ម៉ូដសក់ងាយៗតែស្អាតថ្លៃថ្នូរ ស្រីៗអាយុម្ភៃជាងមិនគួររំលង

  • 2018-08-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីនឹងបានសម្រស់កាន់តែស្រស់ស្អាតមួយកម្រិតទៀត ពេលដែលដើរចេញពីផ្ទះម្ដងៗ ដោយម៉ូដសក់ងាយៗ ចំណាយពេលតិចបំផុត ប៉ុន្តែមើលទៅស័ក្តសមឥតខ្ចោះ។

តែត្រូវចាំថាមុនពេលចង់លេងម៉ូដឲ្យចេញមកស្អាតតាមប្រាថ្នាបែបនេះ អ្នកត្រូវតែមានសក់ដែលមានសុខភាពល្អ រលោង រលាស់ស្អាតគ្រប់ពេលវេលា។ ហើយដើម្បីឲ្យស្អាត ទោះជាត្រូវចងណែនៗ ឬសាប់ស្ញេះ ធននិងកម្តៅកិប កៀបរាល់ថ្ងៃនោះ ស្ត្រីត្រូវចេះថែបំប៉នសក់ឲ្យបានត្រឹមត្រូវជាប្រចាំដោយ ប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove Intense Repair។

ព្រោះមានតែក្នុងក្រេមបន្ទន់សក់ Dove Intense Repair ប៉ុណ្ណោះ ដែលមានរូបមន្តថ្មីទំនើប Viber active និង Micro sheet 100% នាំយកសារធាតុបំប៉នចូលទៅយ៉ាងជ្រៅចាប់ពីចុង រហូតដល់គល់សក់។ ពិសេសបើសក់អ្នកខូចខ្លាំង នឹងអាចប្រែជាស្រស់ស្អាត មានសុខភាពល្អក្នុងរយៈពេលខ្លីមិនគួរឲ្យជឿ។ អស់បារម្ភរឿងខូចសក់ក្រោយពេលចងណែន កិប កៀប ឬ សាប់ទៀតហើយ អាចធ្វើម៉ូដបានស្អាតម៉ាអេម ដូចខាងក្រោម៖

១. ចងមកក្រោយ (ponytail)

អ្នកមានសក់ត្រង់ រួញឬទឹករលកក៏ដោយ ការចងសក់មកក្រោយបែបនេះធ្វើឲ្យស្រឡះមុខស្រឡះមាត់ សាមញ្ញតែស្រស់ស្អាត។

២. ចងទម្លាក់មកចំហៀង

មួយម៉ូដនេះជួយឲ្យអ្នកមើលទៅ មានលក្ខណៈជាសុភាពនារីរម្យទមថ្លៃថ្នូរ។

៣. ចងពាក់កណ្តាល

នារីណាដែលមានសក់ក្រាស់ ជាជម្រើសដ៏ល្អបំផុត។ ការចាប់ចងត្រឹមពាក់កណ្តាល គឺមិនធ្វើឲ្យសក់របស់អ្នកមើលទៅឃើញក្រាស់ពេក។

៤. ចងពាក់កណ្តាលហើយវេញចូលគ្នា

ម៉ូដសក់បែបនេះ ងាយស្រួលឆាប់រហ័ស និងស្រស់ផូរផង់។

៥. មូរបួងឡើង

អ្នកអាចប្រើប៉ុងសម្រាប់បួងសក់ជាជំនួយ ដើម្បីបានចេញម៉ូដស្អាតរៀបរយ។

៦. រមូរបែបធម្មជាតិ

មិនចង់ឲ្យសក់ខូចពីកម្តៅម៉ាស៊ីនកៀប មុនពេលចូលគេងអ្នកអាចទុកសក់ដែលបានបួងដោយមិនស្រាយចេញ នោះពេលភ្ញាក់ឡើងសក់មានសភាពរមូរជាទឹករលក ស្អាតបែបធម្មជាតិ។

៧. សាប់ប៉ោងខាងមុខ

នេះជាស្ទីលថ្មីងាយៗមួយទៀយហើយ ដោយគ្រាន់តែធ្វើការសាប់សក់ផ្នែកខាងក្នុងបន្តិច វាអាចជួយលើកទម្រង់មុខឲ្យឃើញវែងជាងមុន ជាពិសេសសម្រាប់អ្នកដែលមានទម្រង់មុខតូចឬថ្ងាសតូច។

៨. ពុះជាពីរហើយក្រង

ងាយៗដោយគ្រាន់តែពុះសក់ជាពីរផ្នែក និងចាប់ក្រងពីត្រឹមករួចជាស្រេច។ ម៉ូដចុងក្រោយនេះ ដែរ នារីៗណាដែលចូលចិត្តលេងស្ទីលបែប Cute Cute ដឹងតែពេញចិត្តស្តូកតែម្តង។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី