខភាព​ខ្លួន ដោយ​សារ​ការ​បឺត​ជញ្ជក់​ទៅ​បំពេញ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ។

បើ​អ្នក​មិន​ចង់​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់ អ្នក​ម្ដាយ​ក៏​អាច​ជ្រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ ដែល​​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ដូច​ សម្បូរ​វីតាមីន សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដែល​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ម្ដាយ និង​ទារក​ឲ្យ​លូត​លាស់​បាន​ល្អ ហើយ​​ក៏​អាច​ជួយ​ទប់​ទល់​អាការៈ​ចាញ់​កូន និង​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់​ហួស​កម្រិត​ទៀត​ផង​ដែរ៕​

ប្រភព៖ bestie ប្រែ​សម្រួល៖ Pencharm