កុំធ្វើខ្លួនទន់ជ្រាយដើម្បីទាក់ចិត្តមនុស្សប្រុស ព្រោះអ្នកដែលគេជ្រើសនៅតែជាមនុស្សស្រិរឹងមាំ
- 2018-07-25 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំធ្វើខ្លួនទន់ជ្រាយដើម្បីទាក់ចិត្តមនុស្សប្រុស ព្រោះអ្នកដែលគេជ្រើសនៅតែជាមនុស្សស្រិរឹងមាំ
មនុស្សស្រីមួយចំនួនមានភាពទន់ភ្លន់ ស្រស់ស្អាតដូចផ្កាដែលជាចំណុចមួយទាក់ទាញដល់មនុស្សប្រុស។ ដោយឡែកការសិក្សាខ្លះបានបង្ហាញថាបុរសនៅទីបញ្ចប់នឹងធុញទ្រាន់នឹងមនុស្សស្រីបែបនេះ។
នៅក្នុងសង្គមសព្វថ្ងៃនេះមនុស្សស្រីមានសមត្ថភាពធ្វើកិច្ចការជាច្រើន មិនមែនសម្ងំចាំតែឲ្យមនុស្សប្រុសចិញ្ចឹមនោះទេ។ នេះជាមូលហេតុមួយដែលបុរសសព្វថ្ងៃតែងតែមានអារម្មណ៍ល្អនៅពេលគេនៅជាមួយមនុស្សស្រីដែលសកម្ម ហើយចាប់ផ្ដើមអស់អារម្មណ៍ជាមួយមនុស្សស្រីអកម្មដែលអង្គុយនៅមួយកន្លែងរង់ចាំគេធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់នាង។ បើទោះបីជាដំបូងវាអាចទៅរួចសម្រាប់បុរសក្នុងការស្រលាញ់ក្មេងស្រីដែលមានការអៀនច្រើនឬមិនសូវរឹងមាំ ប៉ុន្តែមិនយូរមិនឆាប់គេនឹងមានអារម្មណ៍ក្រៀមក្រំដោយសាររឿងនេះ ហើយគេក៏ចាប់ផ្ដើមដឹងខ្លួនថាមិនអាចស្រឡាញ់មនុស្សម្នាក់ដែលតែងតែស្របតាមអ្នកដទៃ ដោយមិនអាចសម្រេចចិត្តអ្វីដោយខ្លួនឯងនោះទេ។ បែបនេះហើយមនុស្សស្រីមិនគួរយកភាពទន់ជ្រាយ ឬក៏សម្រស់ស្រស់ដូចផ្កានោះមកចាប់មនុស្សប្រុសម្នាក់ធ្វើជាបង្អែកនោះទេ។ ត្រូវធ្វើជាបង្អែកខ្លួនឯងឲ្យបានសិន មុននឹងចង់បានអ្នកណាម្នាក់មកធ្វើជាបង្អែកអ្នក ព្រោះពេលនោះយ៉ាងហោចណាស់អ្នកមិនស្លាប់ពេលបាត់បង់គេ។
រាល់ថ្ងៃអ្នកត្រូវដាស់តឿនខ្លួនឯងថា ត្រូវតែក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំ។ វាមិនមែនសម្រាប់តែខ្លួនឯងទេ តែភាពរឹងមាំនេះគេសម្រាប់គ្រួសារ និងអនាគតកូនៗអ្នក។
ធ្លាប់សួរខ្លួនឯងទេ ថាតើក្នុងលោកនេះមានមនុស្សប្រុសល្អប៉ុន្មានអ្នកដែលចង់ទទួលយកមនុស្សស្រីម្នាក់ដែលទន់ជ្រាយខ្លាំង រហូតគ្មានអ្វីជារបស់ខ្លួននោះ? ចុះហេតុអីមិនព្រមគិតថាធ្វើជាមនុស្សស្រីម្នាក់ដែលអាចឲ្យអនាគតស្វាមីអ្នកពឹងផ្អែកបានទៅ?
ធ្វើជាមនុស្សស្រីដែលមនុស្សប្រុសត្រូវការ មិនមែនជាមនុស្សស្រីដែលខ្វះមនុស្សប្រុសរស់មិនបាននោះ។ ធ្លាប់គិតអត់ថាបើអ្នកជាមនុស្សស្រីម្នាក់ដែលខ្លាំង រឹងមាំ ឯករាជ្យ តើមនុស្សប្រុសដែលចង់បានអ្នកនោះមានមោទនភាពប៉ុណ្ណា? តើអ្នកផ្សេងមើលមកសរសើរប៉ុណ្ណា? ហេតុអីមិនគិតបែបនេះ?
ឬអ្នកតែងតែគិតថាជីវិតមនុស្សស្រីត្រូវតែផ្ញើលើមនុស្សប្រុស? តែងខ្លួនឲ្យស្អាត ដើម្បីរកបុរសមានស្ដុកស្ដម្ភម្នាក់ដើម្បីដេកស៊ីទ្រព្យគេ? នេះពិតជាអន់ពេកហើយ ព្រោះជីវិតអ្នកដូចជាបញ្ញើក្អែកអីចឹង មិនចេះរស់ខ្លួនឯង។
កុំធ្វើខ្លួនទន់ជ្រាយ ដើម្បីតែឲ្យគេអាណិត កុំតែងខ្លួនដើម្បីតែចង់បានមនុស្សប្រុសមានទ្រព្យនោះ ព្រោះនៅពេលតម្លៃអ្នកទាប ការស្រឡាញ់របស់គេក៏ផ្ដល់ឲ្យអ្នកទាបដូចគ្នា។
រៀនធ្វើមនុស្សស្រីដែលសកម្មទៅ ព្រោះចុងក្រោយមនុស្សប្រុសនឹងរើសយកមនុស្សស្រីដែលរឹងមាំរួមផ្លូវជីវិតជាមួយគេ មិនមែនមនុស្សស្រីដែលទន់ជ្រាយ មានតែសម្រស់នោះទេ៕
ចុចអាន៖មិនមែនជាការសឹងសឹក តែនេះជាអ្វីដែលមនុស្សស្រីត្រូវធ្វើពេលគេបោះបង់អ្នក
មនុស្សស្រីចង់បានភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវប្រាប់ខ្លួនឯងឲ្យមាន ៦យ៉ាងនេះ