កូនស្រី៖ កុំ​ដើរ​រាយ​មន្ត​ស្នេហ៍ពេក បើ​ស្រឡាញ់​គឺ​ស្រឡាញ់ មិន​ស្រឡាញ់​គឺ​បដិសេធន៍

  • 2018-06-28 08:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​អារម្មណ៍​ធម្មជាតិ​មួយ​ដែល​មនុស្ស​ម្នាក់​ៗ​មិន​អាច​ប្រកែក​បាន។

កុំ​ព្រោះ​តែ​ភាព​ឯកា​ ធ្វើ​ឲ្យ​អ្នក​ទទួល​មនុស្ស​ជា​ច្រើន​មក​បន្លប់ ព្រោះ​នោះ​មិន​មែន​ជា​ភាព​រីករាយ​ពិត​ប្រាកដ​មួយ​ដែល​មនុស្ស​ស្រី​គួរ​តែ​ទទួល​បាន​នោះ​ទេ។

រូបតំណាង

មនុស្ស​ស្រី​ម្នាក់ នឹង​មាន​មនុស្ស​ប្រុស​មិន​ក្រោម​ ៥​នាក់​នោះ​ទេ​តាម​ស្រឡាញ់​នាង ដូច្នេះ​ពេល​នោះ​នាង​នឹង​មាន​ជម្រើស​ច្រើន ប៉ុន្តែ​ស្នេហា​មិន​មែន​ជា​ជម្រើស​នោះ​ទេ វា​ជា​ការ​ស្រឡាញ់​មួយ​ដែល​ផុស​ចេញ​ពី​អារម្មណ៍​ខាង​ក្នុង។

ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​នៅ​ពេល​មាន​មនុស្ស​ម្នាក់​ព្យាយាម​ចូល​មក​កៀក​អ្នក តើ​គេ​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​ការ ឬ​មិន​មែន? អ្នក​មាន​អារម្មណ៍​ល្អ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​គេ? ហើយ​មាន​អារម្មណ៍​ស្រឡាញ់​គេ​ ឬ​អត់?

បើ​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​បាន នោះ​អ្នក​មិន​មិន​រញ៉េរញ៉ៃ​ទៀត​នោះ​ទេ។ ពេល​ខ្លះ​អ្នក​អាច​នឹង​អារម្មណ៍​ល្អ​ចំពោះ​គេ តែអ្នក​មិន​បាន​ស្រឡាញ់​គេ​នោះ​ទេ ហើយ​អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺអ្នក​បាន​ធ្វើ​ឲ្យ​គេ​យល់​ថា​អ្នក​ស្រឡាញ់​ អ្នក​ក៏​មាន​ចិត្ត​លើ​គេ​ដូចគ្នា។

អ្នក​ពេល​ខ្លះ​អាច​មាន​អារម្មណ៍​ឯកា អផ្សុក​ រួច​អ្នក​ក៏​យក​មនុស្ស​ម្នាក់​មក​កំដរ បន្ទាប់​ពី​មួយ​រយៈ​ហើយ​អ្នក​ក៏​ចាប់​ផ្ដើម​ធុញ រួច​បន្ត​ធ្វើ​បែប​នេះ​ទៅ​លើ​មនុស្ស​ម្នាក់​ទៀត។

រូបតំណាង

ការ​ស្រឡាញ់​របៀប​នេះ​គេ​មិន​បាន​រាប់​ចូល​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ការ​កំដរ​អារម្មណ៍​ឯកោ​អ្នក​មួយ​ពេល​តែ​ប៉ុណ្ណោះ។

ប្រ​ហែល​មនុស្ស​ស្រី​មិន​ដឹង​ទេ​ថា ធ្វើ​បែប​នេះ​អាច​សម្លាប់​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើនយ៉ាង​សាហាវ​បំផុត ព្រោះ​គេ​ជា​អ្នក​ខំ​ដាក់​ចិត្ត​ មក​លើ​អ្នក តែ​អ្នក​ដូច​យក​កាំបិត​មក​ចាក់​ដើមទ្រូងអីចឹង។

អារម្មណ៍​ស្រឡាញ់​គឺ​ជា​អារម្មណ៍​ពិសេស​មួយ​ដែល​មិន​មែន​អាច​មាន​លើ​គ្រប់​មនុស្ស​ប្រុស​ដែល​ចូល​មក​ជិត​អ្នក​ឡើយ។ វា​ជា​អារម្មណ៍​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​ក្លាយ​ជា​មនុស្ស​មាន​ក្ដី​ស្រមៃ​តែ​មួយ នោះ​គឺ​ការ​បាន​នៅ​ជាមួយ​គ្នា​រហូត​ទៅ។

មនុស្ស​ស្រី​ចាំ​ណា កុំ​ធ្វើ​ខ្លួន​ដួច​អំពិលអំពែក​ ម្ដង​ភ្លឺ​ ម្ដង​ងងឹត តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូច​គ្រាប់​ពេជ្រ ទោះ​នៅ​ក្នុង​កន្លែង​ងងឹត​ប៉ុណ្ណា​ក៏​នៅ​តែ​មាន​ពន្លឺ។

ធ្វើ​ខ្លួន​ឲ្យ​ច្បាស់លាស់ នឹងធឹង និង​មាន​តម្លៃ ច្បាស់​ជាមួយ​ខ្លួន​ឯង ស្រឡាញ់​គឺ​ស្រឡាញ់ មិន​ស្រឡាញ់​គឺ​បដិសេធ មិន​មែន​ឲ្យដៃ ឲ្យជើង​គេ ហើយ​ក៏​ប្រាប់​គេ​ថា​មិន​បាន​ស្រឡាញ់​នោះ​ទេ។

​បើ​ស្រឡាញ់​ត្រូវ​ស្រឡាញ់​ឲ្យ​ចេញ​ពី​ចិត្ត ស្មោះ​ត្រង់ តែ​បើ​អ្នក​មិន​ស្រឡាញ់​គឺ​ទេ កុំ​ឲ្យ​ឱកាស​គេ កុំ​ទទួល​អំណោយ​គេ កុំ​ឲ្យ​ក្ដី​សង្ឃឹម​គេ ដែល​នាំ​ឲ្យ​គេ​ឈឺចាប់​ និង​ខក​ចិត្ត​ខ្លាំង​ក្នុង​ជីវិត​ស្នេហា​គេ។

រូបតំណាង

​​កុំ​លេង​ Game ស្នេហា​អី ព្រោះ​អ្នក​ដែល​ចាញ់​នោះ​គឺ​អ្នក ព្រោះ​អាច​ថា​មួយ​ជីវិត​នេះ​អ្នក​មិន​អាច​រក​ឃើញ​ស្នេហា​ពិត​ក៏ថាបាន៕

ចុចអាន៖មនុស្ស​ស្រី៖ ​ត្រូវរើស​មនុស្ស​ប្រុស​ដែល​​ខឹង​អ្នក​​ខ្លាំង​ក៏​មិន​ស្រែក ពេល​អ្នក​ខឹង​​ក៏​​គេមិន​ឈ្លោះ

អត្ថបទ៖ ផេង ផលធិតា