មាន​តែ​​​​​អ្នក​​​​​​​​ប្រើ​​ជីវិត​នៅ​សាកល​វិទ្យាល័យ​ទេ ​​ដែល​ស្គាល់​បទពិសោធន៍​អស់​ទាំង​​នេះ

  • 2018-07-25 03:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​​រៀន​នៅ​​ថ្នាក់​​​​បឋម ចូល​ដល់​​អនុវិទ្យាល័យ ថ្នាក់​វិទ្យាល័យ គឺ​សុទ្ធ​តែ​​មាន​​រសជាតិ​និង​​បទ​​ពិសោធន៍​​ខុសៗ​គ្នា​ទាំង​អស់។ ទោះ​បី​ខុស​គ្នា​​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​បើ​​​ងាក​មក​មើល ជីវិត​ដែល​ប្រើ​​នៅ​ក្នុង​សាកល​វិទ្យាល័យ​វិញ គឺ​កាន់​តែ​​មាន​ភាព​ដាច់​ដោយ​ឡែក​​ ​​ពី​អ្វី​ដែល​​អ្នក​ធ្លាប់​បាន​ជួប​ប្រទះ​កន្លង​មក។​

១. បាន​ស្គាល់​មិត្ត​ភ័ក្តិ​​និង​មនុស្ស​ប្លែក​មុខ​ដែល​មាន​សមត្ថ​ភាព​និង​​មាន​ទេព​កោសល្យ​ខ្ពស់​​​ជា​ច្រើន​​។

២. ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​​បណ្តើរ​ ​ឆាត​ជាមួយ​មិត្តភ័ក្តិ​​បណ្តើរ ហើយ​​ឆ្លៀតពេល​​បាន​មើល​ YouTube និង​ស្តាប់​ចម្រៀង​ទៀត ប៉ុន្តែ​នៅ​ដល់​ដាច់​យប់​សឹង​រាល់​ថ្ងៃ។

៣. ​នៅ​​សល់​មួយ​ថ្ងៃ​មុន​ពេល​ប្រឡង មើល​​​មេរៀន​ងាប់​ចោល ហើយ​នៅ​តែ​ប្រកាន់​ខ្ជាប់​គោលការណ៍ One Night Policy ។

៥. ​ណាត់​គ្នា​ទៅ​​បណ្ណាល័យ ឬ​ហាង​កាហ្វេ​ពេល​មាន​ការងារ​ជា​ក្រុម​ម្តងៗ។

៦. បបួល​គ្នា​ជប់​លៀង ពេល​ប្រលង​ចប់ ឬ​​​​នៅ​ថ្ងៃ​ចុង​សប្តាហ៍។

៧. ពេល​ឡើង Presentation ម្តងៗ ទោះ​មិន​ចេះ​ដូច​អ្នក​​ប្រាជ្ញ ប៉ុន្តែ​បាន​ស្ទីល​លក់​​សណ្តែក​ដី​យោង

៨. ពេល​លោក​គ្រូ​ឬ​អ្នក​គ្រូ​សាស្ត្រាចារ្យ ដាក់​កិច្ចការ​ឲ្យ​ធ្វើ​​ច្រើន​ពេក​មាន​អារម្មណ៍​ថា​ធុញ​ណាស់​ បន់​​ឲ្យ​​តែ​ដល់​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​បើ​​ឈប់​​​នៅ​ផ្ទះ​យូរ​ពេក​នៅ​តែ​ធុញ​ដដែល​ហើយ​ចង់​ត្រលប់​ទៅ​សាលា​វិញ។​

៩. បន់​ឲ្យតែ​គ្រូ​មាន​​​កម្មវិធី​ ចុះ​កម្មសិក្សា​តាម​ខេត្ត ព្រោះ​បាន​សប្បាយ​ជុំ​មិត្ត​ហើយ​ អាច​ស្គាល់​ពី​ជីវិត​​និង​​ជីវភាព​​​​​ខុសៗ​គ្នា​របស់​មនុស្ស​ម្នាក់ៗ ព្រម​​ទាំង​​អាច​​ចូល​រួម​ជា​ចំណែក​​បាន​ជួយ​អ្នក​ដទៃ​ទៀត​ផង។

១០. មាន​រឿង​​​រ៉ាង​ជា​ច្រើន​ទៀត​ដែល​រៀប​រាប់​មិន​អស់ ប៉ុន្តែ​គោល​ដៅ​​សំខាន់​ គឺ​ទី​បញ្ចប់​​​​និស្សិត​គ្រប់​រូប​​ចង់​ទទួល​បាន​នូវ​លទ្ធផល​​ដែល​​ខំ​ប្រឹង​ប្រែង​​អស់​រយៈ​​ពេល​ជា​យូរ​មក​ហើយ មាន​​​​​​គ្រប់​​រសជាតិ ទាំង​ទឹក​ភ្នែក ទាំង​សប្បាយ​​ ដើម្បី​​​សម្លៀកបំពាក់​មួយ​ឈុត​នេះ ដើម្បី​​ជោគជ័យ​មួយ​នេះ និង​សមត្ថភាព​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​បាន ហើយ​វា​ជា​ក៏អ្វី​ដែល​អ្នក​នឹង​ចង​ចាំ​អស់​​មួយ​ជីវិត។​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម