៥សញ្ញាបង្ហាញថាអ្នកកំពុងស្ថិតក្នុងមនោសញ្ចេតនាដែលពោពេញដោយសុភមង្គល
- 2018-07-01 02:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សញ្ញាបង្ហាញថាអ្នកកំពុងស្ថិតក្នុងមនោសញ្ចេតនាដែលពោពេញដោយសុភមង្គល
មានរឿងលីលាមួយចំនួន មានតែអ្នកមានស្នេហាទេទើបហ៊ានធ្វើ ព្រោះពេលមានស្នេហាក្នុងខ្លួន អ្នកខ្លះស្រាប់តែក្លាហានជាងមុនយ៉ាងចម្លែក។ សញ្ញាខាងក្រោមនេះ បង្ហាញឲ្យឃើញថាអ្នកកំពុងស្ថិតនៅមនោសញ្ចេតនាដ៏ផ្អែមល្ហែមមួយ។
១. តែងស្ថិតក្នុងអាការៈចង់ជិតស្និទ្ធិនឹងគេ
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា នៅពេលនរណាម្នាក់មានស្នេហា រាងកាយរបស់គេនឹងបញ្ចេញអ័រម៉ូនម្យ៉ាងដែលមានឈ្មោះថា oxytocin ដែលអ័រម៉ូននេះធ្វើឲ្យយើងចង់នៅក្បែរមនុស្សដែលយើងស្រលាញ់ជានិច្ច។
**២. ឡើងគីឡូទប់លែងជាប់**
នៅពេលចាប់ផ្ដើមចំណងស្នេហ៍មួយ ដោយសារតែចង់ជួបមុខគ្នាឲ្យបានញឹកញាប់ អ្នកទាំង២តែងណាត់ជួបគ្នាស្ទើររាល់ថ្ងៃ ហើយទីតាំងដែលសមសួនជាងគេគ្មានកន្លែងណាក្រៅពីកន្លែងញ៉ាំអីនោះទេ។ ដោយសារហេតុនេះ គីឡូរបស់អ្នកទាំង២ក៏ឡើងស្រឹតៗដែរ។
៣. ផ្លាស់ប្ដូរសំឡេង
បើនៅសុខៗមិតភ័ក្ដិ ដែលធ្លាប់និយាយស្ដីគំរោះគំរើយរបស់អ្នក ប្រែមកនិយាយស្ដីផ្អែមល្ហែមវិញ អ្នកកុំភ្ញាក់ផ្អើលអី ព្រោះស្នេហាចូលខ្លួនគាត់ហើយ។ នៅពេលមនុស្សយើងមានស្នេហា អារម្មណ៍របស់ពួកគេក៏ល្អជាងមុន ហើយមានទំនោរនិយាយស្ដីផ្អែមល្ហែមជាងមុន។
៤. អត់ងងុយ
យប់ឡើង យើងតែងមានទំនោរគិតច្រើនជាងពេលថ្ងៃ ជាពិសេសសម្រាប់មនុស្សដែលកំពុងមានស្នេហា។ អ្នកទាំងនេះនឹងឆ្លងកាត់អារម្មណ៍នឹកមនុស្សដែលខ្លួនស្រលាញ់ខ្លាំងដល់ថ្នាក់ពិបាកគេង ដែលបណ្ដាលឲ្យមានអាការៈអត់ងងុយ។
៥. មើលឃើញអ្វីៗប្រសើរជាងមុន
ថ្ងៃនេះក៏ដូចជាថ្ងៃធម្មតាដទៃទៀតដែរ តែស្រាប់តែអ្នកមានអារម្មណ៍សប្បាយចម្លែកនោះ កុំប្លែកអី នេះគឺមកពីអ្នកកំពុងមានស្នេហាសុភមង្គលមួយ។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា នៅពេលដែលយើងកំពុងស្ថិតនៅក្នុងមនោសញ្ចតនាដែលរីករាយមួយ អ្វីដែលនៅជុំវិញយើងក៏ស្រាប់តែស្រស់បស់ជាងមុនដូចគ្នា៕
ចុចអាន៖កូនស្រី៖ កុំដើររាយមន្តស្នេហ៍ពេក បើស្រឡាញ់គឺស្រឡាញ់ មិនស្រឡាញ់គឺបដិសេធន៍