ត្រចៀកកាំ ​បាត់​លុយ​រាប់​លាន​ដុល្លារ​ដោយ​សារ​រឿង​អាស្រូវ​របស់ Fan Bingbing

  • 2018-08-01 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​២​គឺ Dazong និង Huayi Brothers ដែល​មាន​ពាក់ព័ន្ធ​នឹង​កំពូល​តារា​សម្ដែង Fan Bingbing បាន​ធ្លាក់​​យ៉ាង​គំហុក បាត់អស់​រាប់រយ​លាន​ដុល្លារ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា រឿង​រ៉ាវ​តារា​សម្ដែង​ស្រី Fan Bingbing ត្រូវ​ស៊ើប​អង្កេត​ដោយ​សារ​គេច​ពន្ធ បាន​ធ្វើ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​ដែល​មាន​ពាក់ព័ន្ធ​នឹង​នាង។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​កក្កដា តម្លៃ​ស្ដុក​របស់​ក្រុមហ៊ុន​ភាពយន្ត​យក្ស​២​របស់​ចិន​គឺ Dazong និង Huayi បាន​ដាំ​ក្បាល​ចុះ​ក្រោម។

ជាក់​ស្ដែង Dazong បាត់​៨% រីឯ Huayi បាត់​៧%។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​២​បាត់​បង់​អស់​២៥០​លាន​ដុល្លារ ដោយ​សារ​តែ​​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​៦​នៃ​ក្រុមហ៊ុនទាំង​២។ ក្រោយ​ពេល​រឿង​អាស្រូវ​នាង​គេច​ពន្ធ​កើត​ឡើង វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​​ទាំង​២​យ៉ាង​ខ្លាំង។ ក្រៅ​ពី Fan Bingbing តារា​សម្ដែង Zhao Wei ក៏​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់ Dazong ផង​ដែរ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​នាង​បាត់​លុយ​រាប់​លាន​ដុល្លារ៕

 

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម