បាប​កម្ម​មាន​ពិត កុំ​ធ្វើ​បាប​ចិត្ត​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង បើ​អ្នក​មិន​បាន​ស្រលាញ់​គេ​ពិត (វីដេអូ)

  • 2018-07-15 04:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​ដ៏​ចម្លែក​មួយ​របស់​មនុស្ស​យើង គឺ​ចូល​ចិត្ត​ស្រលាញ់​មនុស្ស​ដែល​មិន​ស្រលាញ់​ខ្លួន ប៉ុន្តែ​បែរ​ជា​មើល​រំលង​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ទៅ​វិញ។ វា​ពិបាក​បន្ទោស​ដែរ ព្រោះ​រឿង​ស្នេហា​ជា​រឿង​ដែល​ពិបាក​បង្ខំ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្ដី​ស្រលាញ់​គឺ​ជា​មនោសញ្ចេតនា​ដ៏​មាន​តម្លៃ ដែល​យើង​មិន​អាច​យក​មក​លេង​សើច​បាន​នោះ​ឡើយ។ បើ​​ប្រាកដ​ខ្លួន​ឯង​ថា មិន​អាច​ទទួល​ក្ដី​ស្រលាញ់​របស់​គេ​បាន​ទេ សូម​កុំ​ចាប់​ផ្ដើម​អី​ល្អ​ជាង សូម​កុំ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ ឈឺ​ចាប់​ដោយ​សារ​អ្នក​បោក​ប្រើ​ឲ្យ​សោះ។ អ្នក​ណា​ទៅ​ដឹង​ទៅ​ថា ថ្ងៃ​ក្រោយ​ការ​ឈឺ​ចាប់​នេះ អាច​នឹង​ត្រូវ​ធ្លាក់​មក​លើ​យើង​វិញ? អ្នក​អាច​គិត​ថា​គេ​ល្ងង់​ខ្លាំង​ណាស់ ដែល​ចេះ​តែ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អ្នក ប៉ុន្តែ​នៅ​ថ្ងៃ​ណា​មួយ​អ្នក​ក៏​អាច​ក្លាយ​ជា​មនុស្ស​ល្ងង់​ម្នាក់​វិញ ដូច​គ្នា​នៅ​ពេល​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដ។ សាក​ល្បង​ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម​នេះ អ្នក​នឹង​បាន​យល់​កាន់​តែ​ច្បាស់៖

ត្រូវ​ចង​ចាំ​ថា​មនុស្ស​ដែល​យើង​ស្រលាញ់​អាច​នឹង​ងាយ​រក ប៉ុន្តែ​មនុស្ស​ដែល​ស្រលាញ់​យើង​ពិត​ប្រាកដ​នោះ​ គឺ​ពិបាក​ស្វែង​រក​ខ្លាំង​ណាស់។ អ្នក​មាន​សិទ្ធិ​បដិសេធន៍​គេ​បាន ប៉ុន្តែ​មិន​គួរ​មើល​ងាយ​ទឹក​ចិត្ត​របស់​គេ​នោះ​ឡើយ ព្រោះ​​វា​ជា​រឿង​បាប​កម្ម ៕

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម