១០​ប្រទេស​​​​​ដែល​​សម្បូរ​​ចំនួន​​មនុស្ស​ធាត់​​ច្រើន​ជាង​គេ​លើ​​​ពិភព​លោក

  • 2018-08-06 05:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចំនួន​អ្នក​ដែល​មាន​​ទម្ងន់​​ហួស​​កម្រិត មាន​ការ​កើន​ឡើង​​​​​​​​​​​​​ច្រើន​​គួរ​ឲ្យ​កត់​​សម្គាល់ ​តាំង​ពី​​៣០​ឆ្នាំ​មុន​​មក​ម្ល៉េះ​ គឺ​ពី​​៨៥៧​លាន រហូត​ដល់​២០០០លាន​​​នាក់ គិត​មក​ត្រឹម​​​​ឆ្នាំ​​​​២០១៣។ នៅ​ក្នុង​ឆ្នាំ​២០១០ មាន​មនុស្ស​ចន្លោះ​​​​​ពី​៣ទៅ៤​លាន​នាក់ បាន​ស្លាប់​​​​ដោយ​​​​សារ​​ជំងឺ​ធាត់ ព្រោះ​​ក្នុង​សម័យ​ទំនើប​​ មនុស្ស​ម្នាក់​មាន​ភាព​មមាញឹក​ជាមួយ​ការងារ​ គ្មាន​ពេល​ហាត់​ប្រាណ គួប​ផ្សំ​ជាមួយ​អាហារ​​​​​​សម្បូរ​ទៅ​ដោយ​​​ជាតិ​ខ្លាញ់ មាន​កាឡូរី​ខ្ពស់​ ​ដែល​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​​​ជា​ខ្លាំង។

​​​​​​តាម​​ការ​សិក្សា​ស្រាវ​​ជ្រាវ​ថ្មី​របស់ The Lancet by the Global Burden of Disease បាន​បង្ហាញ​ពី​ប្រទេស​​ទាំង​១០ ដែល​មាន​​ចំនួន​មនុស្ស​ធាត់​លើស​កម្រិត​ច្រើន​​​ជាង​គេ​លើ​ពិភព​លោក។

១. សហរដ្ឋអាមេរិក

មាន​ចំនួន ៧៨​លាន​នាក់ ស្មើ​នឹង​​៣៣% ​នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

២. ប្រទេស​ចិន​

មាន​ចំនួន ៤៦​លាន​នាក់ ស្មើ​នឹង​​៤.៤%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៣. ប្រទេស​ឥណ្ឌា

មាន​ចំនួន ៣០លាន​នាក់ ស្មើ​នឹង​​៣.៨% ​នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៤. ប្រទេស​រុស្សី

មាន​ចំនួន ២៨​លាន​នាក់ ស្មើ​នឹង​​២៤.១%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៥. ប្រទេស​ប្រេស៊ីល

មាន​ចំនួន ២២​លាន​នាក់ ស្មើ​នឹង​​១៦.២%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៦. ប្រទេស​មិកស៊ិក

មាន​ចំនួន ២០​លាន​នាក់ ស្មើ​នឹង​​២៦.៩%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៧. ប្រទេស​​អេហ្ស៊ីប​

មាន​ចំនួន ២០លាន​នាក់ ស្មើ​នឹង​​២៦.៩%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៨. ប្រទេស​អាល្លឺម៉ង់

មាន​ចំនួន ១៦លាន​នាក់ ស្មើ​នឹង​​២៤.៣%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៩. ប្រទេសប៉ាគីស្ថាន

មាន​ចំនួន ១៤​លាន​នាក់ ស្មើ​នឹង​​១៣.៦%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

១០. ប្រទេស​ឥណ្ឌូនេស៊ី

មាន​ចំនួន ១១​​លាន​នាក់ ស្មើ​នឹង​​៦.៨%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។​

ចុចអានបន្ត៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម