កុំ​​ឆ្ងល់​​ហេតុអ្វី​ស្នេហា​អ្នក​លែង​ដូច​មុន​ ព្រោះ​នេះ​ជា​មូលហេតុ

  • 2018-07-13 06:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. រំពឹង​ខ្ពស់​ពេក ទៅ​លើ​ភាគី​ម្ខាង​ទៀត

រំពឹង​ថា​គេ​ត្រូវ​តែ​ធ្វើ​បាន​ដូច​ចិត្ត​យើង និង​ព្យាយាម​ផ្លាស់​ប្ដូរ​គេ​ឲ្យ​បាន​ដូច​ជា​មនុស្ស​ដែល​យើង​ស្រមៃ​ចង់​បាន។ នេះ​ជា​ការ​បង្ក​សម្ពាធ និង​ការ​លំបាក​ដល់​ភាគី​ម្ខាង​ទៀត។

២. ការ​មិន​គោរព​ភាព​ឯកជន​របស់​គ្នា

ការ​លូក​ដៃ​កកូរកកាយ​រឿង​ឯកជន គឺ​បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត ដែល​ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត​​រឹត​តែ​ចង់​នៅ​ឆ្ងាយ​ពី​យើង និង​ត្រូវ​ការ​ពេល​វេលា​ឯកជន​កាន់​តែ​ច្រើន។

៣. ឈ្លោះ​គ្នា​ដើម្បី​តែ​​​ចង់​ឈ្នះ

ចូល​ចិត្ត​ប្រើ​អារម្មណ៍ និយាយ​​ស្ដី​ទ្រគោះបោះបោក មិន​ឲ្យ​តម្លៃ​គ្នា​ញឹកញាប់ រហូត​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ៗ​ដែល​ធ្លាប់​មាន​ចំពោះ​គ្នា​ត្រូវ​បាត់បង់ និង​បាត់​អស់​ភាព​ផ្អែមល្ហែម​ក្នុង​ទំនាក់ទំនង​ស្នេហា។

៤. ភាព​មិន​ច្បាស់លាស់ និង​មិន​នឹងនរ​របស់​ខ្លួន

ឆាប់​បែក​អារម្មណ៍​នៅ​ពេល​​អ្នក​ដទៃ​ឲ្យ​ដៃ ឲ្យ​ភ្នែក និង​ចេះ​តែ​បើក​ឱកាស​ឲ្យ​មនុស្ស​ថ្មី​ៗ​ចូល​មក  ដោយ​មិន​ចេះ​បដិសេធន៍ ធ្វើ​ឲ្យ​ឱកាស​ផិត​ក្បត់​កាន់​តែ​កើន​ឡើង​ ទោះ​ជា​កំពុង​ស្រលាញ់​គ្នា​ខ្លាំង​ក៏​ដោយ។

៥. ភាព​ស្ងប់ស្ងាត់​ ពេល​ប្រឈម​មុខ​គ្នា

មាន​រឿង​អ្វី​ក៏​មិន​និយាយ​គ្នា​ត្រង់​ៗ ចូល​ចិត្ត​លាក់​ទុក​ក្នុង​ចិត្ត មិន​បង្ហាញ​ឲ្យ​អ្នក​ម្ខាង​ទៀត​បាន​ដឹង។ ការ​ដែល​ចេះ​តែ​លាក់​ទុក មិន​ព្រម​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់ នឹង​ធ្វើ​ឲ្យ​ស្នេហា​កាន់​តែ​យ៉ាប់យ៉ឺន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​ការ​យល់​ច្រឡំ និង​ការ​មិន​យល់​ចិត្ត​គ្នា​ចេះ​តែ​កើន​ឡើង​ច្រើន​ទៅ​ៗ។

ព្យាយាម​ចៀសវាង​ធ្វើ​រឿង ៥​យ៉ាង​ខាង​លើ​នេះ​ឲ្យ​បាន​ បើ​សិន​ចង់​ឲ្យ​ស្នេហា​កាន់​តែ​ប្រសើរ​ឡើង ឬ​ត្រលប់​មក​ល្អ​នឹង​គ្នា​ដូច​ដើម​វិញ។ កុំ​ភ្លេច​ថា​រឿង​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​ស្នេហា​ផ្លាស់​ប្ដូរ គឺ​ការ​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ ទាំង​យើង​និង​ដៃ​គូ​គ្មាន​ក្ដី​សុខ ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម