មនុស្សប្រុសដែលស្រឡាញ់អ្នកខ្លាំង តែងតែបង្ហាញសកម្មភាពបែបនេះចំពោះអ្នក
- 2018-07-11 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសដែលស្រឡាញ់អ្នកខ្លាំង តែងតែបង្ហាញសកម្មភាពបែបនេះចំពោះអ្នក
ពេលខ្លះមិនបាច់មើលអីច្រើនពេកទេ បើមនុស្សប្រុសម្នាក់នោះពិតជាស្រឡាញ់អ្នកខ្លាំងមែន គាត់នឹងបង្ហាញសកម្មភាពទាំងនេះជាមួយអ្នក។ នេះមិនមែនជាសកម្មភាពអីធំដុំទេ តែសាកសួរខ្លួនឯងមើលបើអ្នកឃើញសង្សារអ្នកមានកាយវិការបែបនេះ អ្នកមានអារម្មណ៍បែបណា ៖
១. តែងកាន់ដៃអ្នក ឬយកដៃកាន់ស្មាពេលដើរតាមផ្លូវ
កាយវិការបែបនេះគឺមកពីគាត់បារម្ភពីអ្នកពេលដើរតាមផ្លូវ និងចង់បង្ហាញប្រាប់គេផងថាអ្នកជាសង្សារគាត់។ ម្យ៉ាងទៀតវាបានបង្ហាញពីភាពស្និទ្ធស្នាល និងភាពល្អប្រសើរដែលស្នេហាអ្នកមាន មិនមែនម្នាក់ដើរមុខ ម្នាក់ដើរក្រោយនោះទេ។
២. ទៅណាមកណាតែងជួយយួរឥវ៉ាន់អ្នក
មិនបាច់ទាល់តែទៅណាឆ្ងាយទេ ពេលខ្លះគ្រាន់តែដើរផ្សារ ក៏គាត់ជួយយួរឥវ៉ាន់ពីអ្នកដែរ ទោះតិចឬច្រើនក៏ដោយ។ ម្យ៉ាងទៀតពេលខ្លះឃើញកាតាបអ្នកធ្ងន់ គាត់សុខចិត្តទាញពីអ្នកយកមកស្ពាយខ្លួនឯងទៀត ព្រោះមិនចង់ឲ្យអ្នកស្ពាយធ្ងន់។ នេះមិនមែនបង្ហាញថាគាត់អន់នោះទេ តែបង្ហាញថាគាត់គិតពីសង្សារគាត់ជាងអ្នកដទៃមើលមក។
៣. ជូនអ្នកដល់ផ្ទះ
បើពេលថ្ងៃអីប្រហែលគាត់អាចឲ្យអ្នកទៅផ្ទះម្នាក់ឯងបាន តែបើពេលយប់ហើយគាត់តែងជូនអ្នកដល់ផ្ទះ ហើយបានត្រឡប់មកផ្ទះគាត់វិញ។ គាត់ធ្វើបែបនេះមកពីគាត់ស្រឡាញ់ បារម្ភ មិនចង់ឲ្យអ្នកមានបញ្ហាអីកើតឡើង។ នេះគឺជាសកម្មភាពមនុស្សប្រុសដែលស្រឡាញ់អ្នក ព្រោះគេអាចគិតពីអ្នកច្រើនជាងខ្លួនឯងក៏មាន។
៤. ចូលចិត្តលេងក្បាល ឬសក់អ្នក
តែងតែលេងក្បាល ឬអង្អែលសក់អ្នក ហើយពេលខ្លះអាចបន្លំថើប ឬហិតសក់ដ៏ស្រស់ស្អាតរបស់អ្នកក៏មាន។ នេះជាកាយវិការដ៏គួរឲ្យស្រឡាញ់របស់មនុស្សប្រុសម្នាក់ពេលដែលស្រឡាញ់មនុស្សស្រីម្នាក់ខ្លាំង។
៥. ឲ្យអាវក្រៅរបស់គាត់មកអ្នកពេលអ្នករងា ឬចេញក្រៅក្ដៅ
គាត់តែងតែឲ្យអាវរងាគាត់មកអ្នកពេលអ្នករងា ទោះគាត់រងាខ្លួនឯង ក៏គាត់ប្រាប់អ្នកថាអត់រងាដែរ។ មួយវិញទៀតបើចេញទៅណាក្ដៅឲ្យអ្នកគ្មានអាវក្រៅនោះ គាត់នឹងឲ្យអ្នក ហើយប្រាប់ថា «បងមនុស្សប្រុសមិនអីទេ ខ្មៅក៏បានដែរ តែអូនឯងស្រី ត្រូវតែពាក់»។ ទាំងនេះសុទ្ធតែជាសកម្មភាពដែលបង្ហាញឲ្យអ្នកដឹងថាអ្នកជាមនុស្សសំខាន់បំផុតសម្រាប់គាត់។
៦. ស្ដីឲ្យអ្នកពេលញ៉ាំតិច ចង់ឲ្យអ្នកញ៉ាំឲ្យបានច្រើន
ពេលអ្នកញ៉ាំអីតិចពេក ឬអត់ញ៉ាំសោះ ព្រោះអ្នកខ្លាចធាត់នោះ គាត់តែងស្ដីឲ្យអ្នក ហើយឲ្យអ្នកញ៉ាំឲ្យបានច្រើន។ គាត់តែងនិយាយថា« ញ៉ាំឲ្យច្រើនទៅ រាងប៉ុណ្ណឹងគ្មានអីធាត់ទេ ស្អាតសម្រាប់បងណាស់ទៅហើយ»។ គាត់ចង់ឲ្យអ្នកសុខភាពល្អ ជាងអង្គុយមើលអ្នកអត់អាហារ ហើយឃ្លាន និងគ្មានកម្លាំងកំហែង។
បើមានមនុស្សប្រុសបែបនេះហើយ កុំចូលចិត្តរករឿងគាត់ពេក ត្រូវស្រឡាញ់គាត់ឲ្យបានច្រើន ព្រោះមនុស្សប្រុសល្អមិនងាយជួបទេ៕
ចុចអាន៖ទោះគ្មានលុយក៏មានសុភមង្គលបានដែរ បើក្នុងផ្ទះមាននារី ៥ ប្រភេទនេះ