ក្លាយ​ជា​មនុស្ស​សំខាន់​ បើ​មនុស្ស​ស្រី​គោរព​ និង​ឲ្យ​តម្លៃ​ខ្លួន​ឯង​ត្រង់​ ៥​ ចំណុច​នេះ​

  • 2018-07-10 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដទៃ​នឹង​មិន​ឲ្យ​តម្លៃ​​ បើ​​អ្នក​ខ្លួន​ឯង​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង។​ ការ​ឲ្យ​តម្លៃ​ខ្លួន​មិន​មែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​ធ្វើ​ឬកពារ​ក្រអឺតក្រទម​នោះ​ទេ​ តែ​គឺ​ជា​ការ​ឈរ​លើ​គោលការណ៍​ខ្លួន​ឯង​ និង​បញ្ជាក់​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ អ្នក​មាន​តម្លាភាព​។​ ដូច្នេះ​មុន​នឹង​ចង់​ឲ្យ​អ្នក​ដទៃ​គោរព​ឲ្យ​តម្លៃ​ និង​ចាត់​ទុក​អ្នក​​ជា​មនុស្ស​សំខាន់​អ្នក​គួរ​គោរព​ខ្លួន​ឯង​ត្រង់​ ៥​ ចំណុច​នេះ​ជា​មុន​សិន​៖​

១.​ ធ្វើ​អ្វី​ក៏​ដោយ​ក៏​មាន​ដែន​កំណត់

ការ​លេង​សើច​ជា​រឿង​ដែល​ល្អ​ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​សាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ​ តែ​អ្នក​មិន​ត្រូវ​បណ្ដោយ​ការ​លេង​សើច​នោះ​លើស​ជ្រុល​នោះ​ទេ។​ បើ​ការ​លេង​សើច​នោះ​ប៉ះពាល់​ផ្លូវ​ចិត្ត​អ្នក​ អ្នក​ត្រូវ​តែ​ប្រតិកម្ម​ឬ​ប្រាប់​ទៅ​អ្នក​លេង​នោះ​ថា​ អ្នក​មិន​ពេញ​ចិត្ត​ឡើយ​ ហើយ​សុំ​ឲ្យ​គេ​ឈប់។​

២.​ ប្ដូរ​ចេញ​នូវ​ការ​គិត​អវិជ្ជមាន​មក​លើ​ខ្លួន​ឯង​

ពេល​អ្នក​ទៅ​ក្រៅ​ជួប​មិត្ត​ភក្តិ​ ហើយ​គេ​និយាយ​ពី​ភាព​ជោគជ័យ​របស់​គេ​ អ្នក​ដាច់​ខាត​មិន​ត្រូវ​និយាយ​បន្ទោស​បង្អាប់​ខ្លួន​ឯង​នោះ​ទេ។​ ការ​ពិត​ជីវិត​អ្នក​មិន​យ៉ាប់​ដូច​អ្វី​ដែល​អ្នក​យល់​ឃើញ​ពី​ខ្លួន​ឯង​នោះ​ ឡើយ។​ តែ​ការ​និយាយ​ពី​ខ្លួន​ឯង​អវិជ្ជមាន​ គឺ​ជា​ការ​ឲ្យ​ដៃ​ទៅ​មនុស្ស​ខាង​ក្រៅ​ឲ្យ​មាន​ឱកាស​មើល​ស្រាល​មក​លើ​អ្នក​ទៅ​វិញ។​

៣.​មិន​ធ្វើ​អ្វី​ដែល​ក្បត់​ឧត្ដម​គតិ​ខ្លួន​ឯង​

ធ្វើ​អ្វី​ដែល​ឈរ​លើ​គោលការណ៍​ខ្លួន​ឯង​ គឺ​ជា​ការ​គោរព​ និង​ឲ្យ​តម្លៃ​​។​ មិន​ថា​អ្នក​ដទៃ​ឲ្យ​យោបល់​ ឬ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ​ទេ​ ប៉ុន្តែ​បើ​អ្នក​យល់​ថា​មិន​ល្អ​ មិន​ត្រឹម​ត្រូវ​ អ្នក​មិន​ចង់​ធ្វើ​ គឺ​អ្នក​បដិសេធ​ភ្លាម។​ អ្នក​​ធ្វើ​តាម​គំនិត​ខ្លួន​ឯង​ ហើយ​ធ្វើ​ឲ្យ​ល្អ​ ដើម្បី​បញ្ជាក់​ថា​គំនិត​អ្នក​ត្រឹម​ត្រូវ។​

៤.​ លាង​ជម្រះ​ មនុស្ស​ពិស​ពុល​ចេញ​ពី​ជីវិត​

រៀន​សង្កេត​មើល​មនុស្ស​ ហើយ​យល់​ពី​បំណង​របស់​គេ។​ ធ្វើ​ចិត្ត​ឲ្យ​រឹង​មាំ​កុំ​ស្ដាយ​ស្រណោះ​ លាង​ជម្រះ​ចេញ​នូវ​ប្រភេទ​មនុស្ស​ដែល​នាំ​ឲ្យ​អ្នក​អន្តរាយ។​ បាត់​បង់​ពួក​គេ​ គឺ​ជា​រឿង​មួយ​ដែល​ល្អ​បំផុត​ ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ខ្លួន​ឯង​។​

៥.​ រៀន​ចេះ​បដិសេធ​សំណើ​អ្នក​ដទៃ​ខ្លះ

ការ​ជួយ​គេ​គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​មិន​ត្រូវ​ជួយ​គ្រប់​ពេល​ និង​គ្រប់​រឿង​ពេក​នោះ​ទេ​។​ អ្នក​ត្រូវ​ដឹង​ថា​រឿង​ណា​ដែល​ត្រូវ​ជួយ​ ឬ​មិន​ត្រូវ​ជួយ។​ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ អាង​ដោយ​ពឹង​អ្នក​បាន​គ្រប់​ពេល​នោះ​ទេ​ តែ​ត្រូវ​មាន​ពេល​វេលា​ និង​កាលៈទេសៈ​សមស្រប​ ដូចជា​មិន​មែន​ពេល​សម្រាក​ ឬ​ថ្ងៃ​សំខាន់​ផ្សេង​ៗ​របស់​អ្នក​៕

ចុចអាន៖ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ និង​​កាន់​តែ​មាន​តម្លៃ ​បើ​អ្នក​​ធ្វើ​បាន​១០​ចំណុច​នេះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Pencharm