សង្កេត​បាន​! មនុស្ស​​ប្រុស​​​កំពុង​​ក្បត់​ ច្រើន​បញ្ចេញ​ទង្វើ ៧​​យ៉ាង​នេះ

  • 2018-07-16 08:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដី​ស្នេហា​អាច​កើត​ឡើង​បាន​​ដោយ​ត្រូវ​មាន​ការ​ជឿជាក់​ទុក​ចិត្ត​គ្នា​ជា​រឿង​សំខាន់។ ប៉ុន្តែ​បើ​ភាគី​ណា​មួយ​គ្មាន​ភាព​ស្មោះត្រង់​ត្រលប់​មកវិញ​ទេ ភាព​ជឿជាក់​នោះ​នឹង​​ត្រូវ​រលាយ​អស់​យ៉ាង​គួរ​ឲ្យ​សោកស្ដាយ។ សង្កេត​មនុស្ស​នៅ​ក្បែរ​ខ្លួន​អ្នក​ឲ្យ​បាន​ល្អ បើ​មាន​សញ្ញា​ប្លែក​ៗ​៧​ចំណុច​នេះ នោះ​​មាន​​ភាគ​រយ​ខ្ពស់​​ថា​គេ​កំពុង​ក្បត់​ចិត្ត​អ្នក​ហើយ៖

១. ចេះ​ធ្វើ​ខ្លួន​ប្លែក​​

បើ​ធម្មតា​គេ​ជា​មនុស្ស​ដែល​មិន​សូវ​ធ្វើ​ខ្លួន ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​គេ​ក៏​ងាក​មក​ហាត់​ប្រាណ​យក​រាង ផ្លាស់​ប្ដូរ​ស្ទីល​តែង​ខ្លួន បាញ់​ទឹក​អប់ លេង​​ម៉ូដ​សក់​​ខ្ញង់​ៗ​គ្រប់​ពេល​គ្រប់​វេលា​ នោះ​មាន​ន័យ​ថា​​ប្រាកដ​ជា​មាន​អ្វី​មួយ​កំពុង​បណ្ដាល​ចិត្ត​គេ​។ អ្នក​ត្រូវ​ចាំ​សង្កេត​មើល​ឲ្យ​បាន​ល្អ ព្រោះ​គេ​អាច​នឹង​កំពុង​ចាប់​ផ្ដើម​ទាក់​ចិត្ត​អ្នក​ណា​មួយ​ក៏​ថា​បាន។

២. ដាក់​ទូរសព្ទ​ជាប់​ខ្លួន​គ្រប់​វិនាទី

ទូរសព្ទ​គឺ​ជា​កន្លែង​ផ្ទុក​រឿង​សម្ងាត់ អាច​ធ្វើ​ឲ្យ​អ្នក​​បាន​ដឹង​ពី​មនុស្ស​សំខាន់​ដែល​កំពុង​បំផ្លាញ​ស្នេហា​អ្នក​បាន។ បើ​ពេល​ណា​មួយ គេ​តែង​ប្រយ័ត្ន​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​គ្រប់​ពេល​វេលា សូម្បី​តែ​ពេល​ចូល​បន្ទប់​ទឹក​ ឬ​​ពេល​នៅ​ក្បែរ​អ្នក​គេ​ក៏​បិទ​សំឡេង​ទូរសព្ទ ​មាន​លេខ​ចម្លែក​ខល​មក​​មិន​លើក នៅ​ពេល​អ្នក​សុំ​លេង​ទូរសព្ទ​គេ​ក៏​ហួងហែង​ប្លែក នោះ​ក៏​ដល់​ពេល​ដែល​អ្នក​ត្រូវ​រក​វិធី​ឆែក​មើល​ទូរសព្ទ​គេ​ខ្លះ​ហើយ។

៣. លួច​​ចុច​ទូរសព្ទ​ស្ងាត់ៗ

នៅ​ពេល​ដែល​អ្នក​រវល់​ភ្លេច​ខ្លួន ឬ​ធ្វើ​ការងារ​ផ្ទាល់​ខ្លួន គេ​តែង​ទាញ​ទូរសព្ទ​មក​លេង​ជា​ប្រចាំ ប៉ុន្តែ​នៅ​ខណៈ​ដែល​​នៅ​ជាមួយ​អ្នក​​គេ​ក៏​យក​ទូរសព្ទ​លាក់​ទុក​ មិន​ប៉ះពាល់​ឡើយ។ បើ​គេ​កំពុង​​ធ្វើ​អ្វី​ខុស​ គេ​នឹង​មាន​អាការ​​ប្រយ័ត្ន​ប្រយែង​ជា​ពិសេស ដូច​ជា​ការ​រៀង​ភិតភ័យ​នៅ​ពេល​អ្នក​ចូល​មក​ជិត​គេ​ដែល​កំពុង​ចុច​ទូរសព្ទ ឬ​លុប history ឆាត និង​ការ​ខល​ចេញ​ចូល​ចេញ​ជាដើម។

៤. រក​រឿង​ឈ្លោះ​គ្នា​ញឹកញាប់

នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​លួច​ក្បត់​ចិត្ត និង​រំភើប​ចិត្ត​ជាមួយ​មនុស្ស​ថ្មី​របស់​គេ គេ​ក៏​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​អ្នក​ចាស់ ហើយ​ចង់​ជម្រុះ​អ្នក​ចាស់​ចេញ។ ប៉ុន្តែ​អ្នក​ណា​ទៅ​ដែល​ចង់​ឲ្យ​ខ្លួន​ក្លាយ​ជា​អ្នក​ខុស? ដូច្នេះ​ហើយ​គេ​ត្រូវ​ព្យាយាម​រក​រឿង​ឈ្លោះ​ជាមួយ​អ្នក សូម្បី​កំហុស​ឆ្គង​តូច​តាច តិច​តួច របស់​​អ្នក​ដែល​គេ​ធ្លាប់​មិន​អើពើ​ពី​មុន ក៏​ក្លាយ​ជា​អ្វី​ដែល​គេ​មិន​អាច​ទ្រាំ​បាន ហើយ​ក៏​រក​រឿង​បែក​គ្នា ឲ្យ​អ្នក​មាន​អារម្មណ៍​ខុស​ឆ្គង ចំណែក​គេ​ក៏​រួច​ខ្លួន​​ពី​ការ​សង្ស័យ​។

៥. គ្មាន​ពេល​ទំនេរ​សម្រាប់​អ្នក

គេ​ចាប់​ផ្ដើម​រវល់​ជាង​មុន ពេល​វេលា​ដែល​ធ្លាប់​មាន​ឲ្យ​គ្នា​ក៏​ស្ទើរ​តែ​លែង​មាន។ ពេល​នោះ​រឿង​ការងារ​នឹង​ក្លាយ​ជា​លេស​ធំ​មួយ​ដែល​គេ​យក​មក​ប្រើ​ដើម្បី​​ឲ្យ​អ្នក​ស្ងប់​ចិត្ត ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​តាមដាន​ឲ្យ​បាន​ច្បាស់​ថា​តើ​គេ​ទៅ​ណា ទៅ​ធ្វើ​អ្វី ជាមួយ​អ្នក​ណា។ បើ​ហេតុផល​របស់​គេ​មិន​ត្រូវ​គ្នា​ជាមួយ​អ្នក​ដែល​អ្នក​បាន​តាមដាន​មក​ទេ មិន​បាច់​សង្ស័យ​ទៀត​ទេ គឺ​គេ​កំពុង​តែ​ក្បត់​ចិត្ត​អ្នក​ប្រាកដ​ណាស់។

៦. រក​ឃើញ​តម្រុយ​ភស្តុតាង

បើ​រក​ឃើញ​របស់​ប្លែក​ៗជាប់​ខ្លួន ឬ​លើ​រថយន្ត​​របស់​គេ ដូច​ជា សរសៃ​សក់ ខ្សែ​ចង​សក់ ក្រែម​លាប​មាត់ អ្នក​ត្រូវ​ប្រញាប់​ស៊ើប​ឲ្យ​ដឹង​ថា​របស់​ទាំង​នោះ​ជា​របស់​អ្នក​ណា។ កុំ​ទាន់​អាល​ជឿ​​បើ​គេ​ប្រាប់​ថា​ជា​របស់​មិត្ត​រួម​ការងារ ប៉ុន្តែ​ហាមស្រែក​ឡូឡា។ ត្រូវ​លួច​សង្កេត​មើល​សកម្មភាព​របស់​គេ​មុន​សិន នៅ​ពេល​មាន​ភស្តុតាង​ច្បាស់​លាស់​សឹម​ចាត់​ការ​ ល្អ​ជាង​ឲ្យ​គេ​ដឹង​ថា​អ្នក​ចាប់​ផ្ដើម​សង្ស័យ​ នោះ​គេ​នឹង​ប្រយ័ត្ន​ខ្លួន​លើស​ដើម។

៧.​ ចាយ​លុយ​ច្រើន​ជាង​មុន

ការ​ចាយវាយ​ក៏​ជា​អ្វី​ដែល​អាច​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​របស់​គេ​បាន​ដូច​គ្នា។ បើ​នៅ​សុខ​ៗ ខ្ទង់​ចំណាយ​ផ្សេង​ៗ​​របស់​គេ មាន​ការ​កើន​ឡើង​ខ្លាំង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ គេ​ឧស្សាហ៍​បាយ​ក្រៅ ប៉ុន្តែ​មិន​មែន​បាយ​ជាមួយ​អ្នក គេ​ឧស្សាហ៍​ទិញ​កាដូ អំណោយ ប៉ុន្តែ​មិន​ដែល​ឲ្យ​អ្នក​ នោះ​វា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ។

រឿង​មួយ​ចំនួន បើ​ប្រុងប្រយ័ត្ន​ជា​មុន​ក៏​មិន​ខាត​បង់​អ្វី​ដែរ វា​គ្រាន់​បើ​ជាង​​មក​អង្គុយ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​ម្នាក់​ឯង​តាម​ក្រោយ។ ប៉ុន្តែ​​បើ​រឿង​របស់​គេ​ជ្រាលជ្រៅ​ណាស់​ហើយ ក៏​កុំ​ចាំបាច់​​ព្យាយាម​ធ្វើ​ឲ្យ​គេ​ត្រលប់​មក​ដូចដើម​វិញ​ដែរ ព្រោះ​​របួស​ក្នុង​ចិត្ត ទោះ​ចង់​លុប​យ៉ាង​ណា ក៏​មិន​អាច​លុប​ជ្រះ​ទាំង​អស់​ដែរ ៕

ចុចអាន៖

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន