​អ្នក​ស្រលាញ់​​​ឆ្កែ​គួរ​ស្វែង​យល់​​លក្ខណៈ​ពិសេស និង​ចរិត​​ផ្សេង​ៗ​គ្នារបស់​វា​​ តាម​ប្រភេទ​នីមួយៗ

  • 2018-08-10 08:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្កែ​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​​គួរ​ឲ្យ​ស្រលាញ់​ និង​​ពេញ​និយម​​បំផុត​​​​សម្រាប់​មនុស្ស ព្រោះ​​វា​មាន​ភាព​ស្មោះ​ត្រង់​​ជាមួយ​​ម្ចាស់ ចេះ​ការពារ និង​ស្រលាញ់​លើស​អ្វីៗ​ទាំង​អស់។ ​​ថ្វី​ត្បិត​តែ ​​កើត​មក​មាន​ឈ្មោះ​​ជា​សត្វ​ឆ្កែ​ដូច​គ្នា ប៉ុន្តែ​​ពួក​វា​​មាន​លក្ខណៈ​ខុសគ្នា ទៅ​តាម​​​ប្រភេទ​នីមួយៗ ដូចជា​សុខភាព ​​អត្តចរិត ចំនួន​កូន​​​​ដែល​​​អាច​មាន​ជាដើម​។​ ​បើ​មាន​បំណង​​ចង់​​ទិញ​​ឆ្កែ​យក​​មក​ចិញ្ចឹម​ ឬ​​ទិញ​​រួច​ហើយ​ក៏​ដោយ គួរ​ដឹង​ពី​​​លក្ខណៈ​សម្គាល់​​ ដោយ​​មើល​ទៅ​លើ​​ពូជ​ឆ្កែ​ផ្សេង​ៗ​គ្នា ដូច​ខាង​ក្រោម។

១. Golden Retrievers

  • វ័យ​ឆ្លាត​​បង្រៀន​ឆាប់​ចេះ ​ឆាប់​ធ្វើ​​តាម

  • ​មាន​ភាព​ផ្អែម​ល្ហែម និង​ស្និទ្ធស្នាល​ជាមួយ​ម្ចាស់

  • ស្មោះ​​ត្រង់​ជាមួយ​ម្ចាស់

  • រួសរាយ​ចូល​ចិត្ត​លេង​ជាមួយ​ក្មេងៗ

  • ​​​ពេល​នាំ​ចេញ​ដើរ​ទៅ​ខាង​ក្រៅ ចូល​ចិត្ត​កន្លែង​មាន​ទឹក។

២. Huskies

  • មាន​រោម​និង​ពណ៌​ភ្នែក​គួរ​ឲ្យ​ទាក់​ទាញ

  • ចូល​ចិត្ត​ប្រលែង​លេង​ជាមួយ​ក្មេង

  • មាន​ក្លិន​ខុស​ពី​ឆ្កែ​ដទៃ

  • ចង់​ឲ្យ​ម្ចាស់​នាំ​ចេញ​ រត់​លេង​នៅ​ខាង​ក្រៅ​ជា​រៀងរាល់​ថ្ងៃ

  • សម្រាប់​អ្នក​មិន​ធ្លាប់​ចិញ្ចឹម​ឆ្កែ​ពី​​មុន​មក មាន​ការ​ពិបាក​បន្តិច ​

  • ​ពូជ​ឆ្កែ​ប្រភេទ​នេះ តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ថែទាំ​ខ្ពស់

៣. Poodles

  • ​មាន​ភាព​វៃឆ្លាត​ប្រសិន​បើ​អ្នក​ចេះ​​ហ្វឹក​ហាត់​វា

  • ​​ចូល​ចិត្ត​ធ្វើ​កំប្លែង​ៗ​គួរ​ឲ្យ​ស្រលាញ់

  • ស្មោះ​ត្រង់​និង​ត្រូវ​ការ​ចំណាប់​អារម្មណ៍​ពី​អ្នក

  • ចេះ​ការពារ​ក្រុម​​គ្រួសារ​និង​ផ្ទះ​សម្បែង​របស់​វា

  • មិន​​សូវ​ត្រូវ​រ៉ូវ​ជាមួយ​ឆ្កែ​​ដទៃ ឬ​មនុស្ស​​ដែល​វា​មិន​ធ្លាប់​ស្គាល់

៤. Pug

  • មាន​​មន្ត​ស្នេហ៍​ប៉ុន្តែ​ពេល​ខ្លះ​ខឹង​ខុស​រឿង

  • ចូល​ចិត្ត​សប្បាយ​មិន​សូវ​ខ្វល់​អី

  • ​មិន​ចូល​ចិត្ត​​នៅ​កន្លែង​ក្តៅ

  • ​ប្រកាន់​រើស​​អើង​មិន​សូវ​​ចុះ​សម្រុង​ជាមួយ​ឆ្កែ​ដទៃ

៥. pomeranian

  • មាន​រោម​ស្អាត​មាឌ​តូច​គួរ​ឲ្យ​ស្រលាញ់

  • ចូល​ចិត្ត​ប្រលែង​លេង​មិន​ចេះ​​​​ហត់

  • រហ័ស​រហួន​ចាប់​​អារម្មណ៍​រឿង​គ្រប់​យ៉ាង​​នៅ​ជុំ​វិញ​ខ្លួន

  • ព្រុស​ញឹក​ពេល​ឃើញ​មនុស​ប្លែក​មុខ​ដើរ​កាត់​ផ្ទះ

  • ពេល​ធ្វើ​​​ចេះ​ធ្វើ​ពុតព្រោះ​ចង់​បាន​ការ​​ថ្នាក់​ថ្នម​​ពី​អ្នក

​​៦. Beagles

  • មាន​ភាព​វ័យ​ឆ្លាត

  • មិន​ងាយ​ឈឺ​​ផ្តេស​ផ្តាស​

  • ត្រូវ​បាន​គេ​ហ្វឹក​ហាត់​យក​ទៅ​ប្រើ​នៅ​ព្រលាន​យន្តហោះ ព្រោះ​វា​អាច​ហិត​​ដឹង​ក្លិន​នូវ​របស់​​របរ​ដែល​​​ហាម​ឃាត់

  • អាច​នឹង​ព្រុស​​​ទប់​មិន​ឈ្នះ បើ​​មិន​​ចេះ​បង្ហាត់​បង្រៀន​ឲ្យ​បាន​ត្រឹម​ត្រូវ

៧. German Shepherds

  • ក្លាហាន ចេះ​គោរព​ប្រណិតបតន៍ និង​ស្មោះ​ត្រង់​ខ្លាំង​ណាស់

  • ​វ័យ​ឆ្លាត​មាំ​មួន​មិន​គួរ​ឲ្យ​ជឿ ហើយ​តែង​ចង់​ឲ្យ​អ្នក​បង្រៀន​​វា​

  • ត្រូវ​បាន​​យក​ទៅ​ហ្វឹក​ហាត់​ដោយ​ក្រុម​ប៉ូលីស ព្រោះ​​វា​ហ៊ាន​ការពារ​​លះបង់​​ដើម្បី​ម្ចាស់​គ្រប់​ពេល​វេលា

  • ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ហិត​ដឹង​នូវ​គ្រឿង​ញៀន និង​ក្លិន​មនុស្ស

៨. Chow Chow

  • ​​មាន​ដើម​កំណើត​​មក​ពី​ប្រទេស​ចិន

  • ចេះ​ការពារ​ម្ចាស់​ប៉ុន្តែ​មិន​សូវ​ចេះ​ផ្អែមល្ហែម

  • លុះ​ត្រា​តែ​ម្ចាស់​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទើប​វា​ស្រ​លាញ់​វិញ

  • មិន​សូវ​ចេះ​ស្វាគមន៍​មនុស្ស​ប្លែក​មុខ

  • ពេល​ខ្លះ​ឆេវឆាវ​​​ចម្លែក​ខុស​ធម្មតា

  • មិន​សូវ​ចូល​ចិត្ត​លេង​​ជាមួយ​ក្មេង

៩. Chihuahuas

  • មាន​មាឌ​តូច​​និង​​ល្ងង់​​​ជាង​ឆ្កែ​ដទៃ​ទៀត

  • មាឌ​តូច​ទេ​ប៉ុន្តែ​​ហ៊ាន​ព្រុស​​​ញេញ​ដាក់​ឆ្កែ​ធំៗ​ដោយ​មិន​ញញើត

  • ស្វាគមន៍​តែ​ប្រភេទ​​ឆ្កែ​ Chihuahuas គ្នា​វា

  • ​មិន​ចូល​ចិត្ត​​នរណា​ផ្សេង​ក្រៅ​ពី​ម្ចាស់

  • មិន​ស៊ី​ច្រើន​​ ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ចិញ្ចឹម​ឆ្កែ​លើក​ដំបូង

  • ពេល​​ខែ​ត្រជាក់​​ត្រូវ​​ពាក់​អាវ​រងា​​ឲ្យ​វា​ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ

១០. Bulldogs

  • ​មាឌ​​តឿ​ មុខ​ក្រញូវ​​ជានិច្ច

  • ពេល​ខ្លះ​ខឹង​​ខុស​របៀប ប៉ុន្តែ​ចូល​ចិត្ត​លេង​ ហើយ​ក៏​ស្មោះ​ត្រង់​ណាស់​ដែរ

  • ​ពេល​លេង​ជាមួយ​ក្មេង​អាច​ចុះ​សម្រុង​បាន​ល្អ

  • ចូល​ចិត្ត​ដេក​​​ថ្ងៃ​និង​ដើរ​លេង​ច្រើន​នៅ​ក្នុង​សួន

១១. Samoyed

  • មាន​តម្លៃ​ថ្លៃ​​ចាប់​​ពី​រាប់​ពាន់​រហូត​ដល់​ខ្ទង់​ម៉ឺន​​ដុល្លារ

  • ជា​ប្រភេទ​ឆ្កែ​ដែល​ស្រលាញ់​មនុស្ស​បំផុត

  • ​ជា​មិត្ត​ដ៏​ល្អ​ជាមួយ​ក្មេងៗ

  • ចូល​ចិត្ត​រដូវ​រងា និង​​លេង​ព្រិល​ទឹកកក

  • ចូល​ចិត្ត​មាន​ដំណើរ​កម្សាន្ត​ជាមួយ​អ្នក

  • ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​អ្នក​ចូល​ចិត្ត​បណ្ដើរ​ឆ្កែ ពិបាក​បង្រៀន​បន្តិច​ប៉ុន្តែ​មាន​ចរិត​ល្អ ៕

ចុចអានបន្ត៖

ប្រភព៖ petwave ប្រែ​សម្រួល៖ ដេត ឈុនអ៉ី