បើ​ឧស្សាហ៍​មាន​សញ្ញា​ទាំង​អស់​នេះ​ អ្នក​​ប្រហែល​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ!​

  • 2018-07-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ទឹក​នោម​ផ្អែម​មិន​មែន​កើត​តែ​ចំពោះ​មនុស្ស​​មាន​វ័យ​ច្រើន​ប៉ុណ្ណោះ​ទេ​ តែ​អ្នក​នៅ​ក្មេង​ៗ ក្តី​ក៏​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ដែរ។ ដូចនេះ​បើ​សង្កេត​ឃើញ​​សញ្ញា​ទាំង​អស់​នេះ​​លេចឡើង​ចំពោះ​ខ្លួនឯងហើយ​នោះ អ្នក​ប្រហែល​ជា​អាច​កើត​មានជំងឺ​​ប្រភេទ​នេះ​ហើយ។

មនុស្ស​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​ច្រើន​ជាង​គឺ៖​

.​ កត្តា​តំណពូជ​ គឺ​មាន​ន័យ​ថា​ សមាជិក​ណា​ម្នាក់​នៃ​គ្រួសារ​របស់​អ្នក​បាន​កើត​ជំងឺ​នេះ​ ដូចជា​យាយ​តា​ ឬ​ម្ដាយ​ឪពុក​អ្នក​ដែល​មាន​ជំងឺ​នេះ។​

.​ មិន​សូវ​មាន​ចលនា​ឬ​ពលកម្ម​ អ្នក​មិន​សូវ​ហាត់​ប្រាណ​ បញ្ចេញ​កម្លាំង​ទេ​ នោះ​នឹង​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ​ទាំង​វ័យ​ក្មេង។

.​ កត្តា​ចុង​ក្រោយ​គឺ​ មក​ពី​ការ​បរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែល​បង្ក​ឲ្យ​លើស​គីឡូ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ។

រូបតំណាង

រោគ​សញ្ញា​ ១២​ នេះ​ជា​សញ្ញា​ចាប់​ផ្ដើម​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នេះ៖​

១.​ ឈឺ​នោម​ញឹក​ញ៉ាប់

អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ ឈឺ​បត់​ជើង​តូច​គ្រប់​ពេល​ ហើយ​ញឹកញាប់​ខ្លាំង។​

២.​ ស្រវាំង​ភ្នែក

អ្នក​មិន​ដែល​ពាក់​វ៉ែនតា​ពី​មុន​មក​ទេ​ តែ​ភ្នែក​ចាប់​ផ្តើន​ស្រវាំង​ខ្លាំង​មើល​អ្វី​លែង​ច្បាស់​ដូច​មុន។​

៣.​ ប្រេះ​មាត់​

ប្រេះ​បបូរ​មាត់​ ហើយ​នៅ​តែ​ស្ងូត​មាត់​ដដែល​ទោះ​បាន​ផឹក​ទឹក​ហើយ​ក្តី។​​

៤.​ ស្រេក​ទឹក​

ស្រេក​ទឹក​ខ្លាំង​ចម្លែក​ ទោះ​បី​ផឹក​ច្រើន​ហើយ​ក្ដី​នៅ​មិន​បាត់​ស្រេក​ទឹក​ទៀត។​

៥.​ អសមត្ថភាព​ផ្លូវ​ភេទ

សម្រាប់​អ្នក​​មាន​គ្រួសារ​ ហើយ​ពិបាក​ឬ​គ្មាន​អារម្មណ៍​រឿង​លើ​គ្រែ​ ឬ​ពិបាក​យក​កូន​ អ្នក​ប្រហែល​ជា​កើត​ជំងឺ​នេះ​ដោយ​ប្រការ​ណា​មួយ។​

៦.​ របួស​ក្រ​ជា​

មុខ​របួស​ក្រ​ជា​សះ​ស្បើយ​ណាស់​។​ ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​ប្រព័ន្ធ​ព្យាបាល​រាង​កាយ​អ្នក​ចុះ​ខ្សោយ។ ដូច​នេះ​ដំបៅ​តិច​តូច​ប្រែ​ទៅ​ជា​ក្លាយ​ និង​មិន​ងាយ​ជា​ឡើយ។​

៧.​ បាត់​បង់​ភាព​ម្ចាស់​ការ​ពេល​ខ្លះ

ពេល​ខ្លះ​បាត់​បង់​ជំហរ​ដូចជា​គិត​អ្វី​មិន​ចេញ​ជា​ដើម។​

៨.​ ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ​

ក្រពះ​អ្នក​មិន​រលាយ​អាហារ​ ធ្វើ​ឲ្យ​ឈឺ​ក្បាល​ ឬ​ចង់​ក្អួត​ជា​ដើម។​​

៩.​ មាន​ចំណង់​លើ​ការ​ញ៉ាំ​ទ្វេ​ដង

ឃ្លាន​និង​ចង់​ញ៉ាំ​អាហារ​ គ្រប់​ពេល​ ពិបាក​ក្នុង​ការ​គ្រប់​គ្រង។​

១០.​ មាន​អារម្មណ៍​ថា​ស្ពឹក

ជំងឺ​ទឹក​នោម​ផ្អែម​ប៉ះ​ពាល់​ដល់​ខួ​ក្បាល​ដែល​ធ្វើ​ឲ្យ​យើង​លែង​មាន​កាយ​វិញ្ញាណ​ ដូច​ជា​ស្ពឹក​ត្រង់​ដៃ​ ជើង​ លែង​ដឹង​ឈឺ​ចាប់​ឬ​គ្មាន​អារម្មណ៍​ថា​ប៉ះ​ស្អី​មួយ​ឡើយ។​​

១១.​ មាន​បញ្ហា​ស្បែក​

ឡើង​រមាស់​ ឬ​កន្ទួល​ជា​ដើម​ដោយ​មិន​ដឹង​មូលហេតុ។​

១២.​ ឡើង​ទម្ងន់​

ទម្ងន់​ឡើង​មិន​ឈប់​ ហើយ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង។​

បើ​សិន​ជា​អ្នក​មាន​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​ ១២​នេះ​ គួរ​តែ​ទៅ​ពេទ្យ​ពិនិត្យ​។​ ក្នុង​នោះ​ផង​ ដែរ​ការ​ថែទាំ​សុខភាព​ដូចជា​ ហូប​អាហារ​សុខភាព និង​ហាត់​ប្រាណ​ចាំ​បាច់​ណាស់​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ៕​

ចុចអាន៖មី​ស្រុះ​​ទាំង​កំប៉ុង និង​កញ្ចប់​​បង្ក​គ្រោះថ្នាក់​​​ដល់​សុខភាព​សាហាវ​​លើស​អ្វី​ដែល​អ្នក​គិត​

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម