មូលហេតុពិតស្ត្រីមានផ្ទៃពោះគួរញុំាទឹកដោះគោពិសេសម្យ៉ាង

  • 2018-07-27 04:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​​ពិត​ជា​សំខាន់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​ត្រូវ​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២​កែវ​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ ព្រោះ​មាន​តែ​ទឹក​ដោះ​គោ​ទេ​ ដែល​ជា​ប្រភព​កាល់​ស្យូម ប្រូតេអ៊ីន និង​វីតាមីន D ល្អ​បំផុត​ក្នុង​កំឡុង​ពេល​ពរ​ពោះ បើ​មិន​ដូច្នេះ​ទេ​ស្ត្រី​អាច​បាត់​បង់​សារជាតិ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​ទ្រ​ទ្រង់​សុខភាព​ខ្លួន ដោយ​សារ​ការ​បឺត​ជញ្ជក់​ទៅ​បំពេញ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ។ នេះ​បើ​យោង​តាម​ការ​ណែនាំ​របស់ USDA (United States Department of Agriculture) ដែល​ចេញ​ផ្សាយ​លើ​​វិបសាយ medicaldaily

តែ​ប្រយ័ត្ន​មែន​ទែន ព្រោះ​ទឹក​ដោះ​គោ​ប្រភេទ​ខ្លះ​នឹង​ធ្វើ​ឲ្យ​ស្ត្រី​ឡើង​គីឡូ​ខ្លាំង​រហូត​ដល់​លើស​ទម្ងន់​ជ្រុល អាច​ពិបាក​សម្រាក​កូន និង​សម្រក​នៅ​ពេល​ក្រោយ​។

ដំណឹង​ល្អ! ឥលូវ​នេះ ស្ត្រី​អាច​អស់​កង្វល់​រឿង​ញុំា​ទឹក​ដោះ​គោ​ធ្វើ​ឲ្យ​ឡើង​គីឡូ​បាន ព្រោះ​ទឹក​ដោះ​គោ Royal Ausnz Pregnant Mother សម្រាប់​អ្នក​ម្ដាយ បាន​ផលិត​ជា​ពិសេស​ដើម្បី​ផ្ដល់​វិតាមីន និង​រ៉ែ​ចាំ​បាច់ ដើម្បី​​​ទ្រ​ទ្រង​សុខភាព​ស្ត្រី ដែល​ត្រៀម​ខ្លួន​ពរពោះ កំពុង​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន ខណៈ​វា​ក៏​សំរួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​បន្ទោ​បង់​ផង​ដែរ។

«ម្សៅ​​ទឹក​​ដោះ​​គោ​​នេះ​​ក្រៅ​ពី​សំបូរ​ដោយ​វីតាមីន សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដែល​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ម្ដាយ និង​ទារក​ឲ្យ​លូត​លាស់​បាន​ល្អ ហើយ​វា​ក៏​អាច​ជួយ​ទប់​ទល់​អាការៈ​ចាញ់​កូន និង​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់​ហួស​កម្រិត​ទៀត​ផង​»។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក​ស្រី ឡៅ ច័ន្ទវលក្ខណ៍ នាយិកា Royal Platinum Co., Ltd ក្រុមហ៊ុន​ចែក​ចាយ​ផលិតផល Royal Ausnz Pregnant Mother ប្រចាំ​កម្ពុជា។

លោក​ស្រី ឡៅ ច័ន្ទវលក្ខណ៍ នាយិកា Royal Platinum Co., Ltd ក្រុមហ៊ុន​ចែក​ចាយ​ផលិតផល Royal Ausnz Pregnant Mother ប្រចាំ​កម្ពុជា

ទឹក​​ដោះ​គោ Royal AusNZ សម្រាប់​អ្នក​ម្ដាយ ផលិត​ដោយ​ក្រុមហ៊ុន​ល្បី​ឈ្មោះ​របស់​អូស្ត្រាលី Group Healthcare ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ និង​រោង​ចក្រ​ផលិត​ម្សៅ​ទឹក​ដោះ​គោ​ផ្ទាល់​នៅ​រដ្ឋ Victoria ប្រទេស អូស្ត្រាលី និង​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ថា​ពិត​ជា​ល្អ​ប្រាដក​មែន ដោយ​បាន​ឈ្នះ​បាន​មេដាយ​មាស និង​ប្រាក់​រៀង​រាល់​ឆ្នាំ តាំង​ពី ២០១៤ ម្ល៉េះ។

លក្ខណៈ​ពិសេស​ប្លែក​គេ​របស់​​ទឹក​ដោះគោ​ Royal AusNZ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ត្រៀម​ពរ​ពោះ និង​បំបៅ​ដោះ​កូន គឺ​៖

  • ផលិត​ពី ទឹក​គោអូស្រ្តាលី​ស្រស់ ១០០% (​យក​ចេញ​ពី​កសិដ្ឋាន និង​ដឹក​ទៅ​រោង​ចក្​រភ្លាម​មិន​ឲ្យ​លើស ១២​ម៉ោង)
  • មិន​មាន​សារធាតុ​គីមី​សម្រាប់​ទុក​បាន​យូរ (No Preservatives)
  • មាន​ជាតិ​រ៉ែ​ចាំ​បាច់ និង​វីតាមីន​សំខាន់​ៗ​ ដល់​ទៅ ១៦​មុខ
  • មិន​មាន​សារធាតុ​គីមី​បំលែង​ពណ៌ (No Artificial Color)
  • មិន​មាន​បន្ថែម​រសជាតិ (No Synthetic Flavor)
  • មិន​បាន​ឆ្លង​កាត់​ការ​បំលែង​ហ្សែន GMO (GMO FREE)
  • ប្រើ​បច្ចេកវិទ្យា​​ទំនើប Wet-Blended ដើម្បី​ធ្វើ​ឲ្យ​ទឹក​ដោះ​គោ​ស្រស់​ទៅ​ជា​ម្សៅ​រយៈពេល ១២ម៉ោង​ប៉ុណ្ណោះ។

ដើម្បី​ជួយ​កូន​ឲ្យ​មាន​សុខភាព​ល្អ រឹង​មាំ​ពី​កំណើត ស្ត្រី​គួរ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ដោះ​គោ​នេះ​ជា​ប្រចាំ តាំង​ពី​ពេល​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្តាយ​គេ ក្នុង​កំឡុង​ពេល​ពរ​ពោះ រហូត​ដល់​ពេល​បំបោះ​ដោះ​កូន។

ព័ត៌មានបន្ថែម៖

(ប្រភពពីវិបសាយ www.royalausnz.com)

អត្ថបទ​​​ទាក់​​ទង​៖ អត់​លំ​ៗ​ទេ! ទឹក​ដោះ​គោ​ម្ដាយ​នេះ ទើប​ផលិត​ភ្លាម បាន​មេ​ដាយ​មាស​នៅ​អូស្ត្រាលី​ភ្លែត

អត្ថបទ៖ លីដា

អត្ថបទពេញនិយម