Kim Tae Hee មិន​ដើរ​ក្បែរ​គ្នា ពេល​តាម​ Rain ​ទៅសម្ដែង​នៅ​ហុងកុង

  • 2018-08-03 02:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​កូរ៉េ Rain និង Kim Tae Hee បាន​បង្ហាញ​មុខ​ជា​មួយ​គ្នា​នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង តែ​មិន​បាន​បណ្ដើរ​គ្នា​ដូច​សព្វ​មួយ​ដង​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន On បាន​រាយការណ៍​ថា តារា​ចម្រៀង និង​សម្ដែង Rain នឹង​មាន​ការ​សម្ដែង​នៅ​ទីក្រុង​ហុងកុង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​មុន​នោះ គេ​មិន​បាន​ប្រទះ​ឃើញ​វត្តមាន​របស់​ប្រពន្ធ​លោកឡើយ។ យ៉ាងណាក្ដី នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ អ្នក​ទាំង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ផ្លូវ​រួម​គ្នា។ មាន​មុខ​នៅ​ទី​នេះ ប្ដី​ប្រពន្ធ​ខាង​លើ​មិន​បាន​ដើរ​ជិត​គ្នា​នោះ​ទេ ដោយ​ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ​បាន​រក្សា​គម្លាត​ជាមួយ​ប្ដី​ប៉ុន្មាន​ម៉ែត្រ។

ប្រភព​ព័ត៌មាន​បាន​បន្ថែម​ថា ការ​មក​សម្ដែង​លើក​នេះ គ្មាន​កូន​របស់​សិល្បករ​ទាំង​២​ទេ គឺ​ហាក់​ដូច​មក​ធ្វើ​ការ​ផង មក​សម្រាក​ផង ក្រោយ​ពី​បាន​ចំណាយ​ពេល​ជាមួយ​កូន​ជា​ច្រើន​ខែ​កន្លង​ទៅ​៕

 

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម