Fan Bingbing ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ភាពយន្ត​របស់​កំពូល​តារា​ហូលីវូដ Bruce Willis

  • 2018-08-13 06:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Poster ផ្សព្វផ្សាយ​របស់​ភាពយន្ត “Unbreakable Spirit” ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​មុន​ថ្ងៃ​ចាក់​បញ្ចាំង តែ​គេ​មិន​បាន​ប្រទះ​ឃើញ​​ឈ្មោះ​របស់​តារា​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing ឡើយ។

មុន​នេះ​បន្តិច Poster ផ្សព្វផ្សាយ​ផ្លូវ​ការ​នៃ​ខ្សែ​ភាពយន្ត​ហូលីវូដ “Unbreakable Spirti” ត្រូវ​បាន​បញ្ចេញ​​ដើម្បី​ទាក់ទាញ​ទស្សនិកជន​ មុន​ថ្ងៃ​រឿង​នេះ​ត្រូវ​ដាក់​បញ្ចាំង​នៅ​ចិន​ដី​គោក​នា​ថ្ងៃ​ទី​២៦ ខែ​តុលា​ខាង​មុខ។ តាម​ការ​ផ្សព្វផ្សាយ​មុន​នោះ ខ្សែ​ភាពយន្ត​នេះ​មាន​ការ​ចូលរួម​របស់​តារា​អាស៊ីជួរ​មុខ​ជា​ច្រើន​​ដូច​ជា Liu Ye, Nicholas Tse, Song Seung Hun និង Fan Bingbing ជា​ដើម។ យ៉ាងណាក្ដី ក្នុង poster ដែល​ត្រូវ​បាន​បញ្ចេញ​នៅ​ថ្ងៃ​ទី៧ ខែ​សីហា​នោះ ឈ្មោះ​របស់​តារា​សម្ដែង​លំដាប់ A ចិន Fan Bingbing មិន​ត្រូវ​បាន​គេ​បញ្ចូល​នោះ​ឡើយ។

ដោយ​សារ​តែ ភាពយន្ត​នេះ​ត្រូវ​បាន​គេ​ថត​​យូរ​ហើយ ដូច​នេះ​ករណី​ដែល​​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​ត្រូវ​គេ​ប្ដូរ​តួ​គឺ​មិន​អាច​ឡើយ។ ករណី​មួយ​ទៀត​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​នោះ​គឺ តារា​រូប​នេះ​ពិត​ជា​បាន​សម្ដែង​ក្នុង​រឿង​នេះ​មែន តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​លុប​ឈុត​ឆាក​របស់​នាង​វិញ ត្បិត​រឿង​អាស្រូវ​គេច​ពន្ធ​រាប់​លាន​ដុល្លារ​របស់​នាង​ពេល​បច្ចុប្បន្ន។

ជាមួយ​គ្នា​នេះ​ដែរ បណ្ដាញ​ព័ត៌មាន​ចិន​ដី​គោក​ក៏​បាន​ចុះផ្សាយ​ដែរ​ថា បុគ្គលិក​របស់​តួ​រឿង “ព្រះនាងយេយេ” ក៏​ត្រូវ​បាន​ប៉ូលិស​គាស់​ហៅ​ដើម្បី​ស៊ើបសួរ​ព័ត៌មាន​ផង​ដែរ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel