មិនបាច់ទាល់តែលះបង់ធំដុំ ៧ ចំណុចតូចៗនេះ ក៏អាចបង្ហាញថាគេស្រលាញ់ស្មោះ ឬបានតែមាត់ដែរ
- 2018-07-02 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ទាល់តែលះបង់ធំដុំ ៧ ចំណុចតូចៗនេះ ក៏អាចបង្ហាញថាគេស្រលាញ់ស្មោះ ឬបានតែមាត់ដែរ
ស្នេហាគឺការស្រលាញ់ ថ្នាក់ថ្នម និងយល់ចិត្ត។ ប៉ុន្តែមិនមែនស្នេហាទាំងអស់សុទ្ធតែទទួលបានភាពកក់ក្ដៅទាំងអស់នេះទេ។ ការស្រលាញ់ពុំចាំបាច់ទាល់តែត្រូវលះបង់ខ្លាំងនោះទេ ពេលខ្លះរឿងតិចតួចដែលបង្ហាញពីការស្រលាញ់និងក្ដីបារម្ភគឺគ្រប់គ្រាន់និងបញ្ជាក់ភាពស្មោះ។ តែបើគ្រាន់តែរឿងតិចតួចប៉ុនហ្នឹងគេធ្វើឲ្យអ្នកមិនបាន មានន័យគេមិនចាត់ទុកយើងជាមនុស្សសំខាន់ឡើយ។
១. សន្យាតូចសោះធ្វើមិនបាន
កុំថាឡើយសន្យាធំៗដូចរៀបការ តែសន្យាថានិងទៅទទួលអ្នកចេញពីធ្វើការយូរៗម្តងសោះក៏ភ្លេចដែរ។ អញ្ចឹងតើអ្នកនៅសង្ឃឹមអីទៀត?
២. ស្រលាញ់អ្នកតែមិនមែនអ្នកជុំវិញខ្លួនអ្នក
គេនិយាយថាគេស្រលាញ់អ្នកតែគេមិនសូវចូលចិត្ត ឬខ្វល់ខ្វាយពីគ្រួសាររបស់អ្នកទេ។ មនុស្សដែលស្រលាញ់អ្នកពិត គេស្រលាញ់នូវរាល់មនុស្សជុំវិញខ្លួនអ្នក។ ឧទាហរណ៍ដូចថ្ងៃបុណ្យកំណើតម៉ាក់អ្នកឬអ្នកផ្ទះ មិនចាំបាច់ទាល់តែអ្នកប្រាប់គេនោះទេ គឺគេចាំដោយឯកឯងតែម្ដង និងត្រៀមខ្លួនចូលរួមជាដើម។
៣. មើលឃើញអ្នកស្អាតជានិច្ច
មិនថាអ្នកមានរូបរាងបែបណានោះទេ បុរសដែលស្រលាញ់អ្នកស្មោះតែងតែមើលឃើញអ្នកស្រស់ស្អាតជានិច្ចនៅក្នុងភ្នែក។ គេមិននិយាយបង្អាប់ ឬឲ្យអ្នកផ្លាស់ប្តូរដើម្បីចំណូលចិត្តគេនោះទេ។
៤. ទុកអ្នកជាជម្រើសទីមួយ
គេបដិសេធសំណើមិត្តភក្តិ ដើម្បីចំណាយពេលវេលាជាមួយអ្នក។
៥. ខ្វល់ខ្វាយនិងយកចិត្តទុកដាក់នឹងអ្នក
ជាជាងបន្ទុះបង្អាប់អ្នកពេលអ្នកបរាជ័យ គេនឹងជួយអ្នកឲ្យបំភ្លេចរឿងពិបាកចិត្តនោះ ជំនួសមកវិញនៅការស្ដាប់ ដែលធ្វើឲ្យអ្នកធូរចិត្ត។
៦. សូរយោបល់អ្នកមុនពេលសម្រេចចិត្តផ្សេងៗ
មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេនិងពិភាក្សានិងចង់បានយោបល់ពីអ្នកមុនពេលសម្រេចចិត្តធ្វើអ្វីមួយ។
៧. អ្នកតែងតែមានវត្តមានក្នុងគម្រោងជីវិតរបស់គេ
ឧទាហរណ៍ថា គេនឹងត្រូវទៅឆ្ងាយ ស្រុកក្រៅទៅរៀនបន្ត គេមិនសម្រេចចិត្តទៅតែម្នាក់ឯងនោះទេ គេនឹងសួរអ្នកប្រសិនបើអ្នកអាចទៅជាមួយគេឬយ៉ាងណា។ បើគេស្រលាញ់អ្នកខ្លាំងនោះគឺ គេនឹងមិនទៅបើអ្នកបដិសេធ៕
ចុចអាន៖៥សញ្ញាបង្ហាញថាអ្នកកំពុងស្ថិតក្នុងមនោសញ្ចេតនាដែលពោពេញដោយសុភមង្គល