៣ តិចនិកជួយឲ្យសក់ក្រាស់ និងឆាប់ដុះវែង ឃើញស្អាតពេលចងទៅក្រោយអស់
- 2018-07-25 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ តិចនិកជួយឲ្យសក់ក្រាស់ និងឆាប់ដុះវែង ឃើញស្អាតពេលចងទៅក្រោយអស់
សក់វែងហើយក្រាស់ ស្រស់ស្អាតខ្លាំងនៅពេលទម្លាក់ឬចងទៅក្រោយអស់ៗ។ ចំពោះអ្នកមានសក់ស្ដើងដោយសារសក់ខូច ឬជ្រុះ អនុវត្តតិចនិកទាំង ៣ ខាងក្រោមនេះដើម្បីឲ្យសក់ឆាប់ដុះ ហើយក្រាស់វែង៖
១. ចេះជ្រើសរើសសាប៊ូកក់សក់សក្ដិសមនឹងស្ថានភាពសក់
ចំណាយលុយច្រើនបន្តិចតែបានគុណភាព។ អ្នកគួរចេះជ្រើសរើសសាប៊ូកក់សក់ដែលប្រើគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ជាជាងប្រើសាប៊ូកក់ដែលថោកតែគ្រឿងផ្សំគីមី។ ចំពោះការរកទិញសាប៊ូមានគ្រឿងផ្សំធម្មជាតិអ្នកអាចទិញនៅហ្វាម៉ាស៊ីទំនើប ឬផ្សារទំនើប ដោយសួរអ្នកលក់បញ្ចាក់។
២. កុំឧស្សាហ៍ប្ដូរពណ៌សក់ញឹកញាប់
ថ្នាំសក់ផ្ទុកជាតិអាម៉ូញ៉ាក់ និងធាតុគីមីផ្សេងទៀតដែលធ្វើឲ្យសក់ផុយស្រួយនិងដាចសក់ដែលធ្វើមើលទៅឃើញស្ដើង។ អ្នកគួរប្ដូរពណ៌សក់ម្តងក្នុងរយះពេលមួយឆ្នាំដែលប៉ះពាល់សក់តិចតួច ធ្វើឲ្យសក់មិនសូវខូច។
៣. ប្រើទឹកដំឡូងបារាំងអប់សក់
ប្រើទឹកដំឡូងបារាំងមកអប់សក់ ជួយឲ្យសក់ឆាប់ដុះ និងរឹងមាំសុខភាពល្អមិនងាយជ្រុះ។ វិធីធ្វើគឺគ្រាន់តែយកដំឡូង២ទៅ៣មើម បុកឲ្យម៉ត់ រួចត្រងយកទឹក។ រាល់ពេលកក់សក់យកទឹកដំឡូងមកលាបឲ្យសព្វពេញសក់និងស្បែកក្បាលទុក ៣០នាទីសឹមកកសក់ចេញដូចធម្មតា។ ធ្វើបាន ៣ ដងនឹងឃើញប្រសិទ្ធភាព៕