​ហេតុ​អ្វី​ស្នេហា​សម័យ​នេះ​ងាយ​ប្រេះ​ឆា​​ម្ល៉េះ? ការ​ពិត​មក​ពី​ហេតុ​ផល​ ៦​យ៉ាង​នេះ​

  • 2018-08-09 04:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ក៏​វិវឌ្ឍ​ទៅ​តាម​សម័យ​ដូច​ជា​ម៉ូដ​ខោ​អាវ​ដែរ​ គ្រាន់​តែ​ការ​វិវឌ្ឍ​នោះ​មើល​ទៅ​ខុស​គ្នា។ កត្តា​ដែល​ជះ​ឥទ្ធិពល​ដល់​ស្នេហា​មាន​ច្រើន​គ្រាន់​តែ​កត្តា​សង្គម​ និង​ភាព​ជឿន​លឿន​នៃ​សម័យ​កាល​អាច​ជា​មួល​ហេតុ​ចម្បង។​ ទាំង​នេះ​ជា​ហេតុ​ផល​ដែល​ទំនាក់​ទំនង​សម័យ​នេះ​ងាយ​ប្រេះ​ឆា​ជាង​សម័យ​មុន៖

១.​ មនុស្ស​សម័យ​នេះ​ច្រើន​តែ​ចង់​បាន​អី​ត្រូវ​តែ​បាន​ភ្លាម

សម័យ​នេះ​មិន​ថា​អ្នក​ណា​ៗ​ពេល​ចង់​បាន​អ្វី​គឺ​ចង់​បាន​ភ្លាម​តែ​ម្តង។​ វា​អាច​មក​ពី​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ដែរ។​ ម្នាក់ៗ​លែង​សូវ​មាន​ភាព​អត់​ធ្មត់​រង់​ចាំ​ ក៏​ព្រោះ​តែ​ឥលូវ​ប្រព័ន្ធ​អ៊ីនធឺណែត​ ទូរស័ព្ទ​ ហើយ​គ្រប់​យ៉ាង​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ដើរ​លឿន។​

២.​ មនុស្ស​សម័យ​នេះ​មិន​សូវ​ខ្វល់​រឿង​ប្រពៃណី​

បច្ចុប្បន្ន​គ្រប់​គ្នា​នៅ​តែ​គោរព​ប្រពៃណី​ប្រពៃណី​ គ្រាន់​តែ​មាន​អ្នក​ខ្លះ​មិន​សូវ​គោរព​បាន​ល្អ។ ប្រពៃណី​នេះ​គឺ​សំដៅ​លើ​ការ​គិត​គូរ​ពី​ការ​រៀប​ការ​ ឬ​ភ្ជាប់​ពាក្យ។ សព្វ​ថ្ងៃ​ទោះ​ភ្ជាប់​ពាក្យ​ហើយ​ក៏​អាច​ផ្តាច់​ពាក្យ​វិញ​បាន​ រៀប​ការ​ហើយ​ក៏​អាច​លែង​លះ​វិញ​បាន។​ គេ​មិន​សូវ​ខ្វល់​ពី​មាត់​អ្នក​ដទៃ​ដូច​សម័យ​មុន​ទេ។

៣.​ មនុស្ស​សម័យ​នេះ​ឱ្យ​តម្លៃ​ហេតុផល​ជាង​អារម្មណ៍​ខ្លួន​ឯង

យើង​រស់​នៅ​ពិភព​លោក​ដែល​គ្រប់​គ្នា​ឱ្យ​តម្លៃ​លើ​ភាព​សម​ហេតុ​ផល​មិន​ដូច​ជា​សម័យ​មុន​នោះ​ទេ។​ វា​ជា​រឿង​ល្អ​ ប៉ុន្តែ​ចំពោះ​ស្នេហា​បើ​យើង​គិត​ពី​ហេតុផល​ពេក​ក៏​ពិបាក​ដែរ។

៤.​ មនុស្ស​សម័យ​នេះ​ចំណាយ​ពេល​អនឡាញ​ជាង​ជីវិត​ពិត

មនុស្ស​ភាគ​ច្រើន​អាច​អត់​ស្នេហា​បាន​តែ​មិន​អាច​អត់​ទូរស័ព្ទ​បាន​ទេ។ គ្រប់​គ្នា​ចាប់​ផ្តើម​ចំណាយ​ពេល​ជាមួយ​បច្ចេកវិទ្យា​ច្រើន​ជាង​មនុស្ស​ជុំ​វិញ​ខ្លួន។​ ហេតុ​នេះ​ហើយ​ គេ​មិន​សូវ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​មុខ​ទល់​មុខ​ទេ​ ហើយ​ជំនួស​ដោយ​ការ​ប្រើ​បណ្ដាញ​សង្គម​។

៥.​ មនុស្ស​សម័យ​នេះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គោរព​ដឹង​គុណ

ការ​ដឹង​គុណ​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រឿង​សំខាន់​សម្រាប់​ស្នេហា​ប៉ុន្តែ​មនុស្ស​សម័យ​នេះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​វា​ប៉ុន្មាន​ទេ។ ​មនុស្ស​ម្នាក់ៗ​ខ្វល់​តែ​ពី​អារម្មណ៍​ខ្លួន​ឯង​ជាង​អារម្មណ៍​អ្នក​ដទៃ។ នៅ​ពេល​ដែល​មាន​អារម្មណ៍​ល្អ​ចំពោះ​ស្នេហា​នោះ​ គេ​នឹង​ព្យាយាម​បញ្ចប់​វា។

៦.​ មនុស្ស​សម័យ​នេះ​ខ្លាច​ការ​ឈឺ​ចាប់​ (មាន​អ្នក​ខ្លះ​មាន​បទ​ពិសោធន៍​ហើយ​ក៏​ខ្លាច)

អ្នក​ណាៗ​ក៏​មិន​ចង់​ឈឺ​ចាប់​ដែរ​ ហេតុ​នេះ​ហើយ​បើ​អាច​ជៀស​បាន​គេ​នឹង​ជៀស។ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធន៍​ឈឺ​ចាប់​គឺ​ឆាប់​រាង​ចាល​ជាង​អ្នក​ណា​ទាំង​អស់។​ គ្រប់​គ្នា​ចាប់​ផ្តើម​មាន​គម្លាត​ពី​គ្នា​ដោយ​សារ​តែ​ហេតុ​ផល​នេះ៕

ចុចអាន៖

ប្រភព៖ relrules ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម