ឱក សុគន្ធ​កញ្ញា ដឹក​ដៃ​គូ​ស្នេហ៍​ទៅ​ប្រទេស​ថៃ យ៉ាង​ផ្អែម​ល្ហែម

  • 2018-08-03 03:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ឱក សុគន្ធ​កញ្ញា ​បាន​បង្ហោះ​រូប​របស់​ខ្លួន​ដើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​យ៉ាង​សប្បាយ​រីក​រាយ នៅ​ក្នុង​បណ្ដាញ​សង្គម​។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺកំពូល​តារា​ចម្រៀងរូប​នេះ បាន​បង្ហាញ​រូប​ភាព​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​គូស្នេហ៍​ យ៉ាងមានក្តីសុខ។

​​រូប​នោះ ម្ចាស់​បទ "ដល់​វេលា​សារភាព​ស្នេហ៍​បង" បាន​ស្លៀករ៉ូប​ពណ៌​ស​យ៉ាង​ស្រស់​ស្អាត ដោយ​កាន់​ដៃ​បុរស​ម្នាក់​យ៉ាង​ណែន ។ តាមភិនភាគ បុរសម្នាក់នោះគ្មាន​អ្នក​ណា​ក្រៅ​ពី​ប្អូន​ប្រុស របស់​ម្ចាស់​ផលិត​កម្ម​ហង្ស​មាស លោក អឹង សុខ​លី​ នោះ​ទេ ដោយ​ សុគន្ធ​ កញ្ញា បាន ​សរសេរ​ថា​ "​ខ្លាច​វង្វេង​ផ្លូវ" ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ Comment លើ​រូប​នោះ​យ៉ាងច្រើន ព្រោះ​មើល​ទៅ​ពិត​ផ្អែម​ល្ហែម​ខ្លាំង។

តារា​ចម្រៀង ឱក សុគន្ធ​ កញ្ញា ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ចាប់​ផ្ដើម​​បង្ហាញ​ពី​ទំនាក់​ទំនង​កាន់​តែ​ផ្អែម​ល្ហែម​ជាមួយ​គូ​ស្នេហ៍​យ៉ាង​ចំហ រហូត​ដឹក​ដៃ​គ្នា​ទៅ​លេង​ប្រទេស​ថៃ និង​បាន​ហៅ​ម្ចាស់​ចិត្ត​យ៉ាង​ពីរោះ​ទៀត​ផង។

នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ ទី១៨ ខែ មិថុនា ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ រូប​ថត​ច្រើន​សន្លឹក​​របស់​កំពូល​តារា​ចម្រៀង​ស្រី​​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ឱក សុគន្ធ​​​កញ្ញា ជា​មួយ លោក អ៊ឹង សុខលី​ មាន​​ផ្លែ​ឈើ​ជា​ច្រើន​កន្ត្រក​ ត្រូវ​បាន​បែក​ធ្លាយ​ចេញ​​ ។ តាម​រយៈ​រូបភាព​នោះ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​ មួយ​ទម្លាយ​​ថា គឺ​​ជា​ពិធី​ដែល ប្អូន​ប្រុស​ថៅ​កែ​ហង្ស​មាស​ លោក អ៊ឹង សុខលី ចូល​ស្ដី​ដណ្ដឹង​ ឱក សុគន្ធ​កញ្ញា ឯពិធីរៀបការមិនដឹងពេលណានោះទេ៕

ចុចអាន៖មិន​ធម្មតា! មិត្តស្រី​កីឡាករ ធារី ចន្ថាប៊ីន មាន​គំនិត​​យកប្រេងដូងខ្មែរ​​បង្កើត​ជា Brand ផ្ទាល់​ខ្លួន

ប្រភព៖ sabaynews អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម