ប្រុស​ៗ​គួរ​មើល! កុំ​បោះបង់​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​ពេល​អ្នក​លំបាក ព្រោះ​អ្នក​នឹង​ស្ដាយ​ក្រោយ (វីដេអូ)

  • 2018-07-18 07:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គល​ពិត​សម្រាប់​គូ​ស្នេហ៍​ស្ថិត​នៅ​ត្រង់​ណា? មាន​គូ​ស្នេហ៍​ជា​ច្រើន​ចាប់​ផ្ដើម​​ស្រលាញ់​គ្នា​ខ្លាំង​នៅ​ពេល​ពួក​គេ​លំបាក។ ព្រោះ​ក្ដី​ស្រលាញ់​ ពួក​គេ​បាន​ជម្នះ​តស៊ូ​ឧបសគ្គ​ជាមួយ​គ្នា​រហូត​ទទួល​បាន​ជីវិត​មួយ​ដែល​សមរម្យ​ធូរធារ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ដែល​រក​បាន​មក​នោះ មិន​អាច​ធានា​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ​ថា​ពួក​គេ​នឹង​ទទួល​បាន​សេចក្ដី​សុខ​ដូច​ការ​រំពឹង​ទុក។

ជាក់​ស្ដែង​ក្នុង​វីដេអូ​អប់​រំ​ខ្លី​មួយ​ខាង​ក្រោម​នេះ បាន​បង្ហាញ​ពី​គូ​ស្នេហ៍​មួយ​គូ​ដែល​បាន​ចាប់​ដៃ​គ្នា​តស៊ូ​ចាប់​ពី​រក​ស៊ី​​តូច​តាច រហូត​អាច​បើក​ក្រុមហ៊ុន​បោះ​ដុំ​ផ្លែឈើ។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​ឈាន​ទៅ​រក​ជីវិត​គូ​ដែល​ប្រកប​ដោយ​សុភមង្គល​ហើយ ប៉ុន្តែ​ការ​ពិត​វា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ប្រទះ​បញ្ហា​ថ្មី​មួយ ដែល​ពិបាក​ជាង​ពេល​នៅ​ក្រ​ទៅ​ទៀត។ ចង់​ដឹង​ថា​សាច់​រឿង​យ៉ាង​ណា​នោះ សូម​ទស្សនា​ជាមួយ​កញ្ញា​ខាង​ក្រោម​នេះ​តែ​ម្ដង៖

ទ្រព្យ​សម្បត្តិ​មិន​មែន​អ្វី​គ្រប់​យ៉ាង​នោះ​ទេ។ គិតគូរ​ពី​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​ឲ្យ​បាន​ច្រើន កុំ​ចាំ​ដល់​ពេល​មួយ​ដែល​​ស្ដាយ​ក្រោយ​នោះ ទោះ​លុយ​ច្រើន ហូប​អាហារ​ឆ្ងាញ់​ៗ ក៏​មិន​អាច​បំពេញ​ចន្លោះ​ធំ​មួយ​ក្នុង​ចិត្ត​របស់​អ្នក​ដែរ ៕

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន

វីដេអូ៖ Bee Production

អត្ថបទពេញនិយម