គន្លឹះថែរក្សាស្បែកឱ្យបានត្រឹមត្រូវ សម្រាប់នារីវ័យខ្ទង់២០ទៅ២៥ឆ្នាំ ដើម្បីបានសាច់សខ្ចីនិងសុខភាពល្អ
- 2018-07-25 02:30:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះថែរក្សាស្បែកឱ្យបានត្រឹមត្រូវ សម្រាប់នារីវ័យខ្ទង់២០ទៅ២៥ឆ្នាំ ដើម្បីបានសាច់សខ្ចីនិងសុខភាពល្អ
មនុស្សស្រីដែលមានវ័យខ្ទង់ពី ២០ដល់២៥ឆ្នាំឡើងទៅ សភាពស្បែកតែង ជួបបញ្ហាស្បែកដូចជា ឡើងអុជខ្មៅ ប្រែស្រអាប់និងមិនភ្លឺថ្លា។ យ៉ាងណាមិញ បើអ្នកដឹងពីរបៀបថែរក្សាឲ្យបានត្រឹមត្រូវ នោះស្បែករបស់អ្នកនៅតែបន្ត នូវភាពសស្អាតនិងមានសុខភាពល្អ។
១. ជៀសឲ្យផុតពីកម្តៅថ្ងៃ
កាំរស្មីព្រះអាទិត្យគឺជាសត្រូវទី១របស់ស្បែក ព្រោះវាអាចដុតបំផ្លាញស្បែក ធ្វើឲ្យស្បែកខូច មានស្នាម អុជខ្មៅ ប្រែស្រអាប់ និងអាចបង្កឲ្យទៅជាមហារីកស្បែកទៀតផង។ ដូច្នេះអ្នកត្រូវការពារស្បែកដោយលាបឡេការពារកម្តៅថ្ងៃឲ្យបានពី ២០ទៅ៣០នាទី មុនពេលចេញទៅខាងក្រៅ ឬពាក់ម៉ាស់ អាវក្រៅ ស្រោមដៃ ស្រោមជើងជាដើម។ បើយល់ថាត្រូវបិទបាំងស្បែកគ្រប់ពេលចេញក្រៅជារឿងពិបាកជ្រុល ព្រោះត្រូវបាត់បង់ស្ទាយផ្ទាល់ខ្លួន ឬពិបាកលេងម៉ូដសម្លៀកបំពាក់នោះ អ្នកអាចគ្រាន់តែប្រើឡេការពារកម្តៅថ្ងៃដែលមានគុណភាពល្អមួយជាប្រចាំរាល់ពេលចេញក្រៅ។
២. ថែរក្សាស្បែក
ការពារកម្តៅថ្ងៃតែមួយមុខ មិនទាន់គ្រប់គ្រាប់ទេ ចង់បានស្បែកស្អាត ត្រូវចេះពីវិធីថែរក្សាឲ្យបានត្រឹមត្រូវ ដើម្បីឲ្យបានស្បែករលោងភ្លឺថ្លាពីខាងក្នុង ដូចជាការលាងសម្អាតមុខឲ្យបានស្អាតល្អ ការលាបសេរ៉ូម និងការលាបឡេទាំងពេលព្រឹកនិងពេលល្ងាច។ ក្នុងនោះ Vaseline UV Lightening មានប្រសិទ្ធិភាពខ្ពស់ ថែបំប៉នស្បែក ដោយមានវីតាមីន B3 និងភាគល្អិតតូចៗពីវ៉ាសឺលីនជែលលីអាចជួយធ្វើឲ្យស្បែកមានសុខភាពល្អបើប្រើជាប្រចាំ ស្ត្រីនឹងឃើញស្បែកប្រែជាសភ្លឺថ្លា ក្នុងរយៈពេលតែ ២សប្តាហ៍ប៉ុណ្ណោះ។
៣. ផ្តល់សំណើមដល់ស្បែក
ការផ្តល់សំណើមដល់ស្បែក ពិតជាសំខាន់ណាស់សម្រាប់ជួយឲ្យស្បែកស្រូបយកជាតិទឹកចូលទៅចិញ្ចឹមកោសិកានៅខាងក្នុង។ ក្រៅពីលាបឡេ អ្នកគូរញាំទឹកយ៉ាងហោចណាស់ឲ្យបានពី២លីត្រទៅ២លីត្រកន្លះ ក្នុងមួយថ្ងៃ ព្រោះស្បែកក៏ត្រូវការជាតិទឹក និងភាពស្រស់ស្រាយដូចជារុក្ខជាតិអីចឹងដែរ។
៤. ញ៉ាំនិងគេងឲ្យបានគ្រប់គ្រាន់
សម័យឥលូវមនុស្សភាគច្រើន ចូលគេងយប់ជ្រៅណាស់ ខ្លះនៅចុចទូរសព្ទ ខ្លះទៀតមានកិច្ចការផ្សេងៗដែលមិនទាន់បញ្ចប់ ហើយត្រូវការជំនួយពីកាហ្វេ ឬគ្រឿងស្រវឹងដែលអាចប៉ះពាល់ដល់ស្បែកធ្ងន់ធ្ងរបំផុត ជាពិសេសស្បែកនៅក្រោមរង្វង់ភ្នែក នឹងប្រែទៅជាដក់ខ្មៅខ្លាំង នាពេលប៉ុន្មានឆ្នាំខាងមុខ។ មួយវិញទៀតបើអ្នកត្រូវអង្គុយធ្វើការ នៅមុខកុំព្យូទ័រយូរ ត្រូវមានកូនដើមដំបងយក្សដាក់នៅជិត។ សម្រាប់អាហារវិញ ត្រូវញ៉ាំសាច់ត្រី និងបន្លែធម្មជាតិឲ្យបានច្រើន ហើយមិនត្រូវញ៉ាំអាហារណាដែលមានជាតិខ្លាញ់ច្រើនពេកទេ។
៥. ហាត់ប្រាណជាប្រចាំ
ដើម្បីឲ្យរាងកាយមាំមួនមានសុខភាពល្អ ក្នុងមួយថ្ងៃគួរចំណាយពេលឲ្យបានពី ៣០ទៅ៤៥នាទី ដើម្បីហាត់ប្រាណ ហាត់ YOGA ហែលទឹក វាយសីក៏បាន។ វានឹងធ្វើឲ្យស្បែកអ្នកចាំស្អាត មិនងាយចាស់។ ម៉្យាងវិញទៀត រាល់ថ្ងៃពេលលុបលាងមុខ កុំភ្លេចធ្វើចលនាម៉ាស្សាថ្នមៗ នៅលើផ្ទៃមុខ។ ចេះស្រលាញ់ខ្លួនឯង និងថែរក្សាខ្លួនឲ្យបានល្អ ទោះបីជាសម្រស់ខាងក្រៅមិនមែនជាអ្វីៗគ្រប់យ៉ាងក៏ដោយ ប៉ុន្តែនៅពេលដែលឆ្លុះកញ្ចក់ទៅ ហើយមើលឃើញថាខ្លួនឯងស្អាត អ្នកនឹងកាន់តែមានទំនុកចិត្តទ្វេដង ជីវិតស្រស់បំព្រងជាងមុន ហើយអ្នកក៏សប្បាយចិត្តជាងមុនដូចគ្នា ដូច្នេះកុំចេះតែបណ្តែតបណ្តោយ ត្រូវយកចិត្តទុកដាក់ថែរក្សាចាប់ពីឥលូវនេះទៅ នៅមិនទាន់ហួសពេលនោះទេ៕