កុំ​​ទាន់​ចុះចាញ់ បំពេញ​ឲ្យ​បាន​ប៉ុន្មាន​ចំណុច​នេះ​ រឿង​ល្អ​ៗ​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក​​វិញ

  • 2018-07-05 07:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ជីវិត​អ្នក​ណា​អាច​ល្អ​រលូន​បាន​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​​ការ​ពិត​មួយ​ដែល​អាច​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​នោះ គឺ​​បញ្ហា​​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​​មាន​ដំណោះស្រាយ​របស់​វា។ បើ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ខ្លួន​អាប់អួ ស្មុគស្មាញ ​១០​ចំណុច​ខាង​ក្រោម​នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន នោះ​រឿង​ល្អ​ៗ​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​ជា​បន្តបន្ទាប់៖

១. Always look on the bright side of life. សម្លឹង​មើល​​បញ្ហា​ជីវិត​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច ពេល​ខ្លះ​វា​អាច​ជា​សំណាង​អាក្រក់ ប៉ុន្តែ​វា​ក៏​អាច​​មាន​រឿង​ល្អ​ៗ​ឲ្យ​យើង​សប្បាយ​ចិត្ត​ជាមួយ​គ្នា​ដែរ។

២. Learn to forgive. ចេះ​អភ័យ​ទោស នៅ​ពេល​អ្នក​ដទៃ​ធ្វើ​អ្វិ​មិន​ល្អ​ជាមួយ​យើង ជា​ជាង​គុំកួន​គេ។ សាក​ល្បង​អភ័យ​ទោស​ឲ្យ​នរណា​ម្នាក់​ឲ្យ​បាន យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​យើង​​ធូរ​ស្រាល​ចិត្ត​ជាង​មុន​ដែរ។

៣. Tell yourself “I am lovely and terrific.” ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​គួរ​ឲ្យ​ស្រលាញ់ និង​អស្ចារ្យ”។ វា​មិន​សំខាន់​ទេ​ថា​តើ​អ្នក​ដទៃ​និយាយ​ពី​យើង​បែប​ណា ប៉ុន្តែ​យើង​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​ជា​មុន​សិន។ ទោះ​យ៉ាង​ណា​ត្រូវ​ជឿជាក់​លើ​អ្វី​ដែល​ត្រឹមត្រូវ និង​សមរម្យ។

៤. Be nice and friendly to everybody. គួរ​ចេះ​មាន​ទឹក​ចិត្ត​ល្អ និង​រួសរាយ​ជាមួយ​អ្នក​ដទៃ។ អ្នក​ណា​ៗ​ក៏​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ចរិត​ល្អ​ដែរ ហើយ​បើ​​ចរិត​ល្អ​ហើយ​មាន​ទឹក​ចិត្ត​ទៀត អ្នក​ណា​ក៏​ស្រលាញ់​ដែរ។

៥. Smiles and laughs more often ឧស្សាហ៍​ញញឹម និង​សើច​ឲ្យ​បាន​ច្រើន។ ការ​សើច​និង​ញញឹម ផ្ដល់​ផល​ល្អ​ដល់​រាងកាយ​និង​អារម្មណ៍​​របស់​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​​គួរ​ឲ្យ​ចង់​រាប់​អាន​ថែម​ទៀត​ផង។

៦. Be content with what you have ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន មិន​ច្រណែន ឬ​ចង់​បាន​របស់​អ្នក​ដទៃ ទើប​ក្នុង​ចិត្ត​យើង​មាន​សេចក្ដី​សុខ។

៧. Try new things. សាក​ល្បង​ធ្វើ​អ្វី​ថ្មី​ៗ ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ពី​មុន។ ពេល​ខ្លះ​យើង​អាច​នឹង​ជួប​ប្រទះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជួប​មិត្ត​ថ្មី និង​បទពិសោធន៍​ល្អ​ថ្មី​ៗ​ក៏​ថា​បាន។

៨. Don’t be afraid to say “I can do it” when you need confidence. កុំ​ខ្លាច​នឹង​​ប្រាប់​ខ្លួន​ឯង​ថា​​ថា “ខ្ញុំ​ធ្វើ​បាន” នៅ​ពេល​​ត្រូវ​ការ​ភាព​ជឿជាក់ និង​ចង់​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច។ បង្កើន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង យើង​នឹង​​ធ្វើ​កិច្ចការ​ផ្សេង​ៗ​បាន​ល្អ និង​ឆាប់​​ជោគជ័យ។

៩. Don’t give up. Give it a try and set your goal. កុំ​ឆាប់​ចុះចាញ់ មិន​ថា​ធ្វើ​អ្វី ត្រូវ​តាំង​គោលដៅ​ឲ្យ​ច្បាស់​លាស់។ នៅ​ពេល​ដែល​យើង​ដាក់​ចិត្ត​ធ្វើ​អ្វី​ហើយ​ប៉ុន្តែ​វា​​មិន​បាន​សម្រេច សូម​កុំ​ទាន់​អស់​សង្ឃឹម ឬដក​ថយ ប៉ុន្តែ​ត្រូវ​ពិនិត្យ​មើល​ថា​មាន​អ្វី​ខុស​ឆ្គង ហើយ​ត្រូវ​សាកល្បង​សា​ជាថ្មី។​

១០. Think Positive, speak positive and do good things. គិត​ល្អ និយាយ​ល្អ ធ្វើ​ល្អ នឹង​ធ្វើ​ឲ្យ​ជីវិត​បាន​ជួប​តែ​រឿង​ល្អ​ៗ និង​ពោរពេញ​ដោយ​ក្ដី​សុខ​ជាក់ជា​មិន​ខាន ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម