មក​ស្គាល់​​តំបន់​ទេសចរណ៍​​ថ្មី​​​ប្លែក​បែប​ធម្មជាតិ​​​ ចំណាយ​តិច នៅ​​មិន​​ឆ្ងាយ​ពី​ភ្នំ​ពេញ

  • 2018-08-16 10:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តំបន់​ទេសចរណ៍​មួយ​​កន្លែង​​ទើប​​​តែ​បង្កើត​ថ្មី មាន​ឈ្មោះ​​ថា​អង្គរ​បូរី​ ហូម​ស្ទេយ៍​​មាន​ទីតាំង​ស្ថិត​​​​នៅ​​ក្នុង​​ភូមិ​ស្ទោល ឃុំ​ស្ទោល ស្រុក​អង្គរ​បូរី​ ខេត្ត​​តាកែវ​។ នេះ​​គឺ​ជា​​គម្រោង​អេកូ​ទេសចរណ៍​បែប​ដំណាំ​ធម្មជាតិ​​​ទី១ ក្នុង​​ចំណោម​គម្រោង​​​ទាំង​៥៦​​​​ទៀត ដែល​​បង្កើត​ឡើង​​ដោយ​​ Unique Trip Cambodia ក្នុង​គោល​បំណង​ដើម្បី​​ជួយ​​ដល់​​ជីវភាព​​របស់​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​​សហគមន៍។

សម្រាប់​​តម្លៃ​​បន្ទប់​​ ម្ហូប​អាហារ និង​​​សេវា​កម្ម​ផ្សេងៗ ​មាន​គោល​​ការណ៍​ច្បាស់​លាស់​​ មិន​​កាត់​ថ្លៃ​ផ្តេស​ផ្តាស ដូច​ជា​​​​​​​បន្ទប់​​​​​គ្រែ​មួយ​គេង​បាន​ពីរ​នាក់ ​មាន​តម្លៃ​​កំណត់​​មិន​​ឲ្យ​លើស​​ពី​១៥​​ដុល្លារ​ក្នុង​មួយ​យប់​ និង​​​មាន​កញ្ចុះ​​នៅ​ជាប់​ជើង​ភ្នំ​​សម្រាប់​អង្គុយ​លេង មើល​ទេស​​ភាព​​​ធម្មជាតិ​​​ និង​​​ផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​​​ផង។​​​​

លោក សៀន សារិទ្ធ នាយក​គ្រប់​គ្រង​​គម្រោង​​អេកូ​ទេស​ចរណ៍ ​នៅ​​​អង្គរ​បូរី​ ហូម​ស្ទេយ៍​បាន​​រៀប​រាប់​​​ប្រាប់​មក​ វេបសាយ​ កញ្ញា​ ​ថា "​ដោយ​សារ​តែ​អង្គរ​បូរី មាន​ភ្នំ​ដា​​ដែល​​​ធ្លាប់​ជា​​ទឹក​ដី​នគរ​គោកធ្លក ​​ជា​ទឹក​​​ដី​​ដើម​​របស់​ប្រទេស​កម្ពុជា ​ទើប​មាន​និស្សិត​​​​ជា​ច្រើន​​តែង​​ធ្វើ​​ការ​ចុះ​កម្ម​សិក្សា​​​នៅ​ទី​នេះ ​ដូច្នេះ​ហើយ​​បាន​ជា​មាន​​លោក​បង្កើត​គម្រោង​នេះ​ឡើង ដើម្បី​​ផ្តល់​​សេវាកម្ម ​កន្លែង​​​ស្នាក់​​សមរម្យ​មួយ​ និង​បាន​ជួយ​​ដល់​​សហគមន៍​ផង​ដែរ។”

មាន​ភ្ញៀវ​ទេសចរណ៍​​ជា​ច្រើន​បាន​ទៅ​លេង​ជា​រៀង​​រាល់​ថ្ងៃ ដើម្បី​ធ្វើ​ការ​ថត​រូប​​លេង និង​​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​ និង​​ទទួល​ទាន​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។ ជា​ពិសេស​​អង្គរ​បូរី​ ហូម​ស្ទេយ៍ ​មាន​សេវាកម្ម​ថត​រូប​បែប​អាជីព ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​​ប្រើ​កាមេរ៉ា​ដែល​មាន​គុណ​ភាព​ខ្ពស់​​សម្រាប់​អ្នក​ទេសចរណ៍​ បាន​ទៅ​លេង​នៅ​ទី​នោះ។

​នាយក​គ្រប់​គ្រង សៀន សារិទ្ធ បាន​បន្ត​ទៀត​ថា "​ឥលូវ​នេះ​​​សម្រាប់​​​កន្លែង​​ស្នាក់​​នៅ​មិន​​ទាន់​រួច​​រាល់​​នៅ​ឡើយ​​​ទេ ប៉ុន្តែ​​នឹង​​បើ​ក​ដំណើរ​ការ នៅ​ខេ​តុលា​ ឆាប់ៗ​​ខាង​មុខ​នេះ ព្រោះ​វា​ជា​ខែ​សម្បូរ​បង្កង​​មាន​រសជាតិ​​ឆ្ងាញ់​និង​មាន​គុណ​ភាព​​ល្អ​​​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។"

​​គូរ​​បញ្ជាក់​ដែរ​ថា ​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​ទឹក​ដី​អង្គរ​​បុរី ​គឺ​​ទី​ក្រុង​ចាស់​នគរ​​ហ្វូណន​ និង​ជា​​កន្លែង​​កំណើត ព្រះនាង​លីវយី​និង​​ព្រះ​បាទ​ហ៊ុន ​ទាន តាំង​ពី​​ដើម​រៀង​មក។

​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម